ព្រះមហា​វីរក្សត្រ នរោត្ដម សីហនុ សោយ​ទិវង្គត​ដ៍គួរឱ្យ​សោកស្ដាយ​ក្រៃលែង   Leave a comment


ព្រះមហា​វីរក្សត្រ ​ព្រះបាទ​​ នរោត្ដម សីហនុ ព្រះវរ​រាជបិតា​ជាតិខ្មែរ បានសោយ​ទិវង្គត​ដ៏គួរឱ្យ​សោកស្ដាយ​អាឡោះ​អាល័យ​ពន់ពេក​នៅទីក្រុង​ប៉េកាំង​ ប្រទេស​ ចិន កាល​ពីវេលា​ម៉ោងជិត២ព្រឹក ថ្ងៃទី១៥​ តុលា​ ២០១២​ ម៉ោងនៅ​ទីក្រុងប៉េកាំង ត្រូវជា​ម៉ោង១និង២០នាទីរំលងអធ្រាត្រ ម៉ោងនៅរាជធានីភ្នំពេញ គឺសុគតប៉ុន្មាននាទីក្រោយ​ពេលបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ទំនើបប្រចាំព្រះកាយព្រះអង្គដោយសារ​រោគគាំង​បេះដូង។​​

ព្រះមហា​វីរក្សត្រ ​ព្រះបាទ​​ នរោត្ដម សីហនុ បាន​ចូលទិវង្គត​​ក្នុងព្រះ​ជន្មាយុ៩០​ព្រះវស្សា​នៅក្នុង​ការព្យាបាល​អស់រយៈ​ ពេលរាប់​សិប​ឆ្នាំប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​គ្រាប់ឈាម​ ដែលជាញឹក​ញយព្រះមហាវីរក្សត្រតែងតែ​ចេញ​ចូលផ្លាស់​ ប្ដូរវេនគ្នានៅទីក្រុងភ្នំពេញដើម្បីធ្វើព្រះកិច្ច​ប្រទេស​ជាតិ​​ និងនៅទីក្រុង​ប៉េកាំង​ ដើម្បីព្យាបាលជំងឺ។ ដំណឹង​លាចាក​លោករបស់​ព្រះ​មហាវីរក្សត្រ(សម្ដេចឳ)បាន​ បញ្ជូនមកដល់ប្រទេសកម្ពុជាភ្លាម​ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់​រូប​ស្លុត​ស្លុងប្រមា ក្ដុកក្ដួលឆួលឱរា ស្រណោះអាឡោះអាល័យ។​

ព្រះរាជ​កិច្ចដ៍ធំធេង​​ទោះមេឃរលំ​ភ្នំរលាយ​ ក៏ប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាននោះ គឺព្រះរាជបូជនីយកិច្ច ទាមទារ​ឯករាជ្យជាតិ​ពីអាណាព្យាបាល​បារាំង​ ហើយទទួល​បានជោគជ័យ​ ទទួលបាន​ឯករាជ្យជាតិពេញលេញ​ នៅថ្ងៃទី៩វិច្ឆិកា​១៩៥៣​ ។​ ក្រៅពីនេះ​នៅមានស្នា​ព្រះហស្ដ​ធំធេង​ទៀតនោះ​ គឺបង្រួប​បង្រួម​ជាតិ និងផ្សះផ្សាជាតិ-អន្តរជាតិ។

តាមប្រភ​ពព័ត៌មាន​ពីមន្រ្ដី​ជាន់ខ្ពស់នៃរាជ​ រដ្ឋាភិបាល​បាន​ឱ្យដឹង​ថា​ ព្រះមហាក្សត្រកម្ពុជា ព្រះរមនាថ នរោត្តម សីហមុនី រួមជាមួយ​សម្ដេចតេជោ​នាយក​រដ្ឋមន្រ្តីហ៊ុនសែន បានដឹកនាំមន្ត្រីជាន់ខ្ពស់យាង​ចាកចេញពី​រាធានីភ្នំពេញ​នៅព្រឹក​ ថ្ងៃទី១៥តុលានេះ​ ទៅកាន់ទីក្រុងប៉េកាំង​ ទីដែលព្រះមហា​វីរក្សត្រ ​ព្រះបាទ​​ នរោត្ដម សីហនុ​ (សម្ដេចឳ) សោយទិវង្គត ​ដើម្បីចាត់ចែងព្រះរាជពិធីផ្សេងៗ និងនាំយកព្រះសពមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីតម្កល់​ ធ្វើបុណ្យតាមប្រពៃណី៕​

Advertisements

បានចុះផ្សាយ 15 ខែតុលា 2012 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: