ស្នៀតដ៏ចំលែករបស់ប្រពន្ធ   2 comments


សារ​ព័ត៌​មាន​​បរទេស​ផ្សាយ​ថា ស្ត្រី​ជាង​២៥០​នាក់​នៅ​ជន​បទ​មួយ​ ឈ្មោះ​បាបា​ហ្គោ​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​មិន​ព្រម​រួម​ដំណេក​ជាមួយ​ប្តី​រហូត​ដល់​ពេល​ប្តី​​ជួយ​ឱ្យ​ផ្លូវ​ថ្នល់ដឹក​ជញ្ជូន​ចម្បងមួយ​បាន​ទទួល​ការ​ជួស​ជុល​។
ក្រុម​​បុរសជា​ប្តី​​បាន​ឃោសនា​បំផុស​ចលនា​ឱ្យ​ជួស​ជុល​ផ្លូវ​កាល​ពី​ថ្ងៃ​ទី​២៣ មិថុនា ដោយ​ជំរុញ​ឱ្យ​រដ្ឋា​ភិ​បាល​កែ​លម្អ​ផ្លូវ​ជា​ច្រក​ចេញ​ដ៏​សំខាន់​របស់​ប្រជា​ជន​ជាង​៤០.០០០នាក់​នៅ​បាបា​ហ្គោ​។

នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​​​ថា ​កន្លង​មក​ប្រជា​ជន​នៅ​បាបា​ហ្គោ​ ត្រូវ​ចំណាយ​ពេល​ជាង​១០​ម៉ោង​ក្នុង​ការ​ធ្វើ​ដំណើរ​​ទៅ​ទី​ក្រុង​ដែលមាន​រយៈ​ចំងាយ​តែ​ប្រហែល​៤៨​គីឡូ​ម៉ែត្រប៉ុណ្ណោះ​ ដោយ​រថ​យន្ត​ធុន​តូច ​និង​រថ​យន្ត​ដឹក​ទំនិញ​ត្រូវ​ជាប់​ផុង ឬ​ខូច​ខាត​ដោយ​សារ​ផ្លូវ​​មាន​រណ្តៅ​។ ស្ថាន​ភាព​បែប​នេះ​​មាន​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ​ដែល​រដ្ឋា​ភិ​បាល​សន្យា​ថា​នឹង​ជួស​ជុល​ផ្លូវ​តែ​មិន​ចេញ​ជា​លទ្ធ​ផល​ទេ​។ ក្នុង​ពេល​កន្លង​មក​ផ្លូវ​​ខូច​ខាត​យ៉ាង​ដំណំ​ជា​ពិសេស​ពេល​មាន​ភ្លៀង​ និង​ធ្វើ​ឱ្យ​បាក់​ដី​ ប៉ុន្តែ​បច្ចុប្បន្ន​អាជ្ញាធរ​មិន​បាន​ធ្វើ​តាម​កិច្ច​សន្យា​ទេ។

សាកគិតមើលស្នៀតទាំងនេះអាចប្រើបានទេនៅស្រុកខ្មែរ​ បែបទៅមិនរួចទេព្រោះខ្លាចត្រូវថ្មោងរបស់ប្តី ។

Advertisements

បានចុះផ្សាយ 30 ខែមិថុនា 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ, ពីនេះពីនោះ

2 responses to “ស្នៀតដ៏ចំលែករបស់ប្រពន្ធ

ជាវប្រចាំ ទៅ វិចារ នានា តាម បញ្ជាប់ RSS

  1. គួរ​ឲ្យ​អស់​សំណើច​មែន! វិធី​សាស្ត្រ​ដ៏​ល្អ មិនដែល​មាន​ក្នុង​លោក!

  2. ហេងប្តីវិញមិនគិត បើគេផ្តាច់របប យកលេសរកក្រៅ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: