ជូនចំពោះអ្នកភូមិ​ WordPress សំរាប់ទិវាបុណ្យនៃក្តីស្រលាញ់   5 comments


រីករាយទិវាបុណ្យនៃសេចក្តីស្រលាញ់!
សេចក្តីស្រលាញ់មានអត្ថន័យដូចម្តេច ?
ខ្ញុំគិតថាអ្នកភូមិWordpres ទាំងអស់នឹងមានចំលើយផ្ទាល់ខ្លួនសំរាប់អោយអត្ថន័យលើសេចក្តីស្រលាញ់។ សំរាប់ខ្ញុំសូមលើករឿងខ្លីមួយដើម្បីចូលរួមក្នុងទិវាបុណ្យនៃសេចក្តីស្រលាញ់ដូចខាងក្រោម

……មានអ្នកទោសពីរក្រុម ត្រូវបានគេបែងចែកអោយនៅដាច់ពីគ្នានៅក្នុងគុគមួយ។
រាល់ពេលបរិភោគអាហារគេបានរៀបចំតុវែងមួយរួចអោយអ្នកទោសអង្គុយទល់មុខគ្នា នៅដៃអ្នកទោសទាំងពីរគេចងភ្ជាប់កំណាត់ឈើប្រវែងកន្លះម៉ែត្រម្ខាងមួយៗដោយចងភ្ជាប់ស្លាបព្រានៅខាងចុងនៃកំណាត់ឈើនោះ។គេធ្វើយ៉ាងនេះទៅលើអ្នកទោសទាំងពីរក្រុមដើម្បីបង្អត់អាហារ។

លោកអ្នកនឹងប្រាកដក្នុងចិត្តហើយថាអ្នកទោសមិនអាចញ៉ាំអាហារដែលគេរៀបចំពោពាសនៅពីមុខ
អ្នកទោសទាំងនោះបានឡើយ ព្រោះដៃរបស់គេវែង។ តើនឹងមានរឿងអ្វីកើតឡើងចំពោះអ្នកទោសទាំងពីរក្រុមនោះ ?

– អ្នកទោសក្រុមទីមួយមិនអាចញ៉ាំអាហារបានឡើយ ពួកគេមានតែសេចក្តីស្រេកឃ្លានឈឺចាប់ក្តៅក្រហាយ ហេវហត់ អស់សង្ឃឹម និងមើលឃើញអ្នកទោសក្នុងក្រុមខ្លួនជាខ្មាំងសត្រូវ ដោយមិនអាចបែងចែកក្តីស្រឡាញ់ទៅគ្នាទៅវិញទៅមក។រាងកាយស្គមស្គាំងរីងរៃ ទីបំផុតស្លាប់បាត់បង់ជីវិតម្នាក់ម្តងៗអស់រលីងក្នុងក្រុមដោយមិនមានអ្វីចូលក្រពះបាន ។

– ចំណែកអ្នទោសក្រុមទីពីរ គេបានញ៉ាំអាហារពោពេញដោយភាពរីករាយ ស្និទ្ទស្នាល សុភមង្គល និងក្តីសង្ឃឹម ដោយគេចេះចែករំលែកសេចក្តីស្រឡាញ់ ភាពអត់ឱន ឱ្យគ្នា ដោយពួកគេបានបញ្ចុកគ្នាទៅវិញទៅមក ព្រោះខ្លួនគេមិនអាចញ៉ាំអាហារដោយដៃខ្លួនឯងបានឡើយ
មានតែអ្នកដទៃប៉ុណ្ណោះអាចបំពេញសេចក្តីស្រេកឃ្លានឱ្យខ្លួនយើង។ យើងបានឆ្អែតហើយយើងត្រូវបញ្ចុក
ឱ្យគេវិញ ធ្វើយ៉ាងនេះ ខ្ញុំបានឆ្អែត អ្នកក៏ឆ្អែត អ្នកសប្បាយ ខ្ញុំក៍រីករាយ តើមានអ្វីប្រសើរជាងសភាពទាំងនេះ ? សេចក្តីស្រឡាញ់ផ្តល់មកនូវជីវិត និងអ្វីៗទាំងអស់ ??

អត្ថបទនេះជាការចូលរួមតូចមួយក្នុងទិវាថ្ងៃបុណ្យនៃក្តីស្រឡាញ់ (Happy Valentine’s Day 2011)

អត្ថបទទាក់ទង៖ ដូចដែលមនុស្សបានគិត

Advertisements

បានចុះផ្សាយ 12 ខែ​កុម្ភៈ 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង គំនិតមនុស្ស

5 responses to “ជូនចំពោះអ្នកភូមិ​ WordPress សំរាប់ទិវាបុណ្យនៃក្តីស្រលាញ់

ជាវប្រចាំ ទៅ វិចារ នានា តាម បញ្ជាប់ RSS

  1. រីករាយថ្ងៃបុណ្យនៃសេចក្តីស្រលាញ់! ជូនពរឲ្យម្ចាស់ប្លុកទទួលបាននូវសេចក្តីស្រលាញ់ពីអ្នកនៅជុំវិញខ្លួន!

  2. អត្ថបទល្អ! រីករាយថ្ងៃបុណ្យក្តីស្រលាញ់បង!

  3. អរគុណ ឡុង រីករាយថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ និងជូនពរឆ្នាំថ្មី សេរីមង្គលមានដល់ក្រុមគ្រួសារ ។

  4. សូមសេចក្ដីស្រលាញ់មាននៅក្នុងសង្គមខ្មែរ
    ស្រលាញ់ដោយមិត្តភាព
    ស្រលាញ់ដោយសេចក្ដីមេត្តា
    មិនធ្វើអោយសង្គមខ្មែរចុះអាប់ផ្នែកសីលធម៌
    មិនធ្វើអោយវប្បធម៌ខ្មែរត្រូវបាត់បង់
    ស្រលាញ់សន្ដិភាព។ល។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: