ជិះម៉ូតូកិនដៃសិស្សរាប់សិបនាក់   12 comments


https://note4today.files.wordpress.com/2011/01/teacher.jpg
រូបភាពបរទេស

ក្នុងរូបភាពខាងលើនេះមិនមែនជាការបង្ហាញសមត្ថភាពឯកត្តកម្មពិភពលោកអីទេ គឺជាសកម្មភាពគ្រូបង្រៀនម្នាក់
នៅសាលារៀន​មួយក្នុង​ប្រទេស​ឥណ្ឌា ​​ដែលរងការ​ថ្កោល​ទោស​យ៉ាងធ្ងន់ធ្ងរ​​ ដោយ​សារ​ទង្វើ​​ដ៏​ឃោរឃៅ​​របស់ខ្លួន​ធ្វើទារុណ​កម្ម​​សិស្ស​​ ដោយ​​បើកម៉ូតូកិនដៃ​ដែលមើលទៅ​គួរ​ឱ្យ​រន្ធត់​យ៉ាង​ខ្លាំង ។ គេមិន​ដឹង​ថា គ្រូបង្រៀន​​គ្មានចិត្ត​​មេត្តា​​រូប​នោះ​​ធ្វើ​​ទារុណ​កម្ម​សិស្ស​​សាលា​ ប្រុស​​ទាំង​នេះ​ដោយ​សាររឿងអ្វីឡើយ​ ហើយគ្រូ​បង្រៀន​​​នេះ​និយាយ​ថា​​ ការធ្វើ​បែបនេះ​​ជា​​ការ​កំសាន្ត​​មួយ ។

ក្នុងការ​ធ្វើទារុណកម្ម​​​​គ្រូបង្រៀន​​រូបនេះ​​បាន​ ឱ្យ​​សិស្ស​​ទាំងឡាយ​​​លូនក្រាប​ ហើយដាក់​​ដៃ​ទាំង​២​​មក​ខាង​​មុខ​តំរៀបគ្នា បន្ទាប់មក​ជិះម៉ូតូ​កិននៅ​ចំពោះ​​មុខ​​មនុស្ស​​យ៉ាង​ច្រើន​កុះករ​​ពោរពេញ​​ ទៅ​ដោយ​​ភាពរន្ធត់ និងសង្វែគ​​យ៉ាងខ្លាំង ៕​

បានចុះផ្សាយ 12 ខែមករា 2011 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ, ពីនេះពីនោះ

12 responses to “ជិះម៉ូតូកិនដៃសិស្សរាប់សិបនាក់

ជាវប្រចាំ ទៅ វិចារ នានា តាម បញ្ជាប់ RSS

  1. ចុះម៉េចក៏កាចម្លេះលោកគ្រូ ។
    ហើយឪពុក ម្តាយសិស្សគាត់គិតយ៉ាងម៉េចវិញ ។

  2. ខ្ញុំចង់ឲច្បាប់ដាក់ទោសគាត់ឲណាណីម្ដង។
    សូមឲលោកគ្រូទៅកម្សាន្តកន្លែងថ្មីផ្សេង…។

  3. គ្រូហ្នឹងងាប់បាត់ហើយឥឡូវ!

  4. ស្រឡះសាធុ!​:D

  5. សម័យនេះហើយមានរឿងមានរឿងបែបនេះដែរ ! មិនគួរឲ្យជឿ!

  6. សូមចូលរួមត្រេកអរផង ដែលអាមួយហ្នឹងងាប់នោះ

  7. ហេតុ​អ្វី​ក៏​អោយ​ភាព ឃោឃៅ​បែប​នេះ កើត​មាន​ឡើង​នៅ​លើ​កុមារ​ដែល​គួរ​អោយ​អាណិត​ទាំង​នេះ!!!? តើ​មាន​ច្បាប់​ដាក់​ទោស​ដល់​គ្រូ​ម្នាក់​នេះ ដែល​ធ្វើ​ទារុណ​កម្ម​ដល់​កុមារ​បែប​នេះ​ទេ?

    • ប្រាកដជាមានច្បាប់កាត់ទោសជននេះហើយ ប៉ុន្តែខ្ញុំឆ្ងល់ថាហេតុអ្វីក៏មនុស្សម្នាដែលឈរមើលកកកុញហ្នឹងមិននាំគ្នាចាប់ជន
      ឧក្រិដ្ឋនោះកាត់ទោសភ្លាមៗទៅ តែបែជានាំឈរគ្នាមើលក្នុងក្តីសង្វេគទៅវិញ????
      អរគុណដែលបានចូលរួមផ្តល់មតិ។

បញ្ចេញមតិ