កំណប់មហាសាលនៃគ្រាប់ពេជ្ររាប់លានការ៉ាត់នៅឯណា?   Leave a comment


នោះគឺត្បូងពេជ្រ “រាប់ពាន់លានការ៉ាត់” កំពុងស្ថិតនៅក្រោមរណ្តៅថ្មចក្រវាលមានអាយុកាល ៣៥ ពាន់លានឆ្នាំ នាកន្លែងមួយហៅថា Popigai Astroblem ភាគបូព៌ា ស៊ីប៊េរី ។ រុស្ស៊ីបានឲ្យដឹងពីរឿងនេះតាំងពីអំឡុងទស្សវត្សរ៍ទី ៧០ ។
បរិមាណខាងលើតាមការអះអាង គឺគ្រប់គ្រាន់សម្រាប់បម្រើឲ្យទីផ្សារពេជ្រពិភពលោករយៈពេល ៣.០០០ឆ្នាំទៀត ឯណោះ។

គួររំលឹកឡើងវិញថា ក្រោយពេលរកឃើញរ៉ែពេជ្រដ៏សម្បើមនេះ រុស្ស៊ីបានសម្រេចចិត្តរក្សាអាថ៌កំបាំង ព្រោះថា ពេលនោះ ប្រទេសនេះកំពុងតែធ្វើអាជីវកម្មខ្លាំងនៅ Mirny, Yakutia ហើយក៏កំពុងតែវិនិយោគទុនយ៉ាងច្រើន ក្នុងការបង្កើតត្បូងពេជ្រសិប្បនិម្មិត ។
ប៉ុន្តែចុងក្រោយ អាថ៌កំបាំងនេះត្រូវបានទម្លាយចេញ កាលពីចុងសប្តាហ៍កន្លងទៅ ខណៈពេលដែលក្រុងមូស្កូ អនុញ្ញាតឲ្យវិទ្យាស្ថានភូគូប្ណសាស្ត្រ និងរ៉ែធម្មជាតិ Novosibirsk ប្រកាសពីរ៉ែត្បូងពេជ្រខាងលើ ជាមួយប្រព័ន្ធសារព័ត៌មាន ។
តាមការប្រកាសនោះឲ្យដឹងថា ត្បូងពេជ្រនៅ Popigai មានភាពរឹងទ្វេដង ប្រៀបនឹងត្បូងធម្មតា ហើយវាល្អប្រសើរបំផុតសម្រាប់វិស័យឧស្សាហកម្ម និងវិទ្យាសាស្ត្រ ។

ព័ត៌មានខាងលើនឹងធ្វើឲ្យមានការប្រែប្រួលទាំងស្រុងមួយលើទីផ្សារ ត្បូងពេជ្រពិភពលោក ហើយរុស្ស៊ីនឹងក្លាយជា “អ្នកផ្តាច់ការ” លើទីផ្សារនេះ ៕

Advertisements

បានចុះផ្សាយ 19 ខែកញ្ញា 2012 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: