​រក​ឃើញ​រុក្ខជាតិ​ដែល​អាច​ចាប់​សត្វ​ធ្វើ​ជា​អាហារ​​នៅ​ជួរ​ភ្នំក្រវាញ   Leave a comment


អង្គការ​អន្តរជាតិ​ការពារ​រុក្ខជាតិ និង​សត្វ Fauna & Flora International បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​វិច្ឆិកា​នេះ​ថា គេ​ទើប​នឹង​បាន​រក​ឃើញ​ពពួក​រុក្ខជាតិ​ប្រភេទ​ថ្មី​មួយ​នៅ​លើ​ជួរ​ភ្នំ​ ក្រវាញ ដែល​អាច​ចាប់​សត្វ​ស៊ី​ជា​អាហារ​បាន។

https://note4today.wordpress.com/wp-content/uploads/2010/11/kravagn-mountant.jpg
ជួរ​ភ្នំ​ក្រវាញ
រូបថតRFA/សេក បណ្ឌិត

អំបូរ​រុក្ខជាតិ​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ជា​ភាសា​បរទេស​ថា ណាប៉េនទេស ហូលដិននី (Napenthes Holdenii) តាម​ឈ្មោះ​របស់​ជាង​ថត​រូប​ម្នាក់ ដែល​បាន​ឃើញ​រុក្ខជាតិ​នេះ​មុន​គេ​នៅ​ឆ្នាំ​១៩៩៦។

https://note4today.wordpress.com/wp-content/uploads/2010/11/new-species-of-pitcher-plant.jpg
Botanist Francois Mey with new species of pitcher plant. Photo by: Jeremy Holdren/FFI.

https://note4today.wordpress.com/wp-content/uploads/2010/11/new-species-of-pitcher-plant-2.jpg
The new species of pitcher plant, Nepenthes holdenii. Photo by: Jeremy Holdren/FFI.
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​អន្តរជាតិ​ការពារ​រុក្ខជាតិ និង​សត្វ Fauna & Flora International បាន​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​នេះ​បញ្ជាក់​ថា អាច​នៅ​មាន​រុក្ខជាតិ​ចម្រុះ​ច្រើន​ប្រភេទ​នៅ​លើ​ភ្នំ​នេះ ដែល​គេ​នៅ​មិន​ទាន់​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ។

រុក្ខជាតិ​ដែល​គេ​ទើប​រក​ឃើញ​នេះ មាន​ស្លឹក​វែង​ពណ៌​ក្រហម​លាយ​បៃតង មាន​សណ្ឋាន​ដូច​ថូផ្កា ដែល​អាច​ត្រង​ចាប់​សត្វ​ល្អិត និង​កិន​កម្ទេច​ធ្វើ​ជា​អាហារ​បាន។ ស្លឹក​រុក្ខជាតិ​នេះ​អាច​មាន​ប្រវែង​ដល់​ទៅ ៣០​សង្ទីម៉ែត្រ៕
(អត្ថបទ RFA)

បានចុះផ្សាយ 18 ខែវិច្ឆិកា 2010 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង ការសិក្សាស្រាវជ្រាវ

បញ្ចេញមតិ