រូបថតកោះសន្តិភាព
កុមារា ឌឹង គួ អាយុ៥ឆ្នាំ បានធ្លាក់ខ្លួនពិការជើងទាំងពីរត្រឹមក្រោមជង្គង់ ដោយសារម៉ាស៊ីនច្រូតស្រូវកាត់ដាច់ កាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១០ កន្លងមក នៅភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ខណៈរូបគេបានទៅឈរលេងនៅកែងភ្លឺស្រែប្រាំងដែល ឳពុករបស់គេបានជួលម៉ាស៊ីន ច្រូតស្រូវឱ្យមកច្រូត ។ ខណៈនោះស្រាប់តែឈ្មោះម៉ឹង ពុធសែន បើកម៉ាស៊ីនច្រូតស្រូវមកដល់កែងស្រែ កាច់ចង្កូតបត់មិនទាន់ក៏ជ្រុលផ្លែម៉ាស៊ីនច្រូតស្រូវកាត់ជើង កូនគាត់ដាច់ត្រឹមស្មងជើងទាំង២ ។
រយៈពេលជាងមួយឆ្នាំហើយ ស្ថិតក្នុងពិការភាពទាំងវ័យក្មេង រូបគេនៅពុំទាន់បានទទួលសំណងសូម្បីមួយរៀលពីជនបង្ករនៅឡើយទេ។
អ្នកស្រី ប៊ិន សារិន ដែលត្រូវជាម្តាយកុមាររងគ្រោះ បានរៀបរាប់ថា អ្វីដែលអយុត្តិធម៌សំរាប់កូនប្រុសគាត់ គឺជនបង្កកំពុងរស់នៅក្រៅឃុំយ៉ាងមានសេរីភាពដែលគួរណាស់ តុលាការចាប់ខ្លួនឃុំបង្ខំឱ្យជួយសងសំណងខ្លះ ដើម្បីព្យាបាលរបួស តែនេះសូម្បីតែមួយសេន ក៏គ្មានជួយផង ។ គ្រួសារគាត់ក្រីក្រ ណាស់ ពេលយកកូនទៅព្យាបាលនៅប្រទេសវៀតណាម ត្រូវបានអ្នកទេសចរបរទេសជួយចេញថ្លៃព្យាបាល១.០០០ដុល្លារ ដោយសារគេអាណិតគ្រួសារគាត់ក្រីក្រ ។
តើយុត្តិធម៌នៅឯណា???
ក្រុមប្រឆាំងអំពើពុករលួយខ្មែរដែលទើបចាប់កំណើតហើយធ្លាប់បញ្ចេញសាច់ដុំគួរអោយភា្ញក់ផ្អើលកន្លងមក គួរក្រឡេកមើលសកម្មភាពតុលាការខេត្តនោះហើយ ម្តេចមិនផ្តល់យុត្តិធម៌ដល់កុមារដ៏គួរអោយអាណិតនេះផង ។
(ដកស្រង់ពីកាសែតកោះសន្តិភាព)
គួរអោយសង្វេគណាស់! 😦
គួរអោយអាណិតអាសូរពេកណាស់ ប៉ុន្តែ ច្បាប់ពុំទាន់ផ្តល់យុត្តិធម៌ដល់កុមារកំសត់នោះនៅឡើយទេ។
សូមជួយផ្សព្វផ្សាយតស៊ូមតិរកការគាំទ្រដល់កុមាររងគ្រោះនេះផង។
អរគុណ Long បានផ្តល់មតិ និងឈឺឆ្អាល។
អាសូរណាស់! ខូចអស់អនាគត ។