រឿងតែមួយ មូលហេតុខុសគ្នាដាច់ស្រឡះ ពត៌មានស្រុកខ្មែរជឿមួយណា?   8 comments


កម្ពុជាថ្មី
,,,,,,,,,,មុនពេលកើតហេតុមានបុរសម្នាក់បានមកទិញសាំង ខណៈកំពុងច្រកសាំងអ្នកទិញនោះមានជក់បារីទៀតផង ក៏បណ្ដាលឲ្យឆាបឆេះដល់សាំង ហើយក៏បង្កជាអគ្គិភ័យកើតឡើងតែម្ដង។
និស្សិតស្រីម្នាក់ឈ្មោះឌឿ ម៉ូនីកា បានឡើងទៅលើផ្ទះដើម្បីយកលុយ ប៉ុន្តែអណ្ដាតភ្លើងបានឆាបឆេះកាន់តែខ្លាំងក៏សម្លាប់នាងនៅក្នុង ផ្ទះនោះតែម្ដង។(កម្ពុជាថ្មី)

មើលរឿងពេញ

SEN
……….នៅព្រឹកថ្ងៃកើតហេតុ កូនស្រី ដែលត្រូវភ្លើងឆេះស្លាប់ បានដាំបាយនៅក្នុងផ្ទះ ហើយមិនបានប្រយ័ត្ន ធ្វើឲ្យភ្លើងចង្ក្រានឆាបឆេះរាលដាលដល់សាំង ដែលកំពុងដាក់លក់ បណ្តាលឲ្យផ្ទុះឆេះសន្ធោសន្ធៅ ពេញខ្លួនជនរងគ្រោះ និងឆេះផ្ទះតែម្តង។(SEN)
មើលរឿងពេញ

កោះសន្តិភាព
ដោយសារកំប៉ុងហ្គាសនោះចាស់ៗពេក មានស្នាមពុកផុយ ពេលត្រូវកំដៅថ្ងៃក៏ផ្ទុះឆាបឆេះពីកំប៉ុងមួយទៅកំប៉ុងមួយ និងរាលដាលដល់ដបសាំងក្លាយជាអណ្តាតភ្លើងសន្ធោសន្ធៅឆេះ គ្របដណ្តប់លើផ្ទៃផ្ទះតែម្តង ។….. កូនស្រីក្រមុំម្នាក់បានបាត់បង់ជីវិត ស្លាប់ក្នុងអណ្តាតភ្លើងឈ្មោះឌឿ លីនដា អាយុ១៨ឆ្នាំជានិស្សិត ។ ពេលឆេះដំបូងនាងឌឿ លីនដា បានឆ្លេឆ្លាស្វែងរកជញ្ជូនទ្រព្យសម្បត្តិចេញក្រៅ ប៉ុន្តែទីបំផុតនាងត្រូវភ្លើងឆេះព័ទ្ធជុំជិតអស់រកច្រក ចេញមិនរួច ទើបរលាកស្លាប់គួរឱ្យអាណោចអាធ័ម និងសោកស្តាយជាទីបំផុត។
មើលរឿងពេញ

DAP
…..នៅវេលា ម៉ោងកើតហេតុ ស្រាប់តែមានស្រីម្នាក់បាន ដាំទឹកក្ដៅនៅក្បែរសាំង រួចហើយក៏ឆាបឆេះ តែម្ដងទៅ ។ សេចក្ដីរាយការណ៍បានបន្ដថា នៅពេលដែលអគ្គិភ័យឆាបឆេះ ប្រជាពល រដ្ឋនៅក្បែរខាងបានផ្អើលឆោឡោ ហើយ ស្រែកហៅជនរងគ្រោះ ដែលគេដឹងថា កំពុង ដេកនៅក្នុងផ្ទះ ប៉ុន្ដែពេលនោះល្បឿនអគ្គិ ភ័យបានឆេះយ៉ាងខ្លាំង ទើបបណ្ដាលឱ្យជន រងគ្រោះចេញមិនរួច ហើយត្រូវភ្លើងឆេះ នៅសល់តែគ្រោងឆ្អឹង គួរឱ្យអាណិតអាសូរ យ៉ាងពន់ពេក ។
មើលរឿងពេញ

Advertisements

បានចុះផ្សាយ 22 ខែសីហា 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

8 responses to “រឿងតែមួយ មូលហេតុខុសគ្នាដាច់ស្រឡះ ពត៌មានស្រុកខ្មែរជឿមួយណា?

ជាវប្រចាំ ទៅ វិចារ នានា តាម បញ្ជាប់ RSS

  1. ដោយសារកំប៉ុងហ្គាសនោះចាស់ៗពេក មានស្នាមពុកផុយ ពេលត្រូវកំដៅថ្ងៃក៏ផ្ទុះឆាបឆេះពីកំប៉ុងមួយទៅកំប៉ុងមួយ…

    ហា ហា.. ម៉ោង៨ណឹង កំដៅថ្ងៃក្តៅខ្លាំងអី? បានធ្វើឲ្យក្តៅឆេះនោះ…ដល់ក!!!

  2. ៥រឿងផ្សេងគ្នា តែឈ្មោះជនរងគ្រោះតែមួយ! មានចឹងដែរណ៎….!!?

  3. ព័ត៌មាន​រញ៉េរញ៉ៃ! 😀

  4. ដោយសារគ្មានសាក្សីណាមួយមកបញ្ជាក់ឲ្យបានច្បាស់ ទើបស្មានទាំងអស់តែម្តងទៅ។ តែការលើកឡើងបស់សារពត៌មានមួយសុទ្ធតែសមហេតុផលដែរតើ

  5. ពត៌មានស្រុកខ្មែរ ទុកចិត្តមិនបានទេ មិនដឹងជឿមួយណាទេ

  6. វង្វេង​អស់​ហើយ​ខ្ញុំ ។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: