កាលប្រវត្តិ នៃព្រឹតិ្តការណ៍សំខាន់ៗក្នុងប្រទេសកម្ពុជា   Leave a comment


ឆ្នាំ១៨៦៣  ប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំង។ អាណានិគមនេះមានរយះពេល ៩០ឆ្នាំ។ (ឯកសារខ្លះថា ៨០ឆ្នាំ)
  
ព្រះអង្គម្ចាស់ព្រះ
នរោត្ត ម​ សីហនុឡើងគ្រងរាជជាព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២៥​ ខែមេសា ឆ្នាំ១៩៤១ ពេលដែលព្រះអង្គមានព្រះជុន្មាយុ ១៩ ព្រះវស្សា
ប្រភពរូបភាពពី Internet
ឆ្នាំ១៩៤១     ព្រះអង្គម្ចាស់ព្រះនរោត្ត ម​ សីហនុឡើងក្លាយជាព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ហើយក្នុងពេលនោះដែរ ប្រទេសជប៉ុនចូលលុកលុយកាន់កាប់
ប្រទេសកម្ពុជា គឺកំឡុងសង្រ្គាមលោកលើកទី២។
ទង់ជាតិប្រ​ទេសជប៉ុនប្រើក្នុងសម័យសង្រ្គាមលោកលើកទី២
ប្រភពរូបភាពពី Internet
ឆ្នាំ១៩៤៥     ការកាន់កាប់ត្រួតត្រារប់សជប៉ុនមកលើប្រទេសកម្ពុជាបានបញ្ចប់។
ឆ្នាំ១៩៤៦     ប្រទេសបារាំងចូលមកធ្វើជាអាណាព្យាបាលលើប្រទេសកម្ពុជា ម្តងទៀត។ ក្នុងពេលនោះដែរ ច្បាប់រដ្ឋធម្មនុញ្ញថ្មីត្រូវបានបង្កើតឡើង ដោយអនុញ្ញាតិឲ្យជនកម្ពុជា
គ្រប់រូបមានសិទ្ធបង្កើតគណបក្សនយោបាយ។ វាក៏ជាពេលដែលមានយុទ្ធនាការតស៊ូ
ដោយអាវុធពីសំណាកទ័ពព្រៃកុម្មុនិស្ត ប្រឆាំងប្រទេសបារាំងផងដែរ។ 
ការទទួលឯករាជ្យភាព
ឆ្នាំ១៩៥៣     ប្រទេសកម្ពុជាទទួលបានឯករាជ្យភាពរបស់ខ្លួនពីប្រទេសបារាំង នៅថ្ងៃទី ៩
 ខែវិច្ឆិកា ឆ្នាំ១៩៥៣ ​ ហើយក្រោមការដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ប្រទេសកម្ពុជា
ត្រូវប្តូរឈ្មោះជាព្រះរាជាណាចក្រកម្ពុជា។
1953 – Cambodia wins its independence from France. Under King Sihanouk, it becomes the Kingdom of Cambodia.
ព្រះបាទនរោត្តមសុរាមរិត្រឡើងគ្រងរាជ្យជាព្រះមហាក្សត្រ
នៅថ្ងៃទី៣ ខែមិនា ឆ្នាំ១៩៥៥

ឆ្នាំ១៩៥៥     សម្តេចព្រះនរោត្តម សីហនុ ដាក់រាជ្យសម្បត្តិដើម្បីចូលប្រឡូកក្នុង

អាជីពនយោបាយ។ ហើយព្រះអង្គក៏ក្លាយជានាយករដ្ឋមន្រ្តីក្នុងពេលនោះដែរ

ដោយ ព្រះបិតារបស់ព្រះអង្គព្រះបាទនរោត្តម សុរាមរិត្រឡើងគ្រងរាជ្យជាព្រះមហាក្សត្រ។

ឆ្នាំ១៩៦០​  ព្រះបាទនរោត្តម សុរាមរិត្រសោយទីវង្គត ហើយសម្តេចព្រះនរោត្តម សីហនុ ក្លាយជាព្រះប្រមុខរដ្ឋ។
ឆ្នាំ១៩៦៥     សម្តេចនរោត្តម សីហនុ ផ្តាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក
ហើយអនុញ្ញាតិឲ្យកងទ័ពព្រៃវៀតណាមខាងជើងបង្កើតមូលដ្ឋានយោធាក្នុងទឹកដី
ប្រទេសកម្ពុជា ដើម្បីតស៊ូប្រឆាំងរដ្ឋាភិបាលខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិក។
VIETNAM BLINDES GB2 MILITARY SOLDAT old Photo 1950's
ឆ្នាំ១៩៦៩     សហរដ្ឋអាមេរិកចាប់ផ្តើមទំលាក់គ្រាប់បែកមកលើទីតាំងកងទ័ពវៀតណាមខាង
ជើង ដែលស្ថិតនៅលើទឹកដីកម្ពុជា។

យន្តហោះយោធាអាមេរិកទំលាក់គ្រាប់បែកលើមូលដ្ឋាន
ទ័ពវៀតណាមខាងជើងដែលឋិតនៅលើទឹកដីកម្ពុជា
ឆ្នាំ១៩៧០     សម្តេចនរោត្តម សីហនុត្រូវបានទំលាក់ពីអំណាចដោយរដ្ឋប្រហារមួយ
ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ ណុល ខណះដែលព្រះអង្គគង់នៅឯបរទេស។
លោកលន់ ណុលឡើងដណ្តើមក្តោបក្តាប់អំណាច ហើយប្រកាសប្រទេសកម្ពុជា
ជា សាធារណរដ្ឋខ្មែរ  នឹងបញ្ជូនកងទ័ពទៅប្រយុទ្ធប្រឆាំង ពួកកងទ័ពវៀតណាមខាងជើង
ដែលបានបោះទីតាំងក្នុងទឹកដីប្រទេសកម្ពុជា។ ចំណែកសម្តេចព្រះនរោត្តម សីហនុ
 ភាសព្រះកាយទៅកាន់ប្រទេសចិន ហើយបង្កើតក្រុមចលនាទ័ពព្រៃមួយ។

                                                       

លោកសេនាប្រមុខលន់ ណុល (រូបខាងស្តាំ) ធ្វើរដ្ឋប្រហារទំលាក់សម្តេចនរោត្តម សីហនុ (រូបខាងឆ្វេង)​ នៅថ្ងៃទី១៨ មិនា ឆ្នាំ១០៧០។ ក្នុងរូបនេះគឺកាលដែល
ព្រះអង្គទៅបំពេញព្រះរាជកិច្ចនៅសាធារណរដ្ឋសង្គមនិយមរ៉ូម៉ានី ក្នុងឆ្នាំ១៩៧២ ។
ប្រភពរូបភាពពី Wikipedia
នៅដើមទសវត្ស១៩៧០     កងទ័ពកម្ពុជាប្រឈមមុខសត្រូវពីរ គឺពួកកងទ័ពវៀតណាម
ខាងជើងនិង​ ទ័ពព្រៃកុម្មុនិស្តខ្មែរក្រហម។ រដ្ឋាភិបាលនាពេលនោះបាត់បង់ការ
ត្រួតត្រាទឹកដីជាបណ្តើរៗ។

Vietnam Cambodia War Da Nang Old Photo 1975

កម្ពុជាក្នុងឆ្នាំសូន្យ
 Cambodia Year Zero

ឆ្នាំ១៨៧៥  ​លោកសេនាប្រមុខ លន់ ណុល ត្រូវបានទំលាក់ពីអំណាច ក្នុងពេលដែល
ពួកកងទ័ពព្រៃខ្មែរក្រហមដែលដឹកនាំដោយលោក ប៉ុល ពត ចូលកាន់កាប់ទីក្រុងភ្នំពេញ
បានទាំងស្រុង ហើយសម្តេចព្រះនរោត្តម សីហនុ ឡើងធ្វើជាប្រមុខរដ្ឋ។
ប្រទេសកម្ពុជាត្រូវបានដាក់ឈ្មោះជាថ្មីថា កម្ពុជា
Khmer Rouge   Khmer Rouge
images/3.jpg
images/4.jpg  images/5.jpg
images/6.jpg images/7.jpgimages/1.jpg
មេដឹកនាំកំពូលខ្មែរក្រហម ប៉ុល ពត (បងធំទី១)
ប្រជាជនដែលរស់ក្នុងទីក្រុងត្រូវបានបង្ខំឲ្យចាកចេញទៅកាន់ទីជនបទ ធ្វើការងារកសិកម្ម។
ក្នុងពេលនោះក្រដាសប្រាក់ក្លាយជារបស់គ្មានតម្លៃ សិទ្ធសេរីភាពត្រូវបានបំបិទ ហើយសាសនា
ក៏ត្រូវបានលុបបំបាត់ចោល។​ ប្រជាជនរាប់រយ ពាន់នាក់ត្រូវបានធ្វើទារុណកម្ម នឹងកាត់ទោស
ឲ្យស្ថិតក្នុងមណ្ឌលពិសេសដាច់ដោយឡែកពីគ្នា។
ក្នុងការគ្រប់គ្រងដោយពួកខ្មែរក្រហមរយះពេល៣ឆ្នាំជាង ប្រជាជនកម្ពុជាជាង១.៧ លាននាក់
ត្រូវបានកាប់សម្លាប់យ៉ាងរង្គាលដោយការធ្វើទារុណកម្ម ស្លាប់ដោយភាពស្រេកឃ្លាន

ធ្វើការហួសកម្លាំង នឹងជំងឺដោយគ្មានថ្នាំសង្កូវព្យាបាល។

ពលកម្មលើកទំនប់ជីកប្រឡាយទាំងយប់ទាំងថ្ងៃ
លលាដ៏ក្បាលសាកសពជនរងគ្រោះស្លូតត្រង់ដែលត្រូវបានកាប់សម្លាប់ក្នុងរបបវាលពិឃាត
ឆ្នាំ១៩៧៦   ប្រទេសកម្ពុជាមានឈ្មោះថ្មីជា កម្ពុជាប្រជាធិបតេយ្យ។ ក្នុពេលនោះសម្តេចព្រះនរោត្តម សីហនុ លាលែងចេញពីតំណែងប្រមុខរដ្ឋ ហើយឡើងជំនួស
ដោយលោក ខៀវ សំផន រីឯ​ លោក ប៉ុល ពត ធ្វើជានាយករដ្ឋមន្រ្តី។

លោក ខៀវ សំផន

ឆ្នាំ១៩៧៧   ការប្រយុទ្ធប្រឆាំងប្រទេសវៀតណាមផ្ទុះឡើង។
ឆ្នាំ១៩៧៨   កងកម្លាំងវៀតណាមចូលឈ្លានពានប្រទេសកម្ពុជាក្នុងយុទ្ធសាស្រ្ត
វាយឆ្មក់សន្សឹមៗ។
 
ក្នុងខែមករា ឆ្នាំ១៩៧៩   វៀតណាមចូលកាន់កាប់បានទីក្រុងភ្នំពេញ។
មេដឹកនាំ ប៉ុល ពត និងកងកម្លាំងខ្មែរក្រហមទាំងអស់រត់ភៀសខ្លួនទៅកាន់
តំបន់ព្រំដែនជាប់ប្រទេសថៃ។សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានបង្កើតឡើងក្រោម
ការជួយជ្រោមជ្រែងពីវៀតណាម។

កងទ័ពយួនក្នុងទីក្រុងភ្នំពេញ ខណះពេលចូលឈ្លានពានប្រទេសកម្ពុជានាឆ្នាំ១៩៧៩
ទាហ៊ានវៀតណាម                                                                         ទីក្រុងភ្នំពេញ 1975
ទង់ជាតិនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៩
ឆ្នាំ១៩៨១   គណបក្សបដិវត្តវប្រជាជនកម្ពុជា​ ដែលមាននិន្នាការលំអៀងទៅខាងវៀតណាម
ឈ្នះការបោះឆ្នោតសភាជាតិ។ សហគមន៏អន្តរជាតិបដិសេធទទួលស្គាល់
រដ្ឋាភិបាលថ្មីមួយនេះ ហើយរដ្ឋាភិបាលនិរទេសមួយដែលដឹកនាំដោយក្រុមខ្មែរក្រហម
និង សម្តេចនរោត្តម សីហនុ ត្រូវបានទទួលស្គាល់ នឹងមានអាសនះប្រចាំ
នៅអង្គការសហប្រជាជាតិទៀតផង។
ឆ្នាំ១៩៨៥   លោក ហ៊ុន សែន ឡើងជានាយយករដ្ឋមន្ត្រី។
ប្រទេសកម្ពុជាត្រូវរុកកួនញាំញីដោយសង្រ្គាមជាមួយកងទ័ពឧទ្ទាមខ្មែរក្រហម
ហើយប្រជាជនខ្មែររាប់សែននាក់ក្លាយជាជនភៀសខ្លួននៅតាមព្រំដែនកម្ពុជា ថៃ។
1985 – Hun Sen becomes prime minister. Cambodia is plagued by guerrilla warfare. Hundreds of thousands become refugees.
លោក ហ៊ុន សែន អំឡុងឆ្នាំ១៩៨៥
ប្រភពរូបភាពពី Internet
កងទ័ពវៀតណាមដកខ្លួនចេញពីកម្ពុជាក្នុងឆ្នាំ១៩៨៩
 ប្រភពរូបភាពពី Internet
ឆ្នាំ១៩៨៩   កងទ័ពវៀតណាមដកចេញពីប្រទេសកម្ពុជា។ លោក ហ៊ុន សែន
ព្យាយាមទាក់ទាញវិនិយោគបរទេស ដោយការបោះបង់ចោលរបបសង្គមនិយម។
ប្រទេសកម្ពុជាត្រូវបានដាក់ឈ្មោះថ្មីថា រដ្ឋកម្ពុជា
ព្រះពុទ្ធសាសនាត្រូវបានទទួលស្គាល់នឹងចាត់ជាសាសនារបស់រដ្ឋឡើងវិញ។
 
ទង់ជាតិប្រទេសកម្ពុជាពីឆ្នាំ១៩៨៩ ដល់ ឆ្នាំ១៩៩១
កិច្ចព្រមព្រៀងសន្តិភាពដ៏ពិបាកមួយ
An uneasy peace
ឆ្នាំ១៩៩១   កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថាលេខា នៅក្នុងទីក្រុងប៉ារីស។
កងរក្សាសន្តិភាពបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិ ហៅកាត់ UNTAC ចូលមក
គ្រប់គ្រងបណ្តោះអាសន្ន ដោយមានតំណាង ក្រុម បក្សផ្សេងៗជាច្រើន
ក្នុងប្រទេសកម្ពុជាចូលរួម។ សម្តេចនរោត្តម សីហនុ ឡើងជាប្រមុខរដ្ឋ។
ទាហ៊ានរបស់អង្កាសហប្រជាជាតិ
ឆ្នាំ១៩៩៣   ការបោះឆ្នោតសកលមួយបង្ហាញថា គណបក្សរាជានិយម ហ៊្វុន ស៊ិនប៉ិច
ឈ្នះអាសនះយ៉ាងច្រើនលើសលុបក្នុងសភាជាតិ ហើយគណបក្សប្រជាជន
របស់លោកហ៊ុន សែន ជាអ្នកបន្ទាប់។ រដ្ឋាភិបាលចំរុះមួយត្រូវបានបង្កើតឡើង
ដោយមានគណបក្សបីចូលរួមជាមួយគណបក្ស ហ៊្វុន ស៊ិនប៉ិច ហើយ
សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ធ្វើជានាយករដ្ឋមន្ត្រី ឯ លោក ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី។ របបរាជានិយម ត្រូវបានស្តារឡើងវិញ ដោយសម្តេចព្រះនរោត្តម សីហនុ ឡើងគ្រងរាជជាព្រះមហាក្សត្រជាថ្មីម្តងទៀត។ ប្រទេសកម្ពុជាក៏ត្រូវប្តូរឈ្មោះទៅជា ព្រះរាជាណាចក្រកម្ពុជា។ ចំណែករដ្ឋាភិបាលនិរទេសដែលដឹកនាំដោយក្រុមខ្មែរក្រហម ក៏ត្រូវបាត់បង់អាសនះរបស់ខ្ឡួនពីអង្គការសហប្រជាជាតិផងដែរ។
ឃោសនាបោះឆ្នោតឆ្នាំ 1993
សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ និង សម្តេច ហ៊ុន សែន
ឆ្នាំ១៩៩៤   កងទ័ពឧទា្ទមខ្មែរក្រហមជាច្រើនពាន់នាក់ ចុះចូលជាមួយរាជរដ្ឋាភិបាល ដោយទទួលការលើកលែងទោសផងដែរ។
កងទ័ពខ្មែរក្រហមចុះចូលជាមួយរារដ្ឋាភិបាលនាពេលនោះ
លោក អៀង សារី
ប្រភពរូពភាពពី Internet
 

ឆ្នាំ១៩៩៦ មេដឹកនាំកំពូលរបស់ខ្មែរក្រហមមួយរូប គឺលោក អៀង សារី បង្កើតគណបក្ស
ថ្មីមួយ ហើយក៏ទទួលការលើកលែងទោសពីព្រះមហាក្សត្រ នរោត្តម សីហនុ
នាពេលនោះផងដែរ។

 រដ្ឋប្រហារ
Coup 
ឆ្នាំ១៩៩៧  លោកហ៊ុន សែន ធ្វើរដ្ឋប្រហារមួយប្រឆាំងនាយករដ្ឋមន្រ្តី សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ហើយត្រូវឡើងជំនួសតំណែងនេះដោយលោក អ៊ឹង ហួត។
រដ្ឋប្រហារនេះទទួលការថ្កោលទោសយ៉ាងខ្លាំងពីបណ្តារសហគមន៍អន្តរជាតិនានា។  
កងកម្លាំងដែលគាំទ្រលោក ហ៊ុន សែន ក្នុងរដ្ឋប្រហារឆ្នាំ ១៩៩៧

ទាហាន​រដ្ឋាភិបាល​ដើរ​ខាង​មុខ​រថក្រោះ​ឆេះ នៅ​លើ​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៧ កក្កដា ១៩៩៧។RFA
ឆ្នាំ១៩៩៨   សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ  ត្រូវបានកាត់ទោសពីបទរត់ពន្ធ

អាវុធខុសច្បាប់ចូលក្នុងប្រទេសកម្ពុជា ខណះដែលព្រះអង្គពុំមានព្រះរាជវត្តមានក្នុងប្រទេស
ប៉ុន្តែក្រោយមក ក៏បានទទួលព្រះរាជទានទោសពីព្រះមហាក្សត្រនរោត្តម សីហនុ។
ប៉ុល ពត ស្លាប់នៅថ្ងៃពុធ ទី១៥ ខែមិនា ឆ្នាំ១៩៩៨
មេដឹកនាំខ្មែរក្រហមបងធំទី១ ប៉ុល ពត ស្លាប់ក្នុងព្រៃ ជាទីកន្លែងពួនលាក់ខ្លួនរប់សគាត់។
គណបក្សប្រជាជនកម្ពុជា របស់លោកហ៊ុន សែន ទទួលជ័យជំនះលើការ
បោះឆ្នោតក្នុងខែកក្កដា ហើយរដ្ឋាភិបាលចំរុះមួយត្រូវបានបង្កើតឡើង រវាង
គណបក្សប្រជាជនកម្ពុជា និង ហ៊្វុន ស៊ិនប៉ិច។
លោកហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ឯ សម្តេចក្រុមព្រះ ជាព្រះប្រធានសភាជាតិ។
ឆ្នាំ២០០១   ព្រឹទ្ធសភាជាតិកម្ពុជាអនុម័ត្តច្បាប់មួយ ដើម្បើបង្កើតសាលាក្តី
កាត់ទោសមេដឹកនាំខ្មែរក្រហម។
សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម
អតីត​ប្រធានគុគទួលស្ថែង​ក្នុងសម័យខ្មែរក្រហម​ឈ្មោះ កាំង​ ហ្គេចអ៊ាវ​ហៅ​ឌុច ត្រូវបាន​តុលាការ​កំពូលនៃសាលាក្តីខ្មែរក្រហម​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ​អស់ ​មួយ​ជីវិត
ខែមិថុនា ឆ្នាំ២០០១ ប្រាក់ជំនួយចំនួន ​៥៦០ លានដុល្លាសហរដ្ឋអាមេរិក ត្រូវបានប្រកាស
ផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសន្និសិទម្ចាស់ជំនួយ នាទីក្រុងតូក្យូ
ប្រទេសជប៉ុនដែលជាការលើកទឹកចិត្តប្រទេសកម្ពុជាក្នុងការខិតខំប្រឹងប្រែងធ្វើកំណែទំរង់
របស់ខ្លួន។
ក្នុងខែឆ្នាំដដែលនេះដែរ ជនជាតិកម្ពុជា ៥ រូប ដែលក្នុងនោះមាន ៣ រូបជាសញ្ជាតិ
អាមេរិកាំងត្រូវបានកាត់ទោសជាប់គុគអស់មួយជីវិត ពីបទមានការពាក់ព័ន្ធការ
វាយប្រហារដោយអាវុធទៅលើអាគាររាជរដ្ឋាភិបាលមួយចំនួនក្នុងរាជធានីភ្នំពេញ
កាលពីឆ្នាំ២០០០ ដែលរៀបចំឡើងដោយក្រុមចលនា CFF
(Cambodian Freedom Fighters)​ ចលនាកងទ័ពសេរីភាពជាតិកម្ពុជា
ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ក្រុមចលនានេះនិយាយថា ខ្លួននឹងនៅតែបន្ត
ចលនាតស៊ូនេះ ដើម្បីផ្តួលរំលំរបបលោក ហ៊ុន សែន។

ខែធ្នូរ ឆ្នាំ២០០១  ស្ពានដំបូងឆ្លងកាត់ទន្លេមេគង្គស្ថិតក្នុងខេត្តកំពង់ចាម ត្រូវបានសម្ពោធឲ្យ
ប្រើប្រាស់ជាផ្លូវការ។ ស្ពាននេះកសាងឡើងដោយជំនួយពីប្រទេសជប៉ុន ដែលចំណាយអស់
៥៦ លានដុល្លាអាមេរិក។

 ស្ពានមិត្តភាព កម្ពុជា ជប៉ុន គីហ្សូណា ក្នុងខេត្ត កំពង់ចាម
ប្រភពរូបភាពពី http://www.vuthdevelop.com

ប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលមានតែមួយគត់លើពិភពលោក

ខែមករា ឆ្នាំ២០០៣  ចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និង ថៃ ត្រូវរង្គោះរង្គើ
យ៉ាងធ្ងន់ធ្ងរ ដែលកើតឡើងដោយសារសិល្បការិនីកំពូលថោកទាបថៃមួយរូប
ឈ្មោះ សុវ៉ាណាន់ គុងយីង ហៅនាងកុប (Suvanant Kongying) ដែលទស្សនិកជនខ្មែរ
ទូទៅហៅថា ផ្កាយព្រឹកនោះ។
2003 January – Serious diplomatic upset with Thailand over comments attributed to a Thai TV star that the Angkor Wat temple complex was stolen from Thailand. Angry crowds attack the Thai embassy in Phnom Penh. More than 500 Thai nationals are evacuated by military aircraft.
ផ្កាយចោរល្ងីល្ងើវង្វេងប្រវត្តិសាស្ត្រ
ប្រភពរូបភាពពី AFP

តារាថៃឆ្កួតវង្វេងប្រវត្តិសាស្ត្រម្នាក់នេះ បាននិយាយក្នុងបទសម្ភាសន៍មួយតាមរយះទូរទស្សន៍
ថៃថាប្រាសាទអង្គរវត្តដែលស្ថិតនៅក្នុងទឹកដីខ្មែរបច្ចុប្បន្នគឺជារបស់ថៃហើយថាខ្មែរបានលួច
បា្រសាទនេះពីថៃ។ ហ្វូងមហាជនខ្មែរដែលមានកំហឹងក្រេវក្រោធចំពោះពាក្យសម្តីលីលាល្ងីល្ងើ
របស់តារាសៀមរូបនេះ ធ្វើការវាយប្រហារ នឹងដុតស្ថានទូតថៃ ក្នុងរាជធានីភ្នំពេញ។
ស្ថានទូតសៀម បន្ទាប់ពីត្រូវបានដុតបំផ្លាញ
ប្រភពរូបភាពពី AFP
ជនស៊ីវិលសៀមជាន៥០០នាក់ ត្រូវបានជម្លៀសចេញតាមឧទ្ធម្ភាគចក្រយោធាផងដែរ។
ខែកក្តដា ឆ្នាំ២០០៣ គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះការបោះឆ្នោត ប៉ុន្តែបរាជ័យក្នុងការបង្កីតរដា្ឋភិបាលមួយតែឯង។  
2003 July – Prime Minister Hun Sen’s Cambodian People’s Party wins general elections but fails to secure sufficient majority to govern alone.
សម្តេចហ៊ុន​ សែន ត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មី
Hun Sen re-elected
ខែកក្តដា ឆ្នាំ២០០៤ បន្ទាប់ពីជាប់គាំងខាងនយោបាយជិតមួយឆ្នាំក្នុងការបង្កើតរដ្ឋាភិបាល
មួយសម្តេចហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីម្តងទៀត
ដោយការយល់ព្រមបង្កើតរដ្ឋាភិបាលរួមជាមួយគណបក្ស ហ៊្វុន ស៊ិនប៉ិច។

សម្តេចហ៊ុន សែន
 សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ
ខែសីហា ឆ្នាំ២០០៤   រដ្ឋសភាជាតិកម្ពុជា ផ្តល់សច្ចានុម័តដល់រាជរដ្ឋាភិបាល ចូលជា
សមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO (World Trade Organisation)។
ខែតុលា ឆ្នាំ២០០៤ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបាទ
នរោត្តម សីហនុ ដាក់រាជសម្បត្តិ ហើយបុត្រារបស់ព្រះអង្គ គឺ នរោត្តម សីហមុនី ឡើងស្នងរាជសម្បត្តិ។
ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ
ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី
ព្រះមហាក្ស័ត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ព្រះរាជ​សម្ភពនា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣។
ទ្រង់​ជា​ព្រះ​រាជ​បុត្រ របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនី​នាថ សីហនុ។ ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ ព្រះមហាក្ស័ត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៤។ខែគុម្ភះ ឆ្នាំ២០០៥   មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ចាកចេញពីប្រទេស
កម្ពុជា បន្ទាប់ពីរដ្ឋសភាជាតិកម្ពុជាដកអភ័យឯកសិទ្ធរបស់គាត់ ដើម្បីបើកផ្លូវឲ្យ
តុលាការកាត់ទោសរូបគាត់ ដោយចោតប្រកាន់ពីបទបរិហារកេរ្តិ៍ឈ្មោះ
មេដឹកនាំមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា  និង ហ៊្វុន ស៊ិនប៉ិច។
លោកសមរង្សី
 លោក សមរង្ស៊ី ជា​មេ​ដឹង​នាំ​គណបក្ស​ប្រឆាំង​ ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេសកម្ពុជា។ លោកកើត​ នៅ​ថ្ងៃ​ទី ១០ ខែ មីនា ឆ្នាំ ១៩៤៩ ក្នុងទីក្រុងភ្នំពេញ ជា​កូន​ប្រុស​របស់​លោក សម សារី។ លោក​បាន​ផ្លាស់​ទៅ​រស់​នៅប្រទេសបារាំង ហើយ​ក៏​បាន​សិក្សា​នៅ​ទីនោះ​ដែរ​។ បន្ទាប់​មក គាត់​ក៏​បាន​ចូល​ធ្វើការ​​ឲ្យ​ក្រុម​ហ៊ុន​មួយ​ចំនួន នៅ​ទីក្រុងប៉ារីស។លោកមានគ្រួសារ និងកូនចំនួន៣នាក់។
ខែមេសា ឆ្នាំ២០០៥   អង្គការសហប្រជាជាតិផ្តល់ភ្លើងខៀវដល់សាលាក្តីខ្មែរក្រហមដើម្បី
នាំយក មេដឹកនាំកំពូលៗខ្មែរក្រហមមួយចំនួនដែលនៅរស់ មកកាត់ទោស។
ខែតុលា ឆ្នាំ២០០៥   លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែន
បន្ថែម ជាមួយប្រទេសវៀតណាម។
ខែធ្នូ ឆ្នាំ២០០៥ ប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនក្នុង
ប្រទេសបារាំងត្រូវបានតុលាការកម្ពុជាមួយ សម្រេចផ្តន្ទាទោសពីបទមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ
លោក ហ៊ុន សែន នឹងត្រូវបានកាត់ទោសជាប់ពន្ធាគាររយះពេល៩ខែ។

ខែគុម្ហះ ឆ្នាំ២០០៦   លោកសម រង្ស៊ី ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ
កម្ពុជា ហើយវិលត្រឡប់មកកាន់ប្រទេសវិញបន្ទាប់ពីនិរទេសខ្លួនរយះពេលមួយឆ្នាំ។
ខែឧសភា ឆ្នាំ២០០៦   រដ្ឋសភាជាតិកម្ពុជាបោះឆ្នោតលប់ចោលច្បាប់ជាប់ពន្ធាគារ
ពីបទបង្ខូច   កេរ្តិ៍ឈ្មោះ ដែលច្បាប់នេះធ្លាប់បានប្រើប្រាស់ ចោទប្រកាន់នឹងចាប់អ្នកធ្លាប់
បានរិះគន់រដ្ឋាភិបាល  ជាច្រើននាក់រួចមកហើយ។
ខែកក្តដា ឆ្នាំ២០០៦   តាម៉ុក ដែលជាមេដឹកនាំកំពូលមួយរូបក្នុងរបបវាលពិឃាតខ្មែរក្រហម   ស្លាប់ក្នុងអាយុ ៨០ ឆ្នាំ។

ឈិត ជឿន ហៅ តាម៉ុក

ខែតុលា ឆ្នាំ២០០៦   គណបក្សរាជានិយម ហ៊្វុន ស៊ិនប៉ិច ដែលជាសម្ព័ន្ធមិត្តក្នុងរដ្ឋាភិបាលចំរុះ   ជាមួយគណបក្សប្រជាជនកម្ពុជា បណ្តេញសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ចេញពីព្រះប្រធាន   គណបក្សហ៊្វុន ស៊ិនប៉ិច។

ខែមិនា ឆ្នាំ២០០៧   សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ដែលកំពុងគង់នៅឯបរទេស ត្រូវបានតុលាការកម្ពុជាមួយកាត់ទោសកំបាំងមុខជាប់គុគ១៨ ខែ ដោយចោទប្រកាន់
ព្រះអង្គពីបទ លក់ទីស្នាក់ការគណបក្សហ៊្វុន ស៊ិនប៉ិច។ ព្រះអង្គក៏បដិសេធការចោទប្រកាន់នេះផងដែរ។
ការកាត់ទោសមេដឹកនាំខ្មែរក្រហម
Khmer Rouge trials
ខែកក្តដា ឆ្នាំ២០០៧ សាលក្តីដែលគាំទ្រដោយអង្គការសហប្រជាជាតិ ចាប់ផ្តើមស៊ើបសួរជន  សង្ស័យមេដឹកនាំខ្មែរក្រហមមួយចំនួនអំពីការកាប់សម្លាប់រង្គាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
2007 July – UN-backed court tribunals begin questioning suspects about allegations of genocide by the Khmer Rouge.
  
ខែកញ្ញា ឆ្នាំ២០០៧ មេដឹកនាំកំពូលមួយរូបរបស់ខ្មែរក្រហមឈ្មោះ នួន ជា ដែលជាបងធំទី២ ត្រូវបានចាប់ខ្លួន នឹងទទួលការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
 
នួន ជា ឬ (ឡុង រិទ្ធិ)
ខែវិច្ឆិការ ឆ្នាំ២០០៧   សាលាក្តីខ្មែរក្រហមបើកសវនាការជាសាធារណះលើកទីមួយ
ចំពោះការស្នើរសុំនៅក្រៅឃុំរបស់អតីតមេគុគទួលស្លែង កាំង ហ្គិច អ៊ិវ ហៅ ឌុច។

 កាំង ហ្កិចអ៊ិវ ហៅឌុចដែល ​មាន​អាយុ ៦៦​ឆ្នាំ និង​បាន​កាន់កាប់​ជា​មេគុក​ទួលស្លែង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ ​ក្រហម ត្រូវ​គេ​ចោទ​ប្រកាន់​លើ​​ករណីបួន គឺ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ បទ​ធ្វើ​មនុស្ស​ឃាត និង​ការ​ធ្វើ​ទុក្ខ​ទារុណកម្ម​ទៅ​លើ​អ្នក​ទោស។

ខែគុម្ហះ ឆ្នាំ២០០៨   តុលាការកម្ពុជាកាត់ទោសដាក់គុគមនុស្ស២០នាក់ ដែលជាសមាជិកក្រុម    ចលនា CFF ពីបទវាយប្រហារទៅលើការិយាល័យរបស់
លោក ហ៊ុន​ សែនកាលពីខេវិច្ឆិការ ឆ្នាំ២០០០។

 
ខែមេសា ឆ្នាំ២០០៨   តុលាការសហរដ្ឋអាមេរិកកាត់ទោសមេដឹកនាំក្រុមចលនាសេរីភាព   ជាតិកម្ពុជា CFF ឈ្មោះ ឈុន យ៉ាសិទ្ធ ពីបទបង្កើតគមរោងការវាយប្រហារមួយក្នុង
ឆ្នាំ២០០០។
ឈុន យ៉ាសិទ្ធ
ប្រភពរូបភាពពី Internet
ខែកក្តដា ឆ្នាំ២០០៨   គណបក្សប្រជាជនកម្ពុជា ប្រកាសអះអាងពីជ័យជំនះលើការបោះ
ឆ្នោតសភាជាតិ។ ក្នុងពេលនោះដែរ ក្រុមអ្នកសង្កេតការណ៍សហគមន៍អឺរ៉ុប
និយាយថា ការបោះឆ្នោតនោះពុំមានភាពត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិទេ។
 
ជម្លោះជាមួយប្រទេសសៀម
New spat with Thailand

ប្រាសាទព្រះវិហាររបស់ខែ្មរ

ប្រភពរូបភាពពី Internet

ខែកក្តដា ឆ្នាំ២០០៨   កម្ពុជានិងថៃបញ្ជូនកងកម្លាំងទ័ពរៀងៗខ្លួនទៅកាន់តំបន់មាន
ជម្លោះជិត     ប្រាសាទព្រះវិហារខ្មែរ បន្ទាប់ពីអង្គការបិតិកភ័ណ្ឌពិភពលោក សម្រេចដាក់បញ្ចូលប្រាសាទ       ព្រះវិហារខ្មែរចូលក្នុងបញ្ជីបិតិកភ័ណ្ឌពិភពលោកជាផ្លូវការ ហើយការសម្រេចដាក់បញ្ចូលនេះ   ធ្វើឲ្យមានការប្រឆាំងជំទាស់យ៉ាងខ្លាំងពីពួកក្រុមជ្រុល
និយមជាតិសៀម។
2008 July – Cambodia and Thailand move troops to disputed land near ancient Preah Vihear temple after decision to list it as UN World Heritage Site fans nationalist emotions on both sides.
កងទ័ពកម្ពុជាឈរជើងយ៉ាងអង់អាចក្លាហាន ការពារបា្រសាទព្រះវិហារ និងទឹកដីខ្មែរ
ត្រៀមជានិច្ចក្នុងការវាយប្រហារតបតជាមូយពួកចោរឈ្លានពានសៀមឈាមថោក
ទ័ពសៀមដែលចូលឈ្លានពានទឹកដីខ្មែរ ហើយត្រូវបានកងទ័ពខ្មែរចាប់បាន
ខែគុម្ហះ ឆ្នាំ២០០៩   អតីតមេដឹកនាំខ្មែរក្រហមឈ្មោះ កាំង ហ្គិច អ៊ិវ ហៅ ឌុច
ដែលជាមេគុគទួលស្លែងក្នុងរបបប៉ុល ពត ត្រូវបានកាត់ទោសក្នុងរាជធានីភ្នំពេញ ដោយត្រូវបានចោទប្រកាន់  ពីបទទទួលខុសត្រូវក្នុងការធ្វើទារុណកម្ម នឹង សម្លាប់ប្រជាជនខ្មែររាប់ពាន់នាក់ក្នុងគុគទួលស្លែង។
គុគទួលស្លែង ដើមខែមករា ឆ្នាំ១៩៧៩
ប្រភពរូបភាពពី​ http://www.tuolsleng.com

​ថ្ងៃ​ទី​៩​ខែ​កក្កដា​ឆ្នាំ​២០០៩

សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ ត្រូវ​ បាន​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​យូនេស្កូ។

អ្នកជំនាញ​របស់​អង្គការ​យូនេស្កូ​បាន​ចាត់ទុក​ឯកសារ​ទាំង​ប៉ុន្មាន​ដែល​មាន​ នៅ​សេសសល់​នៅក្នុង​សារមន្ទីរ​ទួលស្លែង​ពី​របប​អាវខ្មៅ​ប៉ុលពត​ថា ជា​ឯកសារ​បេតិកភណ្ឌ​សម្រាប់​មនុស្ស​ជាតិ។ នៅ​ក្នុង​បណ្ណសារ​នៃ​គុក​ទួលស្លែង​មាន​ចម្លើយ​សារភាព​របស់​អ្នកទោស​៤១៨៦​ សន្លឹក ប្រវត្តិរូប​របស់​អ្នកទោស​ចំនួន​៦២២៦​សន្លឹក និង​រូបថត​អ្នកទោស​ចំនួន​៦១៤៧​សន្លឹក។
សារមន្ទីរ​ទួលស្លែង
ខែវិច្ឆិការ ឆ្នាំ២០០៩   រដ្ឋសភាជាតិកម្ពុជាដកហូតអភ័យឯកសិទ្ធរបស់លោក សម រង្ស៊ី។
ក្នុងពេលនោះដែរ ជម្លោះការទូតជាមួយប្រទេសថៃកាន់តែតានតឹងឡើង បន្ទាប់ពីកម្ពុជា
បដិសេធ   ធ្វើបត្យាប័នអតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៅឲ្យប្រទេសថៃ ហើយបែរជារាជរដ្ឋាភិបាលកម្ពុជាប្រកាសតែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាតា្រ ជាទីប្រឹក្សាផ្នែក  សេដ្ឋកិច្ចរបស់កម្ពុជាជំនួសវិញ។
 លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង សម្តេចហ៊ុន សែន
  
ខែធ្នូ ឆ្នាំ២០០៩   ប្រទេសចិនបង្កើនជំនួយឲ្យប្រទេសកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជាជួយ
ចាប់បញ្ជូនជនជាតិអ៊ុយហ្គ័រ ចំនួន២០ នាក់ត្រឡប់ទៅកាន់ប្រទេសចិនវិញ។
 
ខែកក្តដា ឆ្នាំ២០១០ អតីតមេគុគទួលស្លែងក្នុងរបបខ្មែរក្រហម ឈ្មោះ កាំងហ្គិច អ៊ីវ ហៅ ឌុច ត្រូវបានសាលាក្តីខ្មែរក្រហមកាត់ទោសជាប់គុគ ៣៥ឆ្នាំ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
 
ខែសីហា ឆ្នាំ២០១០ ចំណងការទូតរវាងប្រទេសខ្មែរ និង ថៃ បានចាប់ផ្តើមឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសពីការលាលែងតំណែងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចេញពីទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
 
ខែកញ្ញា ឆ្នាំ២០១០  ប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅ  ប្រទេស ត្រូវបានតុលាការកម្ពុជា កាត់ទោសជាប់គុគ១០ឆ្នាំ ពីបទផ្សព្វផ្សាយនឹងប្រើប្រាសផែនទី  ខុសច្បាប់ ដោយអះអាងថាប្រទេសកម្ពុជា បាត់បង់ទឹកដីទៅខាងប្រទេសវៀតណាម។
 
ខែមករា ឆ្នាំ២០១១ ជម្លោះតានតឹងរវាងប្រទេសខ្មែរ ជាមួយសៀម កើនឡើងជាថ្មីម្តងទៀត ខណះដែលកម្ពុជានាំយកការចោទប្រកាន់ចារកម្មទៅលើជនជាតិសៀម២រូប ដែលត្រូវបាន  អាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់ចូលតំបន់ព្រំដែនដែលមានជម្លោះ រវាងប្រទេសទាំងពី កាលពីខែធ្នូ។
 
ខែគុម្ហះ ឆ្នាំ២០១១ កងទ័ពខ្មែរ និង សៀមផ្ទុះអាវុធដាក់គ្នានៅតាមបណ្តោយព្រំដែន
ដែលមានជម្លោះជិតប្រាសាទព្រះវិហារកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អំពាវនាវឲ្យអង្គការសហប្រជាជាតិ បញ្ជូនកងរក្សាសន្តិភាពមកកាន់តំបន់មានជំលោះ។
 
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២
ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា​វីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ព្រះ​ទីវង្គត​នៅ​ថ្ងៃ​ច័ន្ទ ទី១៥ ខែ​តុលា ឆ្នាំ​​២០១២ ត្រូវ​នឹង​ថ្ងៃ​ទី១៥ រោជ ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ វេលាម៉ោង ០១:២០នាទី រំលង​អាធ្រាត ក្នុង​ព្រះជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះជរាពាធ​ នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជា​មានិត​ចិន ។

Cambodian laymen, nuns and people pray in front of the Royal Palace in Phnom Penh on October 15, 2012 to mourn the death of the former king Norodom Sihanouk.

https://i2.wp.com/www.washingtonpost.com/rf/image_606w/2010-2019/Wires/Online/2012-10-17/AP/Images/Cambodia%20Sihanouk%20Mourned.JPEG-01573.jpg

Advertisements

បានចុះផ្សាយ 2 ខែវិច្ឆិកា 2012 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង ការសិក្សាស្រាវជ្រាវ, កំណត់ត្រាថ្ងៃនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: