ប្រឹង​ជេរប្រទេច​​បងប្រុស​បាន​ពាក់​ផ្កាយ​២ចុះទំរាំដល់មេដំបូលមិនដឹងបានផ្កាយប៉ុន្មាន?   Leave a comment


ដោយ​ស្រើបស្រាល​នឹង​ផល​ប្រយោជន៍​បុណ្យស័ក្ដិ​ទ្រាំ​មិន​បាន​ ​អ្នកនយោបាយ​លោត​ផ្លោះ ​ច្រើន​គណបក្ស​(​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មក​គណបក្ស​សម​ រ​ង្ស៊ី​ រួច​មក​គណបក្ស​សិទ្ធិ​មនុស្ស​ និង​ពី​សិទ្ធិ​មនុស្ស​មក​ចុះចូល​គណបក្ស​ប្រជា​ជន​កម្ពុជា​)​ គឺ​លោក​ កឹ​ម​ សុ​ខុន​ បាន​សម្រេចចិត្ដ​ចាក​ចេញពី​គណ​បក្ស​សិទ្ធិ​មនុស្ស​ដែល​ធ្លាប់​បម្រើ​ការងារ​ ជាមួយ​បងប្រុស​បង្កើត​របស់​ខ្លួន​(​ឯកឧត្ដម​​ កឹ​ម​ សុខា​ ប្រ​ធាន​គណបក្ស​សិទ្ធិ​មនុស្ស​)​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់​កាប់​អំណាច​​ សម្បូណ៌​ដោយ​ទ្រព្យ​ធន​សម្រាប់​ចិញ្ចឹម​មនុស្ស​ ។​

​ការ​ចុះចូល​របស់​លោក​ កឹ​ម​ សុខុន​ ទៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ឥតប្រយោជន៍​ទេ​ គឺ​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា​ចក្រ​ កម្ពុជា​អាណត្ដិ​ទី​៤​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជ​ក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៨/១០៩៥​ ចុះ​ថ្ងៃ​ទី​០៨​ខែតុលា​ឆ្នាំ​២០០៨​ ដែល​មាន​ងារ​ជា​ឯកឧត្ដម​ ។​ តម​ក​ ឯកឧត្ដម​ កឹ​ម​ សុ​ខុន​ ដែល​មាន​ក្របខ័ណ្ឌ​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ អត្ដលេខ​១២៦៤៧​ផង​នោះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដំឡើង​ឋានន្ដរ​ស័ក្ដិ​ថ្នាក់​ឧត្ដមសេនីយ៍ត្រី​(​ ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/​ ០៨០៩/៨៧៥​ ចុះ​ថ្ងៃ​ទី​២៩​ខែសីហា​ឆ្នាំ​២០០៩​ ។​

​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ដែល​គណបក្ស​នយោបាយ​ប្រឆាំង​ធ្វើការ​រួបរួម​ កម្លាំង​គ្នា​រវាង​គណ​ បក្ស​សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ បង្កើត​ជា​គណបក្ស​ន​យោ​បាយ​ថ្មី​មួយ​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​គណបក្ស​ និង​ឯកឧត្ដម​ កឹ​ម​ សុខា​ ជា​អនុប្រធាន​គណបក្ស​(​បច្ចុប្បន្ន​ជា​ប្រធាន​ស្ដីទី​គណបក្ស​)​ ទទួល​បាន​នូវ​ប្រជាប្រិយភាព​ច្រើន​ពី​ប្រជារាស្ដ្រ​ និង​ក្នុង​ខណៈ​ដែល​គណបក្ស​នយោបាយ​នានា​ដែល​បាន​ចុះ​ឈ្មោះ​ត្រៀម​ចូលរួម​ការ​ បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នីតិកាល​ទី​៥​ខាង​មុខ​ផង​នោះ​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ កឹ​ម​ សុ​ខុន​ បាន​ចេញ​មុខ​ជេរប្រទេច​ប្រមាថ​ ហែកហួរ​ទៅ​លើ​ឯកឧត្ដម​​ កឹ​ម​ សុខា​ ត្រូវជា​បងប្រុស​បង្កើត​យ៉ាង​ចាស់ដៃ​ ដើម្បី​ផ្គាប់ចិត្ដ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិ​សេស​“​សម្ដេច​តេ​ជោ​សែន​”​ ។​

លទ្ធផល​នៃ​ការ​ប្រឹងប្រែង​ជេរ​ប្រទេច​ហែកហួរ​ទៅ​លើ​ឯកឧត្ដម​ កឹ​ម​ សុខា​ ជា​បងប្រុស​បង្កើត​នោះ​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ កឹ​ម​ សុ​ខុន​ ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដំឡើង​ឋានន្ដរស័ក្ដិ​ថ្នាក់​ឧត្ដមសេនីយ៍ទោ​ (​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៣/៥៣៣​ ចុះ​ថ្ងៃ​ទី​២៣​ខែឧសភា​ឆ្នាំ​២០១៣​ ។​

​មជ្ឈដ្ឋាន​អ្នក​ធ្លាប់​ស្គាល់​ឯកឧត្ដម​ កឹ​ម​ សុ​ខុន​ បាន​នាំ​គ្នា​លាន់​មាត់ថា​ កោត​ឯកឧត្ដម​ កឹ​ម​ សុ​ខុន​ ភ្លេច​គុណ​ដល់​គណបក្សប្រឆាំង​ដែល​បាន​ផ្ដល់​តម្លៃ​ឱ្យ​ខ្លួន​ឱ្យ​មានឱកាស​ បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​កើត​ដែរ​ ហើយ​ប្រឹង​ប្រែង​ហែកហួរ​ប្រមាថ​ទៅ​លើ​បង​ប្រុស​បង្កើត​ខ្លួនឯង​ថែម​ទៀត​ គឺ​ពិតជា​រមិលគុណ​មែន​ ។

ម្យ៉ាងទៀតផ្កាយនៅស្រុកខ្មែរសំរាប់បំពាក់ទៅលើបុគ្គលដែលពូកែជេរពូកែក្បត់ឧត្តមគតិខ្លួន មិនសំរាប់អស់លោកដែលខិតខំតស៊ូបំរើជាតិបំរើប្រជាជនដេកការពារទឹកដីតាមបន្ទាត់ព្រំដែនមិន

គិតភ្លៀងផ្គរក្តៅរងារនោះឡើយ ។នេះជាសារបញ្ជាក់ថាជាមធ្យាបាយល្អបើចង់បានផ្កាយពាក់ប្រញាប់ទៅចូលរួមជាមួយបក្សប្រឆាំង

បានមួយឆ្នាំរឺពីរបីឆ្នាំត្រឡប់មកវិញនឹងបានផ្កាយដូចសេចក្តីប្រាថ្នា៕

khmer-news-zjxxxzq-1371919642-X

___________________________
ប្រភពព័ត៌មានពី៖ ដើមត្នោត

បានផ្សាយ 25 ខែមិថុនា 2013 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ