Google+ នឹងប្រកួតជាមួយ facebook   Leave a comment


https://note4today.files.wordpress.com/2011/06/google.jpg

ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១១ នេះថា គេហទំព័រដែលទទួលបាន ប្រជាប្រិយភាពក្នុងការរុករកទិន្នន័យ លំដាប់ពិភពលោកឈ្មោះថា ហ្គោហ្គ៊ល (Google) បានបង្ហាញបណ្ដាញសេវាកម្មថ្មីរបស់ខ្លួន ។
យោងតាមគេហទំព័រខាងលើបានឱ្យដឹងថា ហ្គោហ្គ៊ល បានពន្យល់ និងប្រាប់អំពីទីតាំងសំខាន់ៗរបស់ខ្លួនដើម្បីបម្រើ ដល់សេវាកម្ម ដោយបណ្ដាញថ្មីនេះមានឈ្មោះថា “Google+” ។ ដោយបណ្ដាញនេះមានលក្ខណៈស្រដៀងនឹងហ្វេសប៊ុក “Facebook” ដែលបណ្តាញទាំងអស់នេះជាប្រភេទ “Social Network” ។
ក្រុមហ៊ុន ហ្គោហ្គ៊ល បានឱ្យដឹងថា គម្រោងនេះត្រូវបានបង្កើតឡើងសរមាប់ចែករំលែកក្រុមតូចៗ ដោយអាចចែក ចាយដល់ក្រុមមិត្ដភក្ដិ និងក្រុមគ្រួសារបានស្រដៀងនឹង ហ្វេសប៊ុក ដែរ ។ សព្វថ្ងៃនេះ បណ្ដាញអនឡាញ (Online) បម្រើ លើសេវាកម្មនេះមានដាក់បង្ហាញពីផលិតផល និងសេវាកម្មផ្សេងៗ ដូចជា ការលក់អាហារដល់អតិថិជន ។
ក្រុមហ៊ុននេះបានបន្ដថា នេះជាប្លុកមួយថ្មី ដែលក្រុមហ៊ុនបានបង្កើតឡើង ។ក្រុមហ៊ុនមួយនេះបានបន្ដថា សម្រាប់ “Google+”ផ្សេងៗទៀត ក្នុងនោះមានការចូលជជែកកំសាន្ដ ការទស្សនាវដី្ត តន្ដ្រី ការមើលខ្សែភាពយន្ដ និងកម្មវិធីផ្សេងៗទៀត អ្នកប្រើប្រាស់ទាំងឡាយអាចចូលរួមដោយផ្ទាល់បាន ។
ហ្គោហ្គ៊ល បានបន្ថែមថា ការផ្ដល់សេវាកម្មថ្មីនេះ វាអាចភ្ជាប់ទំនាក់ទំនងជាមួយ ស្មាតហ្វូន(Smart Phone) និងដំណើរការជាមួយ ប្រព័ន្ធអង់ឌ្រ័រ (Android System) ហើយអាចទទួលយកសារពីសមាជិកច្រើនដែលចូលរួមជជែក និងអាចទាញយករូបភាព ពីទូរស័ព្ទ ដៃ បានងាយស្រួលទៀតផង ។
អ្វីដែលកាន់តែងាយស្រួលទៀតនោះ អ្នកប្រើប្រាស់ទាំងឡាយអាចប្រើ ហ្គោហ្គ៊ល ផ្លាស់នេះ ដោយអាចជ្រើសរើស អ្នកដែលមាននៅក្នុងបញ្ជី ជីម៉ែល (Gmail) និងរៀបចំតាមក្រុមនីមួយៗបានផងដែរ ។ក្រុមហ៊ុននេះរំពឹងថា កម្មវិធីថ្មីនេះនឹងផ្ដល់នូវភាពងាយស្រួលសម្រាប់បម្រើការលើសេវាកម្មសង្គមកាន់តែប្រសើរ ថែមទៀតមិនខាន ។

https://note4today.files.wordpress.com/2011/06/goodle-plus.jpg

Advertisements

បានចុះផ្សាយ 29 ខែមិថុនា 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង ពីនេះពីនោះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: