សកម្មភាពតវ៉ាមួយគួរឲ្យញាក់សាច់   Leave a comment


កាល​ពី​ថ្ងៃ​ទី​៥ កក្កដា កន្លង​មក​នេះ​បណ្តា​នារី​ស្ថិត​ក្នុង​ចលនា​អ៊ុយ​ក្រែន FEMEN បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​បញ្ចេញ​ដោះ​កណ្តាល​វាល​នៅ​ឯ​ទី​ធ្លា​ សភា​អ៊ុយ​ក្រែន​ប្រឆាំង​នឹង​ការ​កែ​ទម្រង់​ច្បាប់​សោធន​និវត្តន៍​ដែល​ត្រូវ​អនុ​ម័ត​នា​ថ្ងៃ​ទី​៧ កក្កដា។

ថ្ងៃ​ទី​៧ កក្កដា សភា​អ៊ុយ​ក្រែន​ត្រូវ​អនុ​ម័ត​លើ​ការ​កែ​ទម្រង់​សោធន​និវត្តន៍​ដោយ​បង្កើន​អាយុ​ចូល​និវត្តន៍​ពី​៥៥​ឆ្នាំ​ដល់​៦០​ឆ្នាំ​សម្រាប់​នារី​ និង​ពី​៦០​ឆ្នាំ​ទៅ​៦២​ឆ្នាំ​សម្រាប់​បុរស​ពី​ព្រោះ​គេ​យល់​ឃើញ​ថា ​អាយុ​កាល​មធ្យមនៅ​អ៊ុយ​ក្រែន​បុរស​មាន​ត្រឹម​តែ​៦២​ឆ្នាំ​ ចំណែក​នារី វិញ​មាន​ដល់​៧៤​ឆ្នាំ​។ នា​ថ្ងៃ​ទី​៥ កក្កដា បណ្តា​នារី​ជា​សកម្ម​ជន​នៃ​ចលនា​ FEMEN របស់​អ៊ុយ​ក្រែន​បាន​សម្រេច​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​ការ​កែ​ទម្រង់​នេះ​។ បន្ទាប់​ពី​ផ្លោះ​របង​ចូល​ក្នុង​បរិវេណ​សភា​ទី​ក្រុង​គៀវ យុវ​នារី​៣​នាក់​មាន​ពាក់​កម្រង​ផ្កា​លើ​ក្បាល​បាន​នាំ​គ្នា​ដើរ​ចូល​កណ្តាល​ទី​ធ្លា​សភា​ជាមួយ​នឹង​ដោះ​កណ្តាល​វាល​។

នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​ចលនា FEMEN ធ្វើ​សកម្ម​ភាព​បែប​នេះ​ដោយ​កាល​ពី​ខែ​តុលា​កន្លង​មក​នេះ​​ពួក​នាង​ក៏​ធ្វើ​បាតុ​កម្ម​បញ្ចេញ​ដោះ​កណ្តាល​វាល​ប្រឆាំង​នឹង​លោក​វ្ល៉ា​ឌី​មៀរ​ ពូទីន​ដែរ ៕

Advertisements

បានចុះផ្សាយ 7 ខែកក្កដា 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង ពីនេះពីនោះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: