រសជាតិស្តេចបង្គាថៃពោពេញដោយសោកនាដកម្ម   Leave a comment


ឧស្សាហកម្ម​បង្គា​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​របស​ថៃ​បាន​រង​ការរិះគន់​ ជាខ្លាំង​នៅ​អត្ថបទ​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​វេប​សាយព័ត៌មាន​​ពេញនិយម​បំផុត​ មួយ​ក្នុង​លោក​។​

​សរសេរ​ក្នុង​វេបសាយ​MailOnline​របស់​អង់គ្លេស ដែល​មាន​អ្នក​ចូល​មើល​១២៦.៧៥៣.៤៣១​នាក់​ក្នុង​មួយខែ អ្នកកាសែត​លោកជី​ម​​វិ​កខិនបាន​និយាយថា​លោក​”​នឹង​មិន​ស៊ី​ប​ង្គា​”​ទៀត​ទេ​ បន្ទាប់​ពី​បានឃើញ​ពាណិជ្ជកម្ម​បង្គា​របស់​ថៃ​។​

 

របាយការណ៍​កាលពី​ថ្ងៃ​សៅរិ៍​ទី​១៧​មិនា អះអាង​ថា​ឧស្សាហកម្ម​បង្គា​ថៃ​ប្រើ​កម្លាំង​ពលកម្ម​ទាសករ​និង​បំផ្លាញ​ជីវិត ​សមុទ្រ​និង​បរិ​ស្ថាន​។​

ថៃ​ផលិត​បង្គា​ប្រមាណ​៥៤០.០០០​តោន​នៅ​ឆ្នាំ​២០១២​និង​ជា​អ្នក​នាំ​ចេញ​ឈាន​ មុខ​គេ​លើ​លោក ជាមួយ​នឹង​ការលក់​ប្រចាំឆ្នាំ​មាន​​តម្លៃ​រវាង​៣​ទៅ​៤​ពាន់​លាន​ដុល្លារ​។​

​វិ​កខិន អះអាងថា​លោក​បាន​ឃើញ​ដោយផ្ទាល់​នូវ​កំហុស​នៃ​ឧស្សាហកម្ម​បង្គា​ថៃ ដោយ​លោក​បាន​ចូល​ទៅ​ដល់​ទូក​អូស​បង្គា​។​
​ លោក​បាន​និយាយថា​លោក​បាន​ឃើញ​ការបំផ្លាញ​ដ៏​ហិនហោច​ដែល​ពពួក​ទូក​នេសាទ​ សមុទ្រ​ទឹក​ជ្រៅ​បាន​បង្ក​ដល់​ជីវិត​សមុទ្រ​នៅ​​ពេល​ពួក​វា​ច្បាម​យក​អ្វីៗ​ ទាំងអស់​នៅតាម​ផ្លូវ​របស់​វា​នៅ​ក្នុង​ការ​ប្រមាញ់​យក​បង្គា​មានតម្លៃ​។​”​ សត្វ​សមុទ្រ​រួម​មាន​ខ្យង កូន​មឹក សេះ​​សមុទ្រ ត្រី​ក្រពត​និង​ក្តាម​ពណ៌​ក្រម​ហម​ស្អាតៗ​បាន​ប្រញាយ​គ្នា​ពេញ​ឃ្លុប​ទូក តែ​ត្រូវ​ជាន់​កំទេច​និង​ចូ​កគរ​មុន​ពេល​បោះ​ចូល​ក្នុង​ឃ្លាំង​”​។​

​ វិ​កខិនបាន​និយាយទៀតថា ការជួញដូរ​មនុស្ស​ក៏​ជា​បញ្ហា​មួយ​នៅក្នុង​ឧស្សាហកម្ម​នេសាទ​បង្គា​ថៃ ដោយ​ទូក​នេសាទ​ច្រើន​តែ​ប្រើ​”​កម្មករ​ដូច​ទាសករ​”​មកបី​បណ្តា​ប្រទេសជិតខាង ដែល​លួច​ចូល​មក​ថៃ​ដោយសារ​តែ​ព័ត៌មាន​មិន​ពិត​ស្តី​ពី​ការសន្យា​អោយ​ថ្លៃ​ ឈ្នួល​​ខ្ពស់​។​ធ្វើការ​លើ​ទូក​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ណាស់​”​។​

​ លោក​បាន​បន្តទៀតថា​”​នៅពេល​ស្ថិតនៅលើ​ទូក ខ្ញុំ​បាន​រកឃើញ​ពលករ​ដែល​ត្រូវបាន​គេ​ជួញដូរ​មកពី​មី​យ៉ាន់​ម៉ា​និង​ កម្ពុជា​។​ពួកគេ​​ត្រូវបាន​បង្ខំ​អោយ​ធ្វើការ​២០​ម៉ោង​ក្នុង​មួយថ្ងៃ ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ នៅ​លើ​ទូក ទី​ដែល​ពួកគេ​ត្រូវ​បានគរ​វាយដំ​ជារឿយៗ រំលោភ​​និង​ថែម​ទាំង​សម្លាប់ចោល​ពី​សំណាក់​ដង្ខៅ​ទូក​កំណាច​ខ្លះ​”​។​


” ​បុរស​ទាំង​នេះ​ទទួលរង​ការប្រព្រឹត្តិ​មកលើ​គួរអោយ​រន្ធត់ ដោយ​ខ្លះ​ស្លាប់​លើ​ទូក​និង​ត្រូវបាន​គេ​គ្រវាត់​សាកសព​ចូល​សមុទ្រ នេះ​ក៏​​ដោយសារ​តែ​យើង​ចង់​ភ្លក់​រសជាតិ​ស្តេច​បង្គា​ក្នុង​សាំង​វិច​ពេល​ អាហារ​ថ្ងៃត្រង់​ឬ​ពិធី​ពេល​រាត្រី​ថ្ងៃ​សុក្រ​។​កម្មករ​ម្នាក់​បាន​ប្រាប់​ ខ្ញុំ​ថា​​រូបគេ​ត្រូវ​បាន​គេ​បាញ់​៤​លើក​និង​បានឃើញ​មិត្ត​រួម​ទូក​យ៉ាងតិច ​ម្នាក់​ស្លាប់​។​បុរស​អភ័ព​ទាំងនេះ​ស្លាប់​ដោយ​គ្មាន​នរណា​ដឹង នៅឯ​​សមុទ្រ រាប់រយ​គីឡូម៉ែត្រ​ពី​ផ្ទះ​និង​គ្រួសារ​”​។​
https://i1.wp.com/www.unmultimedia.org/radio/english/wp-content/uploads/2011/05/thai-fishermen.jpg
​វិកខិ​នក៏បាន​សរសេរ​អំពី​ការបំផ្លាញ​ព្រៃកោងកាង​ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​បង្គា​ខ្នាត​ឧស្សាហកម្ម​ផងដែរ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: