សន្ទរកថាមួយដែល ឋិតថេរជាអមតៈ!   Leave a comment


នាអង្គសន្និបាត ស្តីពីផែនដី កាលពីឆ្នាំ ១៩៩២ ក្មេងស្រីវ័យ ១២ ឆ្នាំម្នាក់ បានធ្វើឲ្យពិភពលោកទាំងមូល ស្ងៀមស្ងាត់ត្រង់ស្តាប់ ការសម្តែងមតិ ស្តីពីបរិស្ថាន របស់ខ្លួន។

Servern Cullis-Suzuki ១២ ឆ្នាំ បានធ្វើឲ្យអ្នកមានវត្តមានទាំងអស់ស្រឡាំងកាំង រំភើប លាយឡំជាមួយ នឹងការរន្ទត់ចិត្ត និងខ្លោចផ្សារ ចំពោះស្ថានភាពបរិស្ថានរបស់ផែនដី។ អត្ថបទនេះ ពុំវែង តែបង្កប់នូវអត្ថន័យជ្រាលជ្រៅ អមដោយទល្ហីករណ៍ ជាក់ស្តែង…ជាហេតុនាំឲ្យពិភពលោកទាំងមូលស្ងៀមស្ងាត់…៦ នាទី។ ខ្លឹមសារមានដូចខាងក្រោម៖

សួស្តី! ខ្ញុំគឺ Servern Cullis-Suzuki តំណាងឲ្យ ECO អង្គការកុមារនៃបរិស្ថាន។

ក្រុមរបស់យើងខ្ញុំ មានអាយុពី ១២ ឆ្នាំ – ១៣ ឆ្នាំ កំពុងតែខិតខំបង្កើតនូវការផ្លាស់ប្តូរខ្លះៗ នោះគឺៈ Vanessa Suttie, Morgan Geisler, Michelle Quigg ព្រមទាំងរូបខ្ញុំ។

យើងខ្ញុំបានវិភាគទានលុយ ដោយខ្លួនឯង ក្នុងចម្ងាយ ៨០០០ គ.ម មកដល់ទីនេះ ដើម្បីនិយាយទៅ កាន់ឯកឧត្តមទាំងអស់ថា ឯកឧត្តមត្រូវតែផ្លាស់ប្តូរ។

យើងខ្ញុំមកកាន់ទីនេះ គ្មានគោលដៅអ្វីផ្សេង ក្រៅពីការតស៊ូ ដើម្បីអនាគត់របស់ខ្លួន​​​​ឯង។

ការធ្វើឲ្យបាត់បង់អនាគត់ មិនដូចជាការបាត់កៅអីក្នុងការបោះឆ្នោត ឬការធ្លាក់ចុះពន្ទុះខ្លះនៃផ្សារភាគហ៊ុនទេ។

ខ្ញុំនៅទីនេះ បន្លឺសំឡេងទៅកាន់ជំនាន់ក្រោយៗ បន្លឺសំឡេងជំនួសឲ្យក្មេងៗ កំពុងអត់ឃ្លានស្លាប់ពាសពេញពិភពលោក សំឡេងយំដង្ហោយហៅឲ្យជួយសង្រ្គោះ តែពុំមានអ្នកណាឮសូរ។

បន្លឺសំឡេងឲ្យពពួកសត្វរាប់មិនអស់ កំពុងស្លាប់បណ្តើរៗ លើផែនដីនេះ ព្រោះគ្មានទីទំជ្រកទៀត។

ឥឡូវនេះ ខ្ញុំខ្លាចក្នុងការធ្វើដំណើរ ក្រោមពន្លឺព្រះអាទិត្យ អាស្រ័យដោយស្រទាប់អូហ្សូនផ្ទុះធ្លាយ។

ខ្ញុំខ្លាចដកដង្ហើម ព្រោះមិនដឹងថា ក្នុងបរិយាកាស មានផ្ទុកនូវសារធាតុគីមីអ្វី។

ខ្ញុំច្រើនតែទៅស្ទូចត្រីជាមួយលោកយាយខ្ញុំ នៅ Vancouver មាតុភូមិខ្ញុំ។

Advertisements

បានចុះផ្សាយ 19 ខែកញ្ញា 2012 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: