ផ្លូវ​ច្បាប់​និង​ភាព​ពិត​នៃ​ប្រវត្តិ​សាស្រ្ត​ស្តី​ពី​អធិបតេយ្យភាព​ទឹក​ដី​កម្ពុជា​នៃ​ប្រាសាទ​ព្រះ​វិហារ​   Leave a comment


https://note4today.files.wordpress.com/2011/02/sihanu-and-pvh.jpg

https://note4today.files.wordpress.com/2011/02/pvh.jpg

នៅឆ្នាំ​១៩០៤ ប្រទេស​បារាំង (​ជា​អាណាព្យាបាល​ដ៏​មាន​ឥទ្ធិពល​​របស់​កម្ពុជា) និង​ប្រទេស​សៀមបានចុះ​ហត្ថលេខា​លើ​អនុសញ្ញា​​មួយ​ដើម្បី​កំណត់​​ព្រំដែន​ រវាង​កម្ពុជា និង​សៀម​ជា​ស្ថាពរ។

* នៅឆ្នាំ​១៩០៤ គណៈកម្មការ​ចម្រុះ​បារាំង-សៀម​ កើត​ចេញ​ពី​អនុសញ្ញា​​នេះ​ ធ្វើ​ការ​កំណត់​​ព្រំដែន​នៅ​ក្នុង​ខ្សែក្រវ៉ាត់​ភ្នំដងរែក ហើយ​បញ្ជាក់​យ៉ាង​ច្បាស់ថា ប្រាសាទ​ព្រះវិហារ និង​បរិវេណ​​ជុំវិញ​នោះ​គឺ​​ស្ថិ​​តក្រោម​អធិប​តេយ្យ​ភា​ព​នៃ​ទឹក​ដី​ កម្ពុជា។
* នៅឆ្នាំ​១៩២៥ ប្រទេស​បារាំង និង​សៀម ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព​មួយ​។ មាត្រា​​២នៃ​សន្ធិសញ្ញា​នេះ​បញ្ជាក់​ថា«ភាគី​ចុះ​ហត្ថ​លេខា​​ទាំង​ពីរ​ទទួល​ ស្គាល់​ដោយ​​គោរព​គ្នាទៅ​វិញ​ទៅ​មក​ ពី​​ព្រំដែន​នៅ​លើ​ទឹកដី​ពួកគេ​ គឺ​ដោយ​យោង​តាម និង​ស្រប​តាម​​សេចក្តី​មាន​ចែង​​នៅ​ក្នុង​​កិច្ច​ព្រម​ព្រៀង​មុន​ៗ»។
* នៅឆ្នាំ​១៩២៦ អនុសញ្ញា​ស្តី​ពី​ទន្លេ​មេគង្គ អះអាងបញ្ជាក់​​ម្តង​ទៀត​ពី​មាត្រា​២​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩២៥។
* នៅឆ្នាំ​១៩៣៧ សន្ធិសញ្ញា​មិត្តភាព​ថ្មីមួយ​​ លើក​មក​និយាយម្តង​ទៀត​​នូវ​បទបញ្ញត្តិ​នៅ​ក្នុង​សន្ធិសញ្ញា​ឆ្នាំ​១៩២៥ ទាក់​ទង​នឹង​បញ្ហា​ព្រំដែន។
* នៅឆ្នាំ​១៩៤៦ ក្រោយ​ពេល​ប្រទេស​សៀម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​ជប៉ុន​ បាន​​កាន់​កាប់​ខេត្ត​បី​របស់កម្ពុជា កិច្ច​ព្រម​ព្រៀង​ដំណោះស្រាយ​បារាំង-សៀម​ ដាក់​អោយ​អនុវត្ត​ឡើង​​វិញ​នូវ​សន្ធិសញ្ញា​ឆ្នាំ​១៩៣៧។ គណៈកម្មការ​​ផ្សះផ្សា​បារាំង-សៀម​ វាយ​តម្លៃ​ថា​ ខសំខាន់​ៗ​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩០៧​​ ទាក់ទង​នឹង​​បញ្ហា​ព្រំដែន​រវាង​សៀម និងកម្ពុជា​មិន​អាច​ត្រូវ​​សើរើ​ឡើង​​វិញ​ឡើយ​។
* នៅឆ្នាំ​១៩៥៤ ខណៈពេល​ដែល​កម្ពុជា​​ ទទួល​បាន​ឯករាជ្យ​ភាពពី​បារាំង កងទ័ព​ថៃ​​កាន់​កាប់​​ប្រាសាទ​ព្រះ​វិហារ និង​បរិវេណ​ជុំ​វិញ ដោយ​រំលោភ​លើ​សន្ធិសញ្ញា​ទាំងឡាយ​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​។
* នៅ​ខែ​មិថុនា ឆ្នាំ​១៩៦២ តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា តុលាការ​យុត្តិធម៌អន្តរជាតិ​ ចេញ​សេចក្តី​សម្រេច​​បញ្ជាក់​​ពី​អធិបតេយ្យភាព​កម្ពុជា​លើ​ប្រាសាទ​ ព្រះវិហារ និង​បរិវេណ​ជុំវិញ ដោយ​យោង​លើ​ខ្សែ​បន្ទាត់​ព្រំដែនដែល​​ត្រូវ​បាន​បញ្ជាក់​​នៅ​ក្នុង​ សន្ធិសញ្ញា​​ជា​បន្ត​បន្ទាប់ ហើយ​ដែល​ប្រទេស​សៀម​​មិនដែលតវ៉ា​​សោះ​រហូត​មក។ «​ដូច្នេះ​ ដោយ​យោង​​តា​ម​ការ​បកស្រាយ​សន្ធិសញ្ញា​ទាំងឡាយ តុលាការសម្រេចប្រកាស​​ទទួលស្គាល់​​ព្រំដែន​បញ្ជាក់​​នៅ​លើ​ផែន​ទី​​សម្រាប់​ តំបន់​ជម្លោះ»។សេចក្តី​សម្រេច​​នេះ​គូសបញ្ជាក់ថា «ប្រទេស​សៀម​ត្រូវ​ដក​កងកម្លាំង​យោធា ឬនគរបាល ឬ​ការ​យាមកាម​ ឬអ្នក​យាម​​ផ្សេង​ទៀត​ ដែល​ខ្លួន​បាន​​ដាក់ពង្រាយ​​​នៅ​ក្នុង​ប្រាសាទ​ និង​បរិវេណ​ជុំវិញ​ ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​» (ទំព័រ​ទី​៣៧)។
* នៅ​ខែកក្កដា ឆ្នាំ​១៩៦២ ប្រទេស​ថៃ​ព្រម​ទទួល​យក​សេចក្តី​សម្រេច​របស់​​តុលាការ​ យុត្តិធម៌អន្តរជាតិទីក្រុងឡាអេរ ហើយ​មិនបាន​​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ទេ​​រយៈពេល​៦ឆ្នាំបន្ត​មក​ទៀត​​ ដែល​ក្នុង​អំឡុង​ពេល​នេះ​ ខ្លួន​អាច​ប្តឹង​ជំទាស់នឹង​សេចក្តី​សម្រេច​នេះ​​បាន​។
* សេចក្តីសម្រេច របស់សាលដីការតុលាការយុត្តិធម៌អន្តរជាតិ (ឡាអេ) ១៥ ខែមិថុនាឆ្នាំ១៩៦២
* ដោយមានសំឡេង ៩ ទល់នឹង ៣

សម្រេចថា​ ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដី ក្រោមអធិបតេយ្យរបស់ប្រទេស កម្ពុជា ។​​​

* ដោយមានសំឡេង ៩ ទល់នឹង ៣

ប្រទេសថៃមានកាតព្វកិច្ចដកកងកម្លាំងទ័ព ឬប៉ូលីស ឬអ្នកថៃរក្សា ឬឆ្មាំដទៃ ទៀតដែល ថៃបាន ដាក់ក្នុងប្រាសាទ ឬក្នុងតំបន់ក្បែរប្រាសាទដែលស្ថិតក្នុង ទឹកដីកម្ពុជា ។

* ដោយមានសំឡេង ៧ ទល់នឹង ៥

សម្រេចថា ប្រទេសថៃមានកាតព្វកិច្ចប្រគល់មកឲ្យប្រទេសកម្ពុជាវិញនូវវត្ថុ ទាំងឡាយ តាម ប្រភេទដែលបានបញ្ជាក់នៅក្នុងសេចក្តីស្នើសុំឲ្យវិនិច្ឆ័យទី​ ៥ របស់កម្ពុជា ដែលត្រូវ បានយកចេញពីប្រាសាទ ឬតំបន់ប្រាសាទដោយ អាជ្ញាធរពាក់ព័ន្ធរបស់ថៃ ចាប់តាំងពី កាលបរិច្ឆេតនៃការកាន់កាប់ប្រាសាទ នេះដោយប្រទេសថៃ នៅឆ្នាំ ១៩៥៤ ។

https://note4today.files.wordpress.com/2011/02/dangrek-map1.jpg

https://note4today.files.wordpress.com/2011/02/dangrek-map2.jpg

* នៅ​ឆ្នាំ​២០០០ ប្រទេស​កម្ពុជា​ និង​សៀម​​ ចុះ​ហត្ថលេខាលើ​អនុស្សរណៈ​យោគ​យល់​គ្នា​​មួយ​ដើម្បី​ដាក់​ខ័ណ្ឌសីមា និង​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​​ ដោយ​គោរព​តាម​សន្ធិសញ្ញា​ និង​អនុសញ្ញា​ដែលខ្លួន​​បាន​ចុះ​ហត្ថលេខានិង​ផែន​ទី​គូរ​ឡើង​ដោយ​អនុលោម​​ តាម​​សន្ធិសញ្ញា​ និង​អនុសញ្ញា​ទាំង​នេះ (មាត្រា​១គ)។
* នៅឆ្នាំ​២០០១ កម្ពុជា​ស្នើ​សុំ​ជា​ផ្លូវការ​ ការ​ចុះ​ប្រាសាទ​ព្រះវិហារ​​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ ពិភពលោកមនុស្សជាតិ​​របស់​អង្គការ​យូណេស្កូ។
* ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ គណៈកម្មាធិការបេតិកភ័ណ្ឌ​ពិភពលោក​របស់​មនុស្ស​ជាតិ​ ចុះ​ឈ្មោះ​ប្រាសាទក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​របស់​មនុស្ស​ ជាតិជាឯកច្ឆ័ន្ទ។
* ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០០៨ កង​ទ័ពឈ្លានពានសៀមបានលោភ​លើ​បូរណភាព​ទឹកដីកម្ពុជា​​នៅ​ក្នុងតំបន់​​ ​ព្រះ​វិហារ ហើយទង្វើ​នេះរំលោភលើសន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា និង​​ផ្តល់​សច្ចាប័ន​ដោយ​ប្រទេស​សៀម​ខ្លួន​ឯង​ផ្ទាល់​។

ទាំង​នេះ​គឺជា ​​ហេតុការណ៍​ពិ​ត​ប្រាកដ​មិន​អាច​ប្រកែក​បាន​។​ ហេតុការណ៍ទាំង​នេះ​បញ្ជាក់​ថា ព្រំដែន​មានពិត​និង​​​ច្បាស់​លាស់រវាង​កម្ពុជា និង​សៀមហើយ​ខ្សែ​បន្ទាត់​ខ័ណ្ឌ​ព្រំដែន​ត្រូវ​បាន​បញ្ជាក់​ជា​ច្រើន​លើក​ ច្រើនសា​ពី ​អាជ្ញាធរសៀម​អំឡុង​ពេល​​​​មួយ​សតវត្ស​កន្ល​ងមក បើ​ទោះ​ជា​ឥឡូវ​​ពួកគេ​បដិសេធ​ការពិត​​នេះ​​ដោយសារ​ហេតុ​ផល​នយោបា​យ​ ផ្ទៃក្នុង​ក៏ដោយ​។
ហេតុការណ៍​ទាំង​នេះ​បញ្ជាក់​ច្បាស់​ថា ប្រាសាទ​ព្រះវិហារ និង​បរិវេណជុំវិញ​ប្រាសាទ​នេះ​គឺ​ស្ថិត​ក្រោម​អធិបតេយ្យភាព​​កម្ពុជាទាំង​ ស្រុងនិង​​ផ្តាច់មុខ។
គួរបញ្ជាក់ថា ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ជីវិត​នយោបាយ​សៀមបាន​ជួប​វិបត្តិយ៉ាង​ធ្ងន់ធ្ងរ​ ដោយ​នៅ​ខែ​កញ្ញា​ឆ្នាំ​២០០៦ មាន​រដ្ឋ​ប្រហារ​យោធាមិនបង្ហូរឈាម​មួយ​បានកើត​ឡើង ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​បាតុកម្ម​ជា​ច្រើន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីវិល​​ដែល​កាន់​អំណាច​​។ ក៏ប៉ុន្តែ​ស្ថានភាព​នេះ​បានជួប​របត់​ថ្មី​ ​តាមរយៈ​ការប្រើ​​ប្រធាន​បទ​មួយ​ដែល​ដុត​បញ្ឆេះ​​ចំណាប់​អារម្មណ៍​​អ្នក​ ជាតិ​​និយមហួសហេតុសៀម​​​​។
នៅពេល​ដែល​ប្រាសាទ​ព្រះ​វិហារ​កម្ពុជា​ត្រូវ​បាន​ចុះក្នុង​​បញ្ជីបេតិកភ័ណ្ឌ ​ពិភព​លោក​របស់​មនុស្ស​ជាតិនៅក្នុង​​អង្គការ​យូណេស្កូ​ហើយនោះ វា​គឺ​ជា​ឱកាស​ហុច​អោ​យ​ប្រទេស​​សៀម​ដើម្បី​​ប្រើ​ប្រាស់​ភាព​ជាតិ​និយម​​ នេះ ​​​​​​​។
ការ​ចុះ​បញ្ជី​ប្រាសាទ​នេះ​​បាន​ឆ្កឹះ​ដំបៅ​ចាស់​ធ្វើ​អោយ​​ទាំង​អ្នក​ នយោបាយ​ថៃ​គ្រប់​និន្នាការ និង​សូម្បី​​អាជ្ញាធរ​ជាន់​ខ្ពស់​​របស់​ប្រទេស​នេះ​ស្ទុះ​ភ្ញាក់​ឡើង​។
រាល់​ពេល​ដែល​ស្ថានភាព​នៅ​កម្ពុជា​​​ហុច​ឱកាស​អោយ​​ពួកគេ​ ប្រទេស​សៀមមិន​ដែល​ខក​ខាន​តវ៉ា​ពីបញ្ហា​​ព្រំ​ដែន​ទេ ហើយ​ថែម​ទាំង​រំលោភ​ខ្សែ​បន្ទាត់​នេះ​​ទៀត​ផង​៕
(ប្រភព៖ Bayon TV)

Advertisements

បានចុះផ្សាយ 11 ខែ​កុម្ភៈ 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: