BM ៤០ ពុះ​ជ្រែក​ឆាក​នយោបាយ​ក្រុង​បាង​កក   1 comment


https://note4today.files.wordpress.com/2011/02/cambodia-bm21-5.jpg
Cambodia BM operator with 100 sets

ការ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ការពារ​អធិបតេយ្យ​ភាព និង​បូរណភាព​ទឹក​ដី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ របស់​​យុទ្ធ​ជន​​កម្ពុជា ពី​ការ​ឈ្លាន​ពាន​របស់​​យោ​ធា​​​ថៃ ដែល​ចិញ្ចឹម​ចិត្ត​ឈ្លាន​ពាន​កម្ពុជា និង​ជា​ចំ​ណាប់​ខ្មាំង​​នយោ​បាយ​ក្រុង​បាង​កក កំពុង​តែ​បង្ហាញ​ពី​ភាព​ប្តូរ​ផ្តាច់​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព និង​រឹងមាំ​ជា​ទី​​ទុកចិត្ត​​របស់​​ប្រជាជន​កម្ពុជា​ទាំង​មូល។ មាន​សេចក្តី​រាយ​ការណ៍ និង​ការ​ធ្វើ​អត្ថាធិប្បាយ​ជាច្រើន ដែល​អ្នក​អាន កម្ពុជា​ថ្មី បាន​ទទួល​ពី​បណ្តាញ​ឃោសនា​កម្ពុជា និង​ខាង​ថៃ។ ត​ទៅ​នេះ មិន​មែន​ជា​ការ​ធ្វើ​សេចក្តី​រាយ​​ការណ៍​​​បន្ថែម​ពី​សមរភូមិ​ដែល​កំពុង​តែ​ ក្តៅ​គគុក និង​តាន​តឹង​តាម​ព្រំដែន​ទេ តែ​ជា​ការ​ពិនិត្យ​​មើល​ថា​តើ BM ៤០ របស់​កម្ពុជា បាន​ពុះ​ជ្រែក​ឆាក​នយោបាយ​ថៃ​ដូចម្តេច ក៏​ដូច​ជា​ការ​នឹង​កើត​មាន​ថ្មី​ឬ​ទេ​នូវ​ភូមិ​សាស្ត្រ​យោធា និង​នយោបាយ អំពី​មហិច្ឆិតា​ឈ្លាន​ពាន​របស់​ថៃ​នេះ?

https://note4today.files.wordpress.com/2011/02/cambodia-bm21-3.jpg
Cambodia BM operator with 100 sets

រូបភាព និងសេចក្តីរាយការណ៍ពីការខូចខាតទ្រព្យសម្បតិ្ត និងអាយុជីវិតមនុស្ស ត្រូវបានប្រព័ន្ធ​ឃោសនា​ផ្សព្វ​ផ្សាយគគ្រឹកគគ្រេង។ ដោយឡែក ភាគីថៃ បានផ្សព្វផ្សាយតាមបណ្តាញឃោសនា​ ទាំង​របស់រដ្ឋទាំង​របស់​ឯកជនពីការភៀសខ្លួនរបស់ប្រជាជនថៃ ការខូចខាតទ្រព្យសម្បត្តិ តែ​យោ​ធា​ថៃមិនមានរបួសឬ​ស្លាប់​ច្រើនទេ។ ក្នុងករណីមួយទៀត សូម្បីតែទាហានថៃដែលកម្ពុជាចាប់ខ្លួន​បាន ក៏ត្រូវបមេដឹកនាំថៃ​បដិ​សេធ​អត្តសញ្ញាណផងដែរ។ អ្នកផងអាចយល់បានថា ​ថៃមានការចាំបាច់​ត្រូវលាក់ការពិត និងការពារមុខមាត់​ក្នុង​ថានៈ​ជាប្រទេសធំ ក្នុងការតយុទ្ធជាមួយប្រទេសតូច និងក្រីក្រ​ជាង ដូចជា​កម្ពុជា។

https://note4today.files.wordpress.com/2011/02/cambodia-bm21-4.jpg
Cambodia BM operator with 100 sets

ទោះថាការផ្សាយទាំងនោះមានសារជាតិយ៉ាងណាក៏ដោយចុះ ប្រាកដណាស់ថា ថៃមិនអាចយកដៃដ៏គំរក់​របស់​ខ្លួន​បិទ​បាំងការពិតដែលកំពុងតែកើតមាន និងវិវត្តន៍ក្នុងឆាកនយោបាយរបស់ខ្លួនបានទេ។ កាសែត បាង​កកប៉ុស្តិ ថ្ងៃ ០៧ កុម្ភៈ ថា ពួកអាវលឿង ឬចលនាប្រជាជនដើម្បី​ប្រ​ជា​ធិបតេយ្យ (PAD) ដែលជា​បុព្វ​បទ​នៃការធ្វើរដ្ឋប្រហារទម្លាក់ថាក់ស៊ីន ការបង្ហូរឈាមបាតុករអាវ​ក្រ​ហម ការ​ឡើង​កាន់អំណាច​ដោយ​បក្ស​ប្រជាធិបតេយ្យរបស់ អភិសិទ្ធ​ តាមរយៈការប្លន់ធម្មនុញ្ញភាព​ពី​បក្ស​នយោ​បាយ​ ដែលមានអាណត្តិពី​ប្រ​ជា​ជន​ថៃ និងការប្រទូស្តរាយជាមួយកម្ពុជាអំពីតំបន់ព្រំដែន កំពុងគំ​រាម​កាន់​កា​ប់ទីតាំងសំខាន់ៗ មួយ​ចំ​ នួនក្នុងទីក្រុងនៅថ្ងៃសុក្រខាងមុខនេះដើម្បីដាក់ការកៀបសង្កត់លើរដ្ឋាភិបាល អភិសិទ្ធ ពីបញ្ហា​កម្ពុជា។

PAD កំណត់ថា ការបង្ខំអោយរដ្ឋាភិបាលចេញពីតំណែងជាគោលដៅបន្ទាប់​បន្សំ​ទេ ឯគោលដៅធំ​គឺទាម​ទារ​អោយរដ្ឋាភិបាលដោះស្រាយសំណូមពរបីរបស់ខ្លួន គឺរដ្ឋាភិបាលថៃ ត្រូវ​ដកខ្លួនចេញពីគណកម្មាធិការ​បេតិក​ភណ្ឌពិភព​លោកនៃអង្គការយូណេស្កូ លែងគោរពអនុស្សារណៈស្តីពី​ការ​​យោគ​យល់គ្នាឆ្នាំ ២០០០ និងបណ្តេញកម្ពុជាចេញពីតំបន់ព្រំដែនដែលមានទំនាស់។ ពិតណាស់ថា ការចាប់ខ្លួន ការកាត់ទោស​អោយ​ជាប់ពន្ធធនាគារនូវសមាជិកអ្នកដឹកនាំនៃចលនាអាវលឿង វីរៈ ស៊ុមខ្វាម​ឃីត ដោយតុលាការកម្ពុជា ដែលក្រុមអាវលឿងចង់អោយរដ្ឋាភិបាលថៃ អន្តរាគមន៍អោយមានការដោះលែង ក៏ត្រូវ​បាន​ចលនាអាវ​លឿង​ចាត់ទុកថាជាបរាជ័យ និងមកពីអសមត្ថភាពរបស់​រដ្ឋាភិបាល អភិសិទ្ធ ដែរ។

https://note4today.files.wordpress.com/2011/02/cambodia-bm21-2.jpg
Cambodia BM operator with 100 sets

ចំណុចថ្មីក្នុងបរិបទនេះ គឺការដែលសារពត៌មានជាច្រើនប្រភពនៅប្រទេសថៃ កំពុងតែនិយាយ​ពី​ការ​ទាម​ទារ​ពីមជ្ឈដ្ឋាននយោបាយនានា ពិសេសចលនាអាវលឿង អោយនាយករដ្ឋមន្ត្រី អភិសិទ្ធ​ ចុះចេញពីតំ​ណែង ជំរុញអោយមានរដ្ឋាភិបាល “ជាតិ” មួយថ្មី ដឹកនាំដោយនាយករដ្ឋមន្រ្តីដែលជា “អ្នកក្រៅ” ​មិន​ជា​សមាជិកសភា។ តើជាអ្នកណាទៅ? ភ្លាមៗ នោះ មជ្ឈដ្ឋានជាតិ និងវិទ្យាករនយោបាយធំៗ ក្នុងប្រទេស​ថៃ បានច្រានចោល ហើយចាត់ទុកថាជាការទាមទារដែលមិនអាចទៅរួច។

តាមកាសែត បាងកកប៉ុស្តិ ថ្ងៃ ០៦ កុម្ភៈ បក្សភឿថៃ ដែលជា​បក្សកាន់អំណាចធ្លាក់ខ្លួនជាបក្សរងគ្រោះពី ការដណ្តើមធម្មនុញ្ញភាពដោយបក្សប្រជាធិបតេយ្យរបស់ អភិសិទ្ធ និងជាសម្ព័ន្ធមិត្តរបស់ចលនាអាវ​ក្រ​ហម ក៏បានទាមទារអោយនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេសបង្ហាញការទទួលខុសត្រូវ ចំពោះការ​បរា​ជ័យ ​​ក្នុងការស្រាយបញ្ហាទំនាស់ព្រំដែន ដែល​នាំដល់ការប៉ះទង្គិចខាងយោធា។ តបនឹងការស្នើសូមអោយ អាស៊ាន ជួយស្រាយបញ្ហាទំនាស់នេះ ពីអគ្គលេខាធិការ ស៊ូរិន ពិតសុវណ្ណ នាយករដ្ឋមន្ត្រី អភិសិទ្ធ ដែល បានបំផ្លាញទំនុកចិត្តរវាងប្រទេសទាំងពីររួចទៅហើយ នៅតែអះអាងថាទំនាស់ព្រំដែនថៃកម្ពុជា អាច​ដោះ​ស្រាយបានតាមកំរិតទ្វេភាគី មិនចាំបាច់អោយមានការសំរុះសំរួលពីអាស៊ានទេ។

https://note4today.files.wordpress.com/2011/02/cambodia-bm21.jpg
Cambodia BM operator with 100 sets

សារជាតិកំហូច ដើរខ្សែលើ និងនិយាយផ្សេងធ្វើផ្សឹងរបស់នាយករដ្ឋមន្ត្រី អភិសិទ្ធ កំពុងត្រូវបាន​បង្ហាញ​អោយ​សា​ធារណមតិជាតិថៃ ខ្មែរ និងអន្តរជាតិ មើលឃើញយ៉ាង​ច្បាស់​ក្រឡែត។ អភិសិទ្ធ អះអាង​ដោយសំដីថា ការពិភាក្សាទ្វេភាគីនៅ​តែបន្តទៅមុខ ហើយប្រទេសទាំងពីរត្រៀមខ្លួនជាស្រេច ដើម្បីនឹង​ស្រាយ​​​បញ្ហាក្នុងក្របខណ្ឌគណៈកម្មាធិការព្រំដែនរួមថៃកម្ពុជា តែជាសកម្មភាព ការឈ្លានពាន​ និង​វាយ​ប្រ​​ហារ​លើកម្ពុជា បានដូរផ្លាស់ពីយុទ្ធវិធីមួយទៅមួយ ហើយបង្កនូវវិនាសកម្មម្តងហើយម្តងទៀត។

ខណៈដែល អភិសិទ្ធ អះអាងថា ការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងថៃ និងកម្ពុជា មានដំ​ណើរទៅ​មុខជាធម្មតា គេឯងដឹងថា ក្រៅពីការជាប់​គាំង ហើយឥឡូវឈានទៅមានការប្រទូស្តរាយដោយអាវុធជា​ប្រ​ចាំ ប្រកបដោយការប្រើអាវុធកាន់តែទំនើប និង​យុទ្ធវិធីទ័ពកាន់តែមានទ្រង់ទ្រាយធំ និងច្រើនមុខសញ្ញា ក្រសួងការពាណិជ្ជកម្មថៃ (MCOT ថ្ងៃ ០៥ កុម្ភៈ) ជូនដំណឹងថា នឹងលើកពេលនៃការតាំងពិពណ៌ទំនិញ​ថៃ ដែលគ្រោងធ្វើនៅទីក្រុងភ្នំពេញ នាថ្ងៃ ១៧ កុម្ភៈ។ សភាពាណិជ្ជកម្មថៃ បញ្ជាក់ថាមិនចង់ឃើញការ តយុទ្ធគ្នារីកធំទៅៗ ទេ ហើយផ្នែកឯកជនមិនចង់អោយមានការបិទច្រកឡើយ។ មជ្ឈ​មណ្ឌលសិក្សា សេដ្ឋកិច្ច និងធុរកិច្ច នៃសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ អះអាងថា​ ការប៉ះទង្គិចយោធានៅតំបន់ព្រះ វិហារអាចនឹងធ្វើអោយផលទុនពាណិជ្ជកម្ម និងទេសចរណ៍ប្រមាណ ១,៦៧ លានដុល្លារ​ក្នុងប៉ុន្មាន​សប្តាហ៍នេះនឹងត្រូវបាត់បង់។

ក្នុងបរិបទជាក់ស្តែងខាងយោធា និងនយោបាយនេះ សួរថា តើនៅទីបំផុត​ ការប៉ះទង្គិចជាហូរហែរ​លើក​នេះ ត្រូវទៅឈប់ត្រឹមស្ថានភាពដដែលខាង​យោ​ធា​ដូច​មុន​ការប៉ះទង្គិចកាលពីថ្ងៃ ០៤ កុម្ភៈ​ទៀតឬយ៉ាង​ណា? តាមការពិនិត្យមើល ភូមិសាស្ត្រយោធាត្រូវ​តែ​មាន​​​ការ​ផ្លាស់ប្តូរហើយៗ ត្រូវតែជាសន្ទុះថ្មី សំរាប់​ការ​ឈាន​ទៅតាំងជំហរលើភូមិសាស្ត្រនយោបាយ​លើ​មូល​​ ដ្ឋានគ្មានរបស់ដែលហៅថា តំបន់ ៤,៦ គីឡូម៉ែត្រ​ក្រឡា​ស្អីនោះឡើយ។

អភិសិទ្ធ និយាយថា ត្រូវ​រង់​ចាំមើលសិនមិនទាន់ដល់ពេលចរចាជាមួយមេដឹកនាំកម្ពុជាទេ… (MCOT ថ្ងៃ ០៥ កុម្ភៈ)។ តើ អភិសិទ្ធ ចាំមើលអី្វ? ខមួយ កម្ពុជា មិនបានឈ្លានពានថៃ។ ខពីរ កម្ពុជាគ្រាន់តែបាន​ការ​ពារ​ទឹកដីខ្លួន។ ខបី ការចរចាជាមួយ អភិសិទ្ធ កំពុងតែស្ថិតនៅជាសំណួរថាជាការចាំបាច់ឬ​ទេ បើ​រាល់តែលើក អភិសិទ្ធ ចាប់ដៃផងជាន់ជើងផង? ហើយ ខបួន សួរថា អភិសិទ្ធ រង់ចាំមើលប្រៀបយោធា លើសមរភូមិ និងសាធារណមតិសិនឬ? និយាយជារួម កម្ពុជា មិនត្រឹមតែស្គាល់ច្បាស់នូវសម្តីផ្អែមល្ហែម​បោក​ប្រាស់ បង្កប់ជាមួយល្បិចវ៉ៃ​​មុន ហើយចាំសុំទោសដើម្បីយកប្រៀបនិងចំណេញពីខ្មែរប៉ុណ្ណោះទេ តែ​ក៏បានកំណត់ថា ដល់ពេលហើយ ដែលត្រូវប្រកាន់វិធីសាស្ត្រ «ចូរញោម​កាន់បាតអោយអាត្មា ទុកអោយ​អា​ត្មា​ដាក់ក្បាលវាម្តងមើល»។

ប្រសិនបើការដូរផ្លាស់ភូមិសាស្ត្រ និងប្រៀបយោធាកើតមាន ហើយអំណោយផលអោយយុត្តិធម៌ គឺជំ​ហរ​ការពារខ្លួនរបស់កម្ពុជា នោះប្រៀបក្នុងការចរចា ដែល អភិសិទ្ធ រង់ចាំ ប្រហែលជាមិនកើតមាន​ទេ។ ក្រ​ឡាអុកនយោបាយរបស់ អភិសិទ្ធ ដែលអមដោយការផ្សងព្រេងខាងយោធា ដើម្បីផ្ទេរការតាន​តឹង​នយោ​បាយផ្ទៃក្នុង មកជម្លោះអធិបតេយ្យជាមួយកម្ពុជា កំពុងប្រែក្លាយជាសម្ពាធកាន់តែតឹង​តែងច្រាស​ទៅវិញ​លើ​ក្រុងបាងកក ដែលក្នុងសប្តាហ៍នេះ និងខាងមុខនេះ ពិតជាមានរឿងល្អមើលជាមិនខាន។ ពិតហើយ​ BM ៤០ វាធ្វើអោយស្រុតផ្ទះក្រហម តែបើមើលអោយកាន់តែឆ្ងាយ វាកំពុងតែធ្វើអោយនយោបាយ​នៅ​ក្រុង​​បាងកក ក៏ប្រឈមនឹងការផ្ទុះបែកខ្ចាយដែរ៕

ដោយៈ ចិត្ត ការុញ្ញ
(កាសែតកម្ពុជាថ្មី)

Advertisements

បានចុះផ្សាយ 8 ខែ​កុម្ភៈ 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

One response to “BM ៤០ ពុះ​ជ្រែក​ឆាក​នយោបាយ​ក្រុង​បាង​កក

ជាវប្រចាំ ទៅ វិចារ នានា តាម បញ្ជាប់ RSS

  1. បើតាមខ្មុំស្រាវជ្រាវអត់មាន អា bm40 ទេ។ មានតែ bm21 អាច់បាញបាន កាំជ្រួច ៤០ដើម ម្តង។ មានអាម្យ៉ាងទៀត bm 13 កាលពីមុនគេដាក់លើរទេះ រុញ​​អាឡូវ គេដាក់លើឡាន អាច់បាញ បាន ១៦ ឬ ១៧ដើម តាមប្រភេទរបស់វា។

    យ៉ាងហោចណាស់ bm៤០ អាច់បាញបានចំងាយ ២០គីឡូ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: