បាងកក៖ នាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វេចាជីវ៉ា បានអះអាងនៅរសៀលថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោកនឹងប្រើប្រាស់ដំណោះស្រាយសន្តិវិធីក្នុងការដោះ ស្រាយជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា។
អាភីស៊ីត ថ្លែងថា៖ «ខ្ញុំពិតជាមានជំនឿថា ទាំងរដ្ឋាភិបាលថៃ និងកម្ពុជា នឹងបន្តស្វែងរកដំណោះស្រាយសន្តិវិធី ក្នុងការដោះស្រាយជម្លោះតំបន់ព្រំដែន។ បំណងប្រាថ្នារបស់ខ្ញុំក្នុងការប្រើប្រាស់ផ្លូវសន្តិវិធី ដើម្បីដោះស្រាយជម្លោះព្រំដែននេះ មិនមែនមានន័យថា រដ្ឋាភិបាលខ្លាចមានសង្រ្គាមជាមួយកម្ពុជាទេ។ នោះក៏មិនមែនមានន័យថា រដ្ឋាភិបាលនឹងដើរបានធ្វើឲ្យបាត់បង់ផលប្រយោជន៍ប្រឆាំងនឹងអ្នក ជិតខាង ទៅតាមការចោទប្រកាន់ពីសំណាក់ក្រុមអាវលឿងនោះឡើយ»។
នាយករដ្ឋមន្ត្រីថៃ បន្តថា៖ «ការប្រើប្រាស់កម្លាំង គឺជាជម្រើសចុងក្រោយ ហើយនឹងត្រូវបានគេដាក់ចេញនៅពេលណាគ្មានជម្រើសដទៃទៀតប្រសើរ ជាង»។
អាភីស៊ីត ក៏បានបញ្ជាក់ផងដែរថា៖ «ប្រសិនបើរដ្ឋាភិបាលសម្រេចចិត្តដកខ្លួនចេញពីគណៈកម្មាធិការបេតិក ភណ្ឌពិភពលោករបស់យូណេស្កូ នោះនឹងមិនមានតំណាងជាតិថៃ ជំទាស់នឹងផែនការកម្ពុជាដាក់បញ្ជូលតំបន់ជិតៗប្រាសាទព្រះវិហារ ជាតំបន់បេតិកភណ្ឌពិភពលោកនោះឡើយ»។
(ភ្នំពេញប៉ុស្តិ៍)
«ប្រសិនបើរដ្ឋាភិបាលសម្រេចចិត្តដកខ្លួនចេញពីគណៈកម្មាធិការបេតិក ភណ្ឌពិភពលោករបស់យូណេស្កូ នោះនឹងមិនមានតំណាងជាតិថៃ ជំទាស់នឹងផែនការកម្ពុជាដាក់បញ្ជូលតំបន់ជិតៗប្រាសាទព្រះវិហារ ជាតំបន់បេតិកភណ្ឌពិភពលោកនោះឡើយ»
សំដីអាចម៍ឆ្កែបីដុំ!
សុំបរមាណូចិនម៉ាដើមទៅ សុំរុស្សី១ដើមទៀត ទៅតាំងមើលលេងទៅ គ្រាន់តែការពារ មិនមានបំណងរំលោភបំពាន ប្រហែលជាគេឲ្យ