រាជទាយាទថៃកើតអេដស៍?នឹងមានរដ្ឋប្រហារក្រោយស្តេចថៃសោយទិវង្គត?   Leave a comment


https://note4today.files.wordpress.com/2011/06/king-of-thai.jpg

វិបសាយWikiLeaksបានទម្លាយ អោយឃើញវិបត្តិរាជវង្សថៃគួរអោយញាក់សាច់នៅក្នុងសារទូរលេខសម្ងាត់ អាមេរិកដែលបាននិយាយថាស្តេចជាទីគោរពរបស់ថៃកំពុងកើតជម្ងឺញ័រ Parkinsonនិងកំពុងធ្លាក់ទឹកចិត្តដោយសារតែបារម្ភអំពីស្ថានភាព ស្រុកទេសបន្ទាប់ពីទ្រង់លាចាកលោកទៅនិងថាបុត្រាដែលត្រូវស្នងតំណែង ពីព្រះអង្គអាចផ្ទុកវីរុស្សហ៊ីវដែលនាំដល់ការកើតអេដស៍។
យោងតាមឯកសារសម្ងាត់ ដែលសរសេរដោយអ្នកការទូតអាមេរិកតាំងពី៦ឆ្នាំមុនរួមមានឯកអគ្គរដ្ឋទូត អាមេរិកប្រចាំក្រុងបាងកក បានលើកឡើងថាប្រទេសថៃនឹងប្រឈម”កាលៈទេសៈការពិត”បន្ទាប់ពីស្តេច ភូមិបុល អាឌុលយ៉ាដេតស្លាប់ហើយបុត្រារបស់ទ្រង់គឺព្រះអង្គម្ចាស់មហា វ៉ាហ្ស៊ីរ៉ាឡុងកនទំនងជាឡើងស្នងតំណែង។សារទូរលេខមួយសរសេរថា” វាពិបាកវាយតម្លៃអំពីប្រតិកម្មនយោបាយពីភាពមិនប្រាដកប្រជាជុំវិញ វិបត្តិស្នងតំណែងដែលមិនអាចគេចផុតនៅពេលស្តេចភូមិបុលលាចាកលោក”។
សារទូរលេខខ្លះទៀតពិភាក្សាអំពីលទ្ធភាពដែលថាការសោយទិវង្គតរបស់ ស្តេចព្រះជន្ម៨៣វស្សាអង្គនេះនឹងភ្ជាប់ទៅជាមួយរដ្ឋប្រហារយោធា មួយនៅពេលក្រោយមកហើយរាជទាយាទមហា វ៉ាហ្ស៊ីរ៉ាឡុងកនអាចត្រូវជំទាស់ពីសំណាក់ព្រះមាតាឬព្រះអនុជ គឺព្រះអង្គម្ចាស់ក្សត្រីស៊ិរិនថន។
ពាក្យចចាមអារ៉ាមស្តីពីសុខភាពរបស់ស្តេចនិងព្រះអង្គម្ចាស់ រាជទាយាទថៃត្រូវបានលេចឮជាយូររាប់ឆ្នាំមកហើយតែមិនមាននរណាហ៊ាន និយាយឬផ្សព្វផ្សាយចំហទេនៅក្នុងប្រទេសមួយដែលការនិយាយប៉ះពាល់ សមាជិករាជវង្សមានទោសជាប់គុកដល់ទៅ១៥ឆ្នាំ។
ជនបរទេសជាច្រើននាក់និងជនជាតិថៃរាប់សិបនាក់ត្រូវបានចោទប្រកាន់ឬដាក់ទោសចំពោះការចោទប្រកាន់ពីបទប្រមាថស្តេចថៃ។
ស្តេចថៃបាននិងកំពុងគង់ព្យាបាលនៅក្នុងមន្ទីរពេទ្យអស់ពេលជិត២ ឆ្នាំហើយបើសារទូរលេខអាមេរិកនេះជាការពិតនោះស្ថានភាពសុខភាពរបស់ ព្រះមហាក្សត្រអង្គនេះវាអាក្រក់ជាងការអះអាងរបស់ពួកមន្ត្រីថៃ។
សារទូរលេខសរសេរដោយអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំថៃ លោកអេរិក ចន បាននិយាយថាស្តេចថៃមានជម្ងឺParkinson ដំណើរធ្លាក់ទឹកចិត្តនិងឈឺខ្នងខាងក្រោមរ៉ាំរ៉ៃ។
លោកចនបានរាយការណ៍ថាព្រះអង្គម្ចាស់រាជទាយាទវ័យ៥៨ឆ្នាំ”ល្បី ខាងហិង្សានិងអារម្មណ៍មិនអាចទស្សន៍ទាយបាន”និង”បានចំណាយពេល ភាគច្រើន(៧៥ភាគរយ)ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះនៅអឺរ៉ុបនៅវីឡា មួយនៅក្រៅក្រុងមុយនិចជាមួយស្រីកំណាន់របស់ទ្រង់។
សារទូរលេខមួយនិយាយថាប្រជាជនថៃនឹងពិបាកទទួលយកមហេសីរបស់វ៉ា ហ្ស៊ីរ៉ាឡុង គឺម្ចាស់ក្សត្រី ស្រ៊ីរ៉ាមីជាមហាក្សត្រីនាពេលអនាគតរបស់គេដោយផ្អែកលើរូបភាព វីដេអូស្តីពីការអបអរខួបកំណើតឆ្កែឈ្មោះFufuដែលពេលនោះ ព្រះអង្គម្ចាស់ក្សត្រីស្លៀកពាក់តែឈុតប៊ីគីនីពីរបីចំណិត។
ចនបានសរសេរនៅឆ្នាំ២០០៩ថា វ៉ាហ្ស៊ីរ៉ាឡុងត្រូវគេជឿថាកើតជម្ងឺទាក់ទងនឹងឈាម(ប្រភពផ្សេងៗ និយាយថាព្រះអង្គកើតអេដស៍ រោគថ្លើមប្រភេទC និងមហារីកឈាមដែលនាំអោយព្រះអង្គលាងឈាមជាទៀងទាត់)។
សារទូរលេខនិយាយថាមហាក្សត្រីស៊ិរិគិតបានក្លាយជាសកម្មក្នុង នយោបាយ ដោយកាន់ជើងពួកអាវលឿងដែលធ្វើយុទ្ធនាការប្រឆាំងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន។
(ដោយៈ CAMBODIA EXPRESS NEWS)

Advertisements

បានចុះផ្សាយ 24 ខែមិថុនា 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: