សាលាដំបូងរាជធានីភ្នំពេញ លោកស្រី ចាំង ស៊ីណាត នៅព្រឹកថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០១២នេះ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសលោក ម៉ម សូណង់ដូ ជាប់ពន្ធ នាគាររយៈពេល២០ឆ្នាំ និងពិន័យជាទឹកប្រាក់ ១០លានរៀល ដែលការផ្តន្ទាទោសនេះ ដោយសារលោក ម៉ម សូណង់ដូ ជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អប្បគមន៍នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
បន្ទាប់ពីការប្រកាសសាលក្រម លោក ម៉ម សូណង់ដូ ត្រូវបានបញ្ជូនទៅពន្ធនាគារវិញហើយ។ ការប្រកាសបញ្ចប់សាលក្រមនៅព្រឹកថ្ងៃទី១ ខែតុលានេះ លោក ម៉ម សូណង់ដូ មិនបានឆ្លើយតបអ្វីជាមួយក្រុមអ្នកសារព័ត៌មានទេ ដោយលោកគ្រាន់តែនិយាយថា «ខ្ញុំសប្បាយចិត្ត ដែលបានជួយខ្មែរ» ហើយលោកក៏ត្រូវបាន ចាប់បញ្ជូនចូលក្នុងរថយន្តតែម្តង ដើម្បីធ្វើដំណើរទៅពន្ធនាគារ។
Advertisements
ឆ្លើយតប