ក្នុងរាជវាំងរបស់សៀមមានមនុស្សឆ្កួត ?   4 comments


ខាងក្រោមនេះជាគំនិតរវើរវាយរបស់មនុស្សឆ្កួតសៀមអាវលឿង…

ភ្នំពេញ​: ​ក្នុង​បទសំភាសន៍​របស់​អ្នកយក​ព័ត៌មាន​ទូរទស្សន៍​សៀម​មួយ​ឈ្មោះ TVThai ចាក់​ផ្សាយ​កាលពី​យប់ ម៉ោង​១០​ថ្ងៃទី​១៦​ខែ​កុម្ភៈ​មេដឹកនាំ​បាតុករ​អាវ​លឿង​ចម្លង​ស្រីមឿង​បាន​ និយាយថា​ក្រុម​ខ្លួន​តស៊ូ​ចេញមក​ធ្វើ​បាតុកម្ម​ប្រឆាំង​ជាមួយ​កម្ពុជា​ពេល​ នេះ​ដើម្បី​ធ្វើ​យ៉ាងណា​ទាមទារ​ដី​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ប្រទេស​ ខ្លួន​បាន​ចាញ់​កម្ពុជា​នៅ​ទី​ក្រុងឡាអេ​កាលពី​ឆ្នាំ​១៩៦២​នោះ​ទៅ​វិញ​។​

​ ឆ្លើយតប​ជាមួយ​អ្នកយក​ព័ត៌មាន​ទូរទស្សន៍ TVThai ចម្លង​ស្រីមឿង​បាន​និយាយថា​ក្រុមបាតុករ អាវ​លឿង​របស់លោក​មិន​អាច​ចាញ់​ក្នុងការ​ធ្វើ​បាតុកម្ម​នេះ​បានឡើយ​។ ក្រុម​របស់​លោក​នៅ តែ​តស៊ូ​បើ​ទោះ​បើ​រដ្ឋាភិបាល​ចេញ​បម្រាម​បែបណា​ក្តី​។

​ ទិ​ននឹង​ការ​កើត​មាន​ជម្លោះ​តាម​ព្រំដែន​រហូត​នាំឲ្យ​កើត​មានសង្គ្រាម​ នាពេលនេះ​លោក​ចម្លង បាន​និយាយ​ថា​កងទ័ព​សៀម​មាន​សភាព​ខ្លាំងក្លា​ជាង​កម្ពុជា​ដោយសារ​មាន​ពលរដ្ឋ ​ច្រើនជាង​​ក្នុង​នេះ​កម្ពុជា​មាន​តែ​១៣​លានជាង​ខណៈដែល​សៀម​មាន​រហូត​ដល់​ ជាង​៦៥​លាន​នាក់​។ ក្រៅពី​មាន​ពលរដ្ឋ​ច្រើន​ជាង​កម្ពុជា​សៀម​ក៏​នៅ​មាន​គ្រឿង​សព្វាវុធ​ច្រើន​ ជាង​កម្ពុជា​ផង​ដែរ​។​

​ចម្លង​ស្រីមឿង​បាន​បន្ថែម​ថា​លោក​មិន​ឲ្យ​ កងទ័ព​ខ្លាច​ទេ​ទោះជា​មាន​ការអះអាង​ថា​កង​ទ័ព​កម្ពុជា​​ខ្លាំង​ពូកែ​ជាង​ កងទ័ព​សៀម​ឬ​ថា​កម្ពុជា​ម្នាក់​អាច​ប្រយុទ្ធ​ជាមួយ​កងទ័ព​សៀម​៣​នាក់​បាន​ យ៉ាង​ងាយ​​ក៏ដោយ​។ លោក​ចង់​ឲ្យ​កងទ័ព​ធ្វើ​សមយុទ្ធ​ឲ្យបាន​ញឹកញាប់​ដើម្បី​ធ្វើ​យ៉ាងណា​មាន​ យុទ្ធវិធី​ប្រយុទ្ធ​ល្អ​និង​ខ្លាំងក្លា​ក្នុង​ការ​តទល់​ជាមួយ​កងទ័ព​កម្ពុជា ​ដែល​មាន​បទពិសោធន៍​។​

​ក្រៅ​ពី​ត្រូវ​ប្រើ​កងទ័ព​ជើងគោក​លោក​ក៏​ចង់ ​ឲ្យ​សៀម​ប្រើ​ទ័ពអាកាស​ពិសេស​យន្តហោះ​ប្រភេទ F-16 ក្នុង​ការហោះហើរ​តាម​ព្រំដែន​ដើម្បី​គំរាម​ដល់​កងទ័ព​កម្ពុជា​ផង​ដែរ​ព្រោះ​ កម្ពុជា​គ្មាន​យន្តហោះ​ទេ ដែល​នេះ​បញ្ជាក់​ថា​សៀម​មានប្រៀប​ជាង​ឆ្ងាយ​។​ ចម្លង​ស្រីមឿង​បានប្រកែក​នៅពេល​ត្រូវ​ចោទ​សូរ​ថា លោក​ត្រូវការ​ឲ្យ​កងទ័ព​ធ្វើសង្គ្រាម​ជាមួយ​កម្ពុជា​ឬ​ក៏​អត់​នោះ​។ ​លោក​និយាយថា​ក្រុម​អាវលឿង​មិន​ចង់​ឲ្យ​កើត​មាន​សង្គ្រាម​ដូច​គេ​និយាយ​ នោះទេ​គឺ​គ្រាន់តែ​ត្រូវការ​ឲ្យ​កងទ័ព​ប្រើ​អំណាច​មាន​ប្រៀប​លើ​កម្ពុជា​ ដើម្បី​គាបសង្កត់​ពី​រឿង​ព្រំដែន​ប៉ុណ្ណោះ​។​

​ក្នុង​វ័យ​កាន់តែ​ ច្រើន​ហើយ​តែង​អះអាងថា​ខ្លួន​ធ្លាប់​ធ្វើ​កងទ័ព​ហើយ​បាន​ឆ្លង​កាត់សឹក សង្គ្រាម​ខ្លះៗជាមួយ​កងទ័ព​ឡាវ​ ចម្លង​ស្រីមឿង​បានឲ្យដឹង​ថា​ការតស៊ូ​របស់​លោក​ក្នុងការ​ធ្វើ​បាតុកម្ម​នេះ​ គឺ ទាមទារ​ទឹក​ដី​ឲ្យ​សៀម​ដែល​ធ្លាប់​ចាញ់ក្តី​កម្ពុជា​កាលពីមុន​មក​ហើយ​ពិសេស​ យក​ដី​ទាំងនោះ​ឲ្យ​ស្តេចខ្លួន​ចាញ់​កាលពីមុ​ន​នោះ​ទៅវិញ​៕

Advertisements

បានចុះផ្សាយ 19 ខែ​កុម្ភៈ 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

4 responses to “ក្នុងរាជវាំងរបស់សៀមមានមនុស្សឆ្កួត ?

ជាវប្រចាំ ទៅ វិចារ នានា តាម បញ្ជាប់ RSS

  1. នោះ! ពិតជាអយុត្តិធម៌ចំពោះចោរសៀមមែន!

  2. នោះពិតជាឆ្គួតមែន។

  3. ពួកគេមិនយល់ដឹងពីអ្វីដែលហៅថាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិទេ។
    ពួកគេគ្មានពូជគ្មានអំបូរណ៍សូម្បីអតីតព្រះរាជារបស់គេបានសំរេចព្រះទ័យទទួលស្គាល់សាលក្រមនោះហើយក៏ពួកគេនៅតែប្រឆាំង។
    នេះពិតជាមនុស្សឆ្កួតលេលាវង្វេងប្រវត្តិខ្លួនឯង។

  4. អាតាកញ្ចាស់នេះ ចាស់ហើយនៅអត់ដឹងអីទៀត ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: