ឆ្នាំ​ម្សាញ់​នាំ​មក​នូវ​គ្រោះ​មហន្តរាយ ?   Leave a comment


នៅពេលដែលបុណ្យចូលឆ្នាំ​ប្រពៃណីចិន​ជិត​ឈាន​ចូលមកដល់​​គ្រូទាយ​នៅ​អាស៊ី​​ជាច្រើន​បាន​ទស្សន៍​ទាយ​ថា «​ឆ្នាំ​ម្សាញ់ជាឆ្នាំ​ដែលនាំមកនូវ​គ្រោះ​មហន្ត​រាយ​​ខ្លាំងជាង​ឆ្នាំ​រោង​ទៅទៀត» ​។​ហោរានៅអាស៊ីនិយាយថា​ទីផ្សារហ៊ុន​​ធ្លាក់​ចុះ​ ។ ​ជម្លោះ​រឿង​អធិប​តេយ្យ​ភាព​​ដែន​ដី​​រឹតតែ​ខ្លាំង​ឡើង​រវាង​​ចិន និងជប៉ុន ។ ផ្ទុយ​ទៅវិញ​តារា​ចម្រៀង​កូរ៉​ខាង​​ត្បូង​ Psy ដែល​រាំ​ចាក់ក្បាច់​ជិះសេះហ្គាំ​ណាំស្តាយទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ​ ។​

​

យោងទៅលើការសិក្សាពី​ហុងស៊ុយ​(Feng Shui)​របស់ចិនបានបាន​ទស្សន៍​ទាយថា​​នៅពេល​​​ចប់ឆ្នាំចាស់ ​គឺ​ឆ្នាំ​រោង​ឈាន​ចូល​ឆ្នាំម្សាញ់​ បណ្តា​គ្រូទាយ​បានព្រមាន​ថា​ ​ពស់​ទឹកពណ៌ខ្មៅ ​​ដែល​​នឹង​មក​ជំនួស​​នាគ​នៅ​ថ្ងៃទី​​១០ ​កុម្ភៈ ​​ដែល​ជា​ថ្ងៃទីមួយ​នៃ​ថ្ងៃចូលឆ្នាំ​តាមចន្ទ​គតិ​​អាចជា​ឆ្នាំ​ដែល​នាំមកនូវ​គ្រោះ​មហន្ត​រាយ​​ខ្លាំង​បំផុត​ ។​

ជាការកត់សម្គាល់កាលពី​ឆ្នាំ​ម្សាញ់​ថ្ងៃ​ទី​១១​ កញ្ញា ឆ្នាំ​២០០១​ គេចាំបានថា​កើត​​មាន​បាតុកម្ម​ហិង្សាដែលបានសម្លាប់​ប្រជាជន​ជិត​៣.០០០​នាក់ ។ ការវាយកម្ទេចក្រុមបាតុ​ករ​​គាំទ្រប្រ​ជាធិប​តេយ្យ​​នៅទីលាន​ធៀន​អាន​មេនឆ្នាំ​១៩៨៩ និង​ការ​វាយប្រហារ​របស់​ជប៉ុន​លើកំពង់ផែ​ភៀល​ហាប៊រ​​ឆ្នាំ​១៩៤១​ជាដើម ។ ​​មិនតែប៉ុណ្ណោះ​​ផ្សារ​ហ៊ុនឆ្នាំ​១៩២៩ ​បានដួលរលំដែលឈានទៅដល់​មហា​វិបត្តិ​សេដ្ឋ​កិច្ច (វិបត្តិសេដ្ឋកិច្ចពិភព​លោក​ក្នុងអំឡុងឆ្នាំ​១៩២៩​ដល់១៩៣៣)​​​ក៏កើត​ឡើង​នៅក្នុងឆ្នាំ​ពស់ដែរ ។​

គ្រូហុងស៊ុយល្បីឈ្មោះ​នៅទីក្រុង​ហុង​កុង​លោកម៉ាក់ លីងលីងបានព្យាករថា​ ទីផ្សារ​ហ៊ុន​នឹង​មានដំណើរការល្អនៅក្នុង​ឆមាសដំបូង​ឆ្នាំនេះ​មុនពេលវា​ធ្លាក់ទៅក្នុង​ភាពវឹកវរ​នៅក្នុង​ឆមាស​ទី២​​ដែលគ្រូទាយ​រូបនេះបាន​ប្រៀបធៀបទៅ​នឹង​​សត្វពស់​​លូន​ ។​គ្រូទាយ​ស្រីរូប​នេះ បានប្រាប់ថា ​វា​ប្រៀប​ដូចជា ចលនាសត្វពស់​​លឿន​ ស្វា​ហាប់ និង​រហ័សរហួន ​ប៉ុន្តែស្របពេល​ជាមួយ​គ្នានេះ​ក៏មាន​ល្បិច​ និង​ឧបាយកល​ដែរ​ ។​

គ្រូទាយរូបនេះបានព្រមានថា ​បើទោះបី​ជា​ទីផ្សារមានសុទិដ្ឋិនិយមដំបូងក៏ដោយ​ក៏​នឹង​មិន​មាន​​ការងើបឡើងវិញ​ឲ្យបានពេញ​លេញ​នៅក្នុង​តំបន់​ចាយ​ប្រាក់អឺរ៉ូ​ទេ​ ។ ​​ចំណែក​សេដ្ឋកិច្ច​អាមេ​រិក​នឹង​មិន​​ទទួល​បាន​​ល្បឿន​លឿនទេ​​រហូត​ដល់​ឆ្នាំ​២០១៤​ ។​ អ្នកស្រី​បន្ថែម​ថា ​លោកប្រធានាធិបតី​​បារ៉ាក់​អូបាម៉ា​ចាំបាច់ត្រូវមានគំនិតអភិរក្ស​ឲ្យបានតិច​នៅក្នុងកិច្ចប្រឹងប្រែងរបស់លោក​ដើម្បីស្តា​​​រ​សេដ្ឋ​កិច្ច​។​
ក្រុមហោរាបាននិយាយថា ​ពស់នៅក្នុង​ឆ្នាំ​នេះ​​គឺប្រៀបាននឹងធាតុ​ទឹក តំណាងឲ្យ​ការ​គោរព​កោត​​ក្រែង​​ ដែលផ្ទុយគ្នាពី​ធាតុ​ភ្លើង​ដែល​តំណាង​​ឲ្យ​ក្តី​សប្បាយ​ និង​សុទិ​ដ្ឋិ​និយម​ ។ ក្រុមនោះ​និយាយថា ​ជម្លោះរវាងចិន​និង​ជប៉ុន​នឹង​បង្ក​នូវ​ភាពវឹកវរខ្លាំងនៅក្នុងខែ​ឧសភា​ ។​

ចំណែក​លោក​ចូវ ហុងមីង ​ហោរា​នៅ​ទីក្រុង​​ហុងកុងម្នាក់ទៀតថ្លែងថា ​ជម្លោះចិន​និងជប៉ុន​នឹងកើតមានឡើងនៅក្នុងខែឧស​ភា ​ពោល​គឺជា​សង្គ្រាមមួយចម្អិនកំពឹស​ ប្រៀប​ដូចជា​ពស់​ពីរ​ក្បាល​​ដែល​នឹង​​ខំាគ្នា​ ។ ​នេះបើ​តាម​ការ​គន់​គូរ​តាម​​មហាសង្ក្រាន្ដ​របស់​ចិន។​លោក​ចូវ ហុង​មីង បន្ថែមថា ​ខែឧសភា​​ ជា​ខែ​ពស់ ​និងជាឆ្នាំពស់ដូច្នេះ​ចន្លោះ​ថ្ងៃទី៥​ខែ​ឧសភា និងថ្ងៃទី​៦ ​ខែ​ឧសភា​​ពស់​ទាំង​ពីរ​នឹង​ជួប​គ្នា ។​

ការទស្សន៍ទាយពី​ជោគជតារាសី​របស់​ចិន​គឺផ្អែកលើជំនឿ និង​ទស្សនវិជ្ជា​បុរាណ​​ដែល​មាន​អាយុ​កាល​រាប់ពាន់ឆ្នាំ​ដែលព្រឹត្តិ​ការណ៍​ទាំង​ឡាយ​​ផ្អែកលើធាតុប្រាំយ៉ាង​គឺ​​ធាតុ​ទឹក ធាតុដី​ ធាតុដែក ធាតុ​ឈើ និងធាតុ​ភ្លើង ។​​ជោគជតារាសី​មនុស្ស​ត្រូវបានគន់គូរ​ដោយ​ប្រើពេលវេលា​ពិតប្រាកដ​ ថ្ងៃខែ​ឆ្នាំ​កំណើត​ជា​មួយ​នឹង​ទំនាក់ទំនង​នៃ​ធាតុ​ទាំង​ប្រាំនោះ ។​ចំណែក​​ប្រតិទិនចន្ទគតិ ​គឺផ្អែកលើ​ខួបនៃ​​ព្រះចន្ទ ​និងបញ្ចូលគ្នា​នឹង​រយៈ​ពេល​១២​ឆ្នាំ​បង្កើតបាន​ជាខួបនៃ​សត្វទាំង១២​ ហើយ​សត្វ​ពស់​ ស្ថិតនៅក្នុងទីតាំង​ទី៦​ក្នុងចំណោម​ទីតាំង​រាសី​ចក្រសត្វទាំង១២​ ៕

Advertisements

បានចុះផ្សាយ 11 ខែ​កុម្ភៈ 2013 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង ជំនឿ ទំនាមទំលាប់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: