មានឧប្បត្តិ​ហេតុ​ថ្មីៗ​ទៀត​​នៅ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ីម៉ា   Leave a comment


https://note4today.files.wordpress.com/2011/03/nuclear-japan3.jpg
ទិដ្ឋភាពនៃកាផ្ទុះរ៉េអាក់ទ័រនៅមជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ីម៉ា

នៅ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ីម៉ា​ ដាយ​អ៊ីជី​ សភាព​ការណ៍​នៅ​តែ​គ្រោះ​ថ្នាក់​បំផុត​។ រេ​អាក់​ទ័រ​ទី​៤​ក៏​រង​ការ​ផ្ទុះ​ដែរ ក្រោយ​មាន​ភ្លើង​ឆាប​ឆេះ​។ ក្រុម​ហ៊ុន TEPCO ​ដែល​ធ្វើ​អាជីវ​កម្ម​លើ​មជ្ឈ​មណ្ឌល​នេះ​គ្រោង​ទម្លាក់​ទឹក​តាម​ឧទ្ធម្ភាគ​ ចក្រ​​ក្នុង​អាង​ទឹក​មួយ​នៃ​រេ​អាក់​ទ័រ​ទី​៤​នោះ​ដើម្បី​ធ្វើឱ្យ​ត្រជាក់​ ដក់​គ្រឿង​​ឆេះ​នុយ​ក្លេ​អ៊ែរ​​ដែល​ប្រើ​​​ប្រាស់​។
នាយក​រដ្ឋ​មន្ត្រី​ ជប៉ុន​ លោក​ណា​អូ​តូ​កាន​ បាន​ពង្រីក​តំបន់​សន្តិ​សុខ​នៅ​ជុំ​វិញ​មជ្ឈ​មណ្ឌល​នេះ​ដោយ​អំពាវ​នាវ​ដល់​ មនុស្ស​ទាំង​ឡាយ​ដែល​រស់​នៅ​ក្នុង​រង្វង់​៣០​គីឡូ​ម៉ែត្រ​ជុំ​វិញ​មជ្ឈ​ មណ្ឌល​នោះ​ឱ្យ​ស្ថិត​​នៅ​​ក្នុង​ផ្ទះ​កុំ​ចេញ​ទៅ​ក្រៅ​។ នៅ​ទី​ក្រុង​តូ​ក្យូ​​អត្រា​វិទ្យុ​សកម្ម​មាន​​ហួស​ពី អត្រា​ធម្ម​តា​បន្តិច​កាល​ពី​ពាក់​កណ្តាល​ថ្ងៃ​ទី​១៥ មីនា មុន​ពេល​ឡើង​ខ្ពស់​វិញ​នា​ពេល​រសៀល​។

https://note4today.files.wordpress.com/2011/03/nuclear-japan2.jpg
មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ីម៉ាកំពុងឆេះ

នៅ​ទី​ក្រុង​ព្រុច​សែល​បណ្តា​ ប្រទេស​ជា​សមា​ជិក​សហ​ភាព​អឺរ៉ុប​បាន​សំរេច​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល​ភាព ​អាច​ទប់​ទល់​នៃ​បណ្តា​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ចំពោះ​ការ​រញ្ជួយ​ដី​ ស៊ូណា​មី និង​ការ​វាយ​ប្រហារ​ភេរ​វ​កម្ម​។
រេ​អាក់​ទ័រ​ទី​៤​ដែល​រង​ការ ​ប៉ះ​ពាល់​រួច​ហើយ​ដោយ​​ការ​ផ្ទុះ​មួយ​កាល​ពី​ថ្ងៃ​ទី ១៥​មីនា បាន​រង​ការ​ផ្ទុះ​ថ្មី​មួយ​ទៀត​ ហើយ​មាន​ភ្លើង​ឆេះ​កាល​ពី​ព្រឹក​ថ្ងៃ ទី​១៦ មីនា រួច​ការ​ផ្ទុះ​មួយ​ក៏​កើត​មាន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១៥ មីនា ក្នុង​រេ​អាក់​ទ័រ​ទី​២​។
អាជ្ញា​ធរ​បារាំង​ទទួល​បន្ទុក​ខាង​សន្តិ​សុខ​​ នុយ​ក្លេ​អ៊ែរ​បាន​ចាត់​ចំណាត់​ថ្នាក់​នៃ​គ្រោះ​ថ្នាក់​នុយ​ក្លេ​អ៊ែរ​នៅ​ ជប៉ុន​ថា មាន​កំរិត​៦​ក្នុង​កំរិត​អាសន្ន​វិទ្យុ​សកម្ម​នុយ​ក្លេអ៊ែរ​អន្តរ​ជាតិ​ដែល​ មាន​៧​កំរិត​​ប្រកាស​​ពេល​មាន​គ្រោះ​មហន្តរាយ​នុយ​ក្លេ​អ៊ែរ​នៅ TCHERNOBYL ។
អណ្តា ​ត​ភ្លើង​ដែល​ពិនិត្យ​ឃើញ​មាន​មុន​នេះ​​ទៅ​រេ​អាក់​ទ័រ​​ទី​៤​នៃ​មជ្ឈ​មណ្ឌល ​នុយ​ក្លេអ៊ែរ​ ហ្វូ​គូ​ស៊ី​ម៉ា​លែង​ឃើញ​មាន​ទៀត​ហើយ​។ នេះ​ជា​សេចក្តី​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៦ មីនា ដោយ​ទូរ​ទស្សន៍​ជប៉ុន NHK ។ ម្យ៉ាង​វិញ​ទៀត​ ក្រុម​ហ៊ុន TEPCO គ្រោង​ស្រោច​ទឹក​អាស៊ីដ​ បូរិក BORIQUE លើ​រេ​អាក់​ទ័រ​នោះ​ដើម្បី​កំរិត​ប្រតិ​កម្ម​គី​មី​។

https://note4today.files.wordpress.com/2011/03/nuclear-japan1.jpg
ពាក់ម៉ាស់ការពារវិទ្យុសកម្មនៅជប៉ុន

នា​ព្រឹក​ ថ្ងៃ​ទី​១៥ មីនា ការ​ផ្ទុះ​ថ្មីៗ​២​ក្នុង​រេ​អាក់​ទ័រ​ទី​២ និង​ទី​៤ និង​អគ្គី​ភ័យ​មួយ​នៅ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​កូ​ស៊ីម៉ា ញាំុង​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​វិទ្យុ​សកម្ម​រហូត​ដល់​ក្រុង​តូ​ក្យូ​ដែល​នៅ​ ទី​នោះ​អារម្មណ៍​ជ្រួល​ច្របល់​ចាប់​ផ្តើម​កើត​មាន​ក្នុង​ចំណោម​ប្រជា​ជន​។ ក្រោយ​ការ​ផ្ទុះ​ចុង​ក្រោយ​កម្មករ​២​នាក់​ត្រូវ​បាត់​ខ្លួន​។ សភាព​ការណ៍​ធ្ងន់​ធ្ងរ​បំផុត​ទាក់​ទិន​ដល់​រេ​អាក់​ទ័រ​ទី​៤​ដែល​នៅ​ពេល​មាន ​ស៊ូ​ណា​មី​នៅ​ល្អ​សោះ​ ហើយ​​ទើប​កើត​មាន​បញ្ហា​រហូត​ដល់​ថ្ងៃ​ទី​១៥ មីនា​។ ក្រុម​ហ៊ុន​ TEPCO ថ្លែង​ថា មាន​ប្រហោង​នានា​ដែល​អាច​បញ្ចេញ​ដោយ​ផ្ទាល់​នូវ​វិទ្យុ​សកម្ម​ចូល​​ក្នុង​ បរិយា​កាស​។ គ្រឿង​ឆេះ​នុយក្លេ​អ៊ែររ​បន្ត​មាន​កំដៅ​ ហើយ​ក្រុម​ហ៊ុន TEPCO ប៉ុន​ប៉ង​ស្រោច​ទឹក​​តាម​ឧទ្ធម្ភាគ​ចក្រ​ក្នុង​រយៈ​ពេល​២​ឬ​៣​ថ្ងៃ​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​វា​ត្រជាក់​។ កំរិត​វិទ្យុ​សកម្ម​មាន​ខ្ពស់​បំផុត​ ហើយ TEPCO បាន​ជំលៀស​​និយោ​ជិត​៧៥០​នាក់​ ចេញ​ពី​ទី​តាំង​នោះ​ដោយ​នៅ​សល់​វិស្វ​ករ​ និង​អ្នក​​បច្ចេក​ទេស​ត្រឹម​៥០​នាក់​ប៉ុណ្ណោះ។ បណ្តា​ម៉ាសីុន​ឃោសនា​ជប៉ុន​ក៏​អំពាវ​នាវ​ឱ្យ​បណ្តា​អ្នក​កាសែត​ពួក​គេ​ចាក​ ចេញ​ពី​​តំបន់​នោះ​ដែរ​ខ្លាច​គ្រោះ​ថ្នាក់​វិទ្យុ​សកម្ម​ ៕

Advertisements

បានចុះផ្សាយ 16 ខែ​មីនា 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: