តុលាការ​ឡាអេ នឹង​ដោះ​ស្រាយ បណ្តឹង​កម្ពុជា ពីរទៅ​បី​សប្តាហ៍​ខាង​មុខ​នេះ   Leave a comment


https://note4today.files.wordpress.com/2011/05/lae-court.jpg
តុ​លា​កា​រយុ​ត្តិ​ធ​ម៌​អ​ន្ត​រ​ជា​តិ​ក្រុ​ង​ឡា​អេ

តុ​លា​កា​រយុ​ត្តិ​ធ​ម៌​អ​ន្ត​រ​ជា​តិ​ក្រុ​ង​ឡា​អេ​ ប្រ​ទេ​ស​ហុ​ល្លង់ដ៍​ ​នឹ​ង​បើ​ក​ស​វ​នា​កា​រ​ផ្ទា​ល់​មា​ត់​ ​ដើ​ម្បី​ដោះ​ស្រា​យ​ប​ណ្តឹ​ង​​រ​ប​ស់​ក​ម្ពុ​ជា​នៅ​ក្នុ​ង​រ​យៈ​ពេ​ល​ពី​រ​ ទៅ​បី​ស​ប្តា​ហ៍​ខា​ង​មុ​ខ​នេះ​ ​។ ​លោ​ក​ ​ប៊ី​រិ​ស​ ​ហេម​ (Biris Heim) មន្រ្តី​ព័​ត៌​មា​ន​​រ​ប​ស់​តុ​លា​កា​រយុ​ត្តិ​ធ​ម៌​អ​ន្ត​រ​ជា​តិ​ ICJ បាន​អះ​អាង​ថា​ ​តុ​លា​កា​រ​បា​ន​ទា​ក់​ទ​ងក​ម្ពុ​ជា នឹងថៃរួចហើយ ដើ​ម្បី​កំ​ណត់​កា​រ​ប​រិ​ច្ឆេ​ទ​បើ​ក​​ស​វ​ន​កា​រស្តី​ពី​កា​​រ​ស្នើ​សុំ​ កា​រ​កា​រ​ពា​រ​ប្រា​សា​ទ​ព្រះ​វិ​ហា​រ​ជា​ប​ន្ទា​ន់​ពីខា​​ង​ភា​គី​ក​ម្ពុ​ ជា ​នៅ​​រ​យៈ​ពេ​ល​ពី​រ​ឬ​បី​ស​ប្ដា​ហ៍​ខា​ង​មុ​ខ​នេះ​។

​ក​ម្ពុ​ជា​ ​បា​នដាក់​ប​ណ្តឹ​ង​មួ​យ​ច្បា​ប់ ​កា​ល​ពី​ថ្ងៃ​ទី​២​៨​ ​ខែ​មេ​សា​ ​ទៅ​កា​ន់​តុលា​​ការ​​យុត្តិ​​ធ​ម៌​អ​ន្ត​រ​ជា​តិ​ ​ដោយ​ស្នើ​​សុំ​ឲ្យ​មា​ន​អ​ន្ត​រា​គ​ម​ន៍​រ​ប​ស់​តុលា​​កា​រ​ចំ​នួន​ពី​រ​ ​គឺ​ទី​១​ស្នើ​ឲ្យ​ ​តុ​លា​កា​រ​ចា​ត់​​វិ​ធាន​​កា​រជាប​​ន្ទាន់​ ដើ​ម្បី​កា​រ​ពា​​រ​ប្រា​សាទ​​ព្រះ​វិ​ហា​រ​ ​ដែ​ល​ជា​ដើ​ម​ច​ម​នៃ​កា​រ​ប្រយុ​ទ្ឋ​គ្នា​រ​វា​ង​ក​​ង​ទ័​ព​ក​ម្ពុជា​​ ​និ​ង​ក​ង​ទ័​ព​ថៃ ​​និ​ង​សំ​ណើ​មួ​យ​ទៀ​ត ​​គឺ​សុំ​ឲ្យ​តុលា​​ការ​​ក្រុង​ឡា​អេ​​ ប​ក​ស្រា​យ​សេ​ច​ក្តី​ស​ម្រេ​ចរ​ប​ស់​ខ្លួ​ន ​ចំ​ពោះ​កា​រ​ប្រ​គ​ល់​ប្រាសា​ទ​ព្រះ​វិ​ហា​រ​ទៅ​ឲ្យ​ក​ម្ពុ​ជា​កា​ន់កា​ប់​ ​ប្រាសា​ទ​​ ដែល​ថៃ​ធ្លា​ប់​បា​ន​ទា​ម​ទា​រយ​ក​ទៅ​កា​ន់​កា​ប់​កា​ល​ពី​ពេ​លមុ​ន​ ។


លោ​ក ​ប៊ី​រិ​ស​ ​បា​ន​អះ​អាង​ថា​ ​តុ​លា​កា​រ​ក្រុ​ងឡា​អេ​ ​អា​ច​នឹ​ង​បើ​ក​ស​វ​នា​កា​រ​មួ​យ​ទៀត​​ ដើ​​ម្បីផ្ត​ល់​កា​រ​ប​ក​ស្រា​យសេ​ច​ក្តី​ស​ម្រេ​ច​រប​ស់​ខ្លួ​ន​កា​ល​ពី​ខែ ​មិ​ថុនា​ ​ឆ្នាំ​១​៩​៦​២​ គឺ​ជា​សេ​ច​ក្តី​ស​ម្រេ​ច​ដែ​ល​បា​ន​ប្រ​គ​ល់​ប្រា​សា​ទ​ព្រះ​វិ​ហា​រឲ្យ​ទៅ ​ក​ម្ពុ​ជា​កា​ន់​កា​ប់​។​ ​ក៏​ប៉ុ​ន្តែ​បើ​មិ​ន​ដូ​ច្នោះ​នោះ​ទេ ​​តុលា​កា​រ​យុ​ត្តិ​ធ​ម៌​អ​ន្ត​រ​ជា​តិ​ ​គ្រា​ន់​តែ​ស្នើ​ឲ្យ​ភា​គី​មា​ន​ជ​ម្លោះ​ផ្ត​ល់​ជូន​នូ​វ​កា​រ​យ​ល់​ឃើ​ញ​ រប​ស់​ខ្លួ​ន​ជា​លា​យ​ល័​ក្ខ​អ​ក្ស​រ​ចំ​ពោះ​សេ​ចក្តី​ស​ម្រេ​ច​​រ​ប​ស់តុ​ លា​កា​រ​កា​ល​ពី​៤​៩​ឆ្នាំ​មុ​ន​ ​ហើ​យ​តុ​លា​ការ​នឹង​ធ្វើ​កា​រ​បក​ស្រា​យ​ជា​លា​យ​ល័​ក្ខ​អ​ក្ស​រដែ​រ​ ដោ​យ​ពុំ​ចាំ​បា​ច់​បើ​ក​ស​វ​ន​ការ​នោះ​ទេ​៕​

Advertisements

បានចុះផ្សាយ 4 ខែ​ឧសភា 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង យុត្តិ​ធម៌​​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: