សុន្ទ​រ​កថាលោក​បាន គីមូន នៅ​សារ​មន្ទី​រ​ប្រល័យពូជ​សាសន៍ទួល​ស្លែង   Leave a comment


ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០១០

https://note4today.files.wordpress.com/2010/10/ban-kimon-arrival-at-pnp-2010-10-26-1.jpg

https://note4today.files.wordpress.com/2010/10/ban-kimon.jpg

រយៈពេល៣០ឆ្នាំ បានកន្លងផុតទៅហើយ ក៏ប៉ុន្តែ​នៅ​កន្លែង​ដ៏ខ្លោច​ផ្សា​មួយ​នេះ​យើង​នៅ​តែ​​មាន​សម្លេង​ដង្ហោយ​ ទួញ​សោក​វេទនា​ សេចក្តី​ឈឺ​ ចាប់​ របស់​មនុស្ស​ និង​ភាព​ស្ងៀម​ឈឹង​របស់​ជីវិត​ជា​ច្រើន​ដែល​បាន​បាត់​​បង់​​ទៅ​​ក្នុង​​អំពើ ​​ដ៏​ឃោរ​ឃៅ​បំផុត​។ យើង​ឃើញ​មុខ​របស់​ពួក​គេ​ដែល​មាន​ទឹក​ ភ្នែក​នៅ​តែ​បន្ត​ហូរ​ធ្លាក់​នៅ​ឡើយ​។ ​យើង​នៅ​តែ​ ចង​ចាំ​ពួក​គេ​ជា​មួយ​នឹង​ក្តី​គោរព​ និង​សេចក្តី​ សោក​សៅ​ជា​ទី​បំផុត​។ ​ប្រជាជន​កម្ពុជា​កំពុង​ស្វែង​រក​ ហើយ​គួរ​ ទទួល​បាន​នូវ​យុត្តិ​ធម៌​។ ​ដោយ​សារ​ហេតុ​នេះ​​ហើយ​ ​ប្រជាជន​ទូ​ទាំង​ប្រទេស​បាន​នាំ​គ្នា​តាម​ ដាន​មើល​ការ​កាត់​ក្តី​បុរស​ម្នាក់​ដែល​ធ្លាប់​ដឹក​នាំ​គុក​នេះ។ ​ការ​កាត់​សេច​ក្តី​ឱ្យ​កាំង​ ហ្គេច​អ៊ាវ​ ហៅ​ឌុច​ ​មាន​ទោស​ ​គឺ​ជា​ព្រឹត្តិ​ការណ៏​សំខាន់​ មួយ​នៅ​ក្នុ​​​ង​ដំណើរ​ស្វែង​រក​យុត្តិ​ធម៌​របស់​កម្ពុជា​។

យើង​ដឹង​ថា​ វា​ជា​រឿង​មួយ​ពិបាក​ក្នុង​ការ​ ​រំ​លឹក​ឡើង​វិញ​នូវ​ទំព័រ​អាក្រក់​មួយ​នេះ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់ ​អ្នក​។​ ​ប៉ុន្តែ​ខ្ញុំ​ចង់​ឱ្យ​អ្នក​ដឹង​​ថា ​សេចក្តី​ក្លា​ហាន​របស់​អ្នក​ គឺ​ជា​សារ​ប្រកប​ ដោយ​ថាមពល​ដ៏​ខ្លាំង​ក្លា​មួយ​ផ្ញើ​ជូន​ទៅ​ពិភព​​លោក​ ថា គ្មាន​ទេ​និ​ទណ្ឌ​ភាព​ ហើយ​គេ​មិន​ ​បណ្តោយ​ឲ្យ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​រួច​ផុត​​ពី​ទណ្ឌ​កម្ម​បាន​ ឡើយ​។ នេះ​គឺ​អ្វី​ដែល​អង្គ​ជំ​នុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​កំពុង ​តែ​បង្ហាញ​ឲ្យ​​គេ​ឃើញ​។​ ​ខ្ញុំ​នឹង​មិន​ភ្លេច​​ទេ​​នូវ​​ទស្សន​កិច្ច​របស់​ខ្ញុំ​មក​កាន់​ទី​នេះ​ ក្នុង​ថ្ងៃ​នេះ​។​ ​ពី​កន្លែង​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ ​សូម​ឲ្យ​ស្មារតី​មនុស្ស​មាន​ជ័យ​ជំ​នះ​។ ពាក្យ​ពេចន៍​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នឹង​រកយុត្តិធម៌​បាន​ទេ ​ប៉ុន្តែយើ​ង​អាច​សម្រេច​បាន​។ ​ខ្ញុំសូម​អរគុណ​​ដល់​​ប្រជាជន​​កម្ពុជា​ដែល​បាន​ និង​កំពុង​ នាំ​មុខ​ក្នុង​ផ្លូវ​នេះ ។
(ដោយ ៖ កោះឯករាជ្យ)

េលាក​ បាន គីមូន ពេញ​ចិត្ត​ចំពោះ​ការ​កាត់​ទោស ឌុច ឲ្យ​ជាប់​គុក​៣៥​ឆ្នាំ
ដោយ សុខ សេរី
2010-10-28

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ព្រមទាំង​ភរិយា និង​ប្រតិភូ​ជាន់​ខ្ពស់​របស់​លោក បាន​មក​ទស្សនា​នៅ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ឬ​គុក​ទួលស្លែង ហើយ​បាន​អុជ​ធូប ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ ក្រហម។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា នេះ បាន​សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​បាន​កាត់​ ទោស​ឲ្យ​អតីត​មេ​គុក​ទួសស្លែង ឈ្មោះ កាំង ហ្កេចអ៊ាវ ហៅ ឌុច ឲ្យ​ជាប់​គុក ៣៥​ឆ្នាំ ក្រោម​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​រំលោភ​បំពាន​លើ​អនុ​សញ្ញា​ក្រុង​ហ្សឺណែវ (Geneva) ឆ្នាំ​១៩៤៩ ដោយ​លោក​បាន​ពណ៌នា​ថា គឺ​ជា​ការ​ផ្ញើ​សារ​យ៉ាង​ខ្លាំង​មួយ​ឲ្យ​ពិភពលោក​បាន​ដឹង​ឭ និង​លុប​បំបាត់​និទណ្ឌភាព​នៅ​កម្ពុជា។

លោក​បាន​ថ្លែង​នេះ គឺ​នៅ​ក្នុង​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ឬ​មន្ទីរ​ស-២១ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា បន្ទាប់​ពី​លោក​បាន​ទស្សនា​កន្លែង​ធ្វើ​ទារុណកម្ម​រូប​ថត​អ្នក​ស្លាប់​នៅ​ ក្នុង​គុក​ទួលស្លែង និង​បាន​អុជ​ធូប​រំឭក​វិញ្ញាណក្ខន្ធ​នៅ​កន្លែង​ដាក់​តាំង​ឆ្អឹង​លលាដ៍ក្បាល​ នៃ​ជន​រងគ្រោះ​នៅ​ក្នុង​គុក​ទួលស្លែង​នោះ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា​ថា វា​មិន​អាច​គ្មាន​ការ​ដាក់​ទោស​បាន​ទេ ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​បែប​នេះ ៖ “ខ្ញុំ​មិន​អាច​ បំភ្លេច​បាន​ទេ​អំពី​ការ​ទស្សនកិច្ច​នៅ​ថ្ងៃ​នេះ វា​ជា​ការ​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​សូម​ឲ្យ​ព្រលឹង​អ្នក​រង​គ្រោះ​ទាំង​ឡាយ​ទទួល​បាន​នូវ​យុត្តិធម៌”។

https://note4today.files.wordpress.com/2010/10/ban-kimon-2.jpg
លោក បាន គីមូន (ជួរ​មុខ ស្ដាំ) ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ ក្រហម ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១០។ RFA/Sok Serey

លោក បាន គីមូន បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ផង​ដែរ ឲ្យ​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ​បន្ត​ទៅ​ចប់​ចុង​ចប់​ដើម ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អតីត​អ្នក​ទោស​ខ្មែរ​ក្រហម​នៅ​គុក​ ទួលស្លែង លោក ជុំ មី ដែល​រួច​ផុត​ពី​ការ​ស្លាប់​បាន​ទេ ដោយសារ​តែ​លោក​កំពុង​តែ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន ដើម្បី​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​នៅ​ក្នុង​គុក​ទួសស្លែង​នេះ។ ប៉ុន្តែ​កូនស្រី​របស់​លោក ជុំ មី គឺ​នាង ជុំ កាន់ណារ៉ា អាយុ ៣០​ឆ្នាំ បាន​ថ្លែង​ជំនួស​ឪពុក​នាង​ថា នាង​រីករាយ​ណាស់ ៖ «ចាស់! អង្គការ​សហប្រជាជាតិ​ក៏​គាត់​ដឹង​ឭ ហើយ​គាំទ្រ​ខាង​ជន​រងគ្រោះ»។

ទាក់ទង​នឹង​ការ​ស្នើ​សុំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន មិន​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​០០៣ លោក បាន គីមូន បាន​មាន​ប្រសាសន៍​ថា ៖ “ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ល្អ​ជាមួយ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឧបនាយករដ្ឋមន្ត្រី គាត់​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បំពេញ​តាម​នីតិវិធី​នៃ​សាលាក្ដី​ខ្មែរ​ ក្រហម​នេះ”។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា កន្លង​ទៅ​នេះ សាលាក្ដី​ខ្មែរ​ក្រហម​បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស​មេ​គុក​ទួលស្លែង​នៃ​ របប​ខ្មែរ​ក្រហម ឬ​មន្ទីរ​ស-២១ ឈ្មោះ កាំង ហ្កេចអ៊ាវ ហៅ ឌុច ឬ​សំណុំ​រឿង​០០១ ឲ្យ​ជាប់​គុក ៣៥​ឆ្នាំ ក្រោម​បទ​ចោទ​ថា លោក​មាន​កំហុស​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បាន​រំលោភ​បំពាន​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩។

ឯកសារ​បាន​បញ្ជាក់​ថា មាន​ជន​រងគ្រោះ​ចំនួន​ជាង ១២.០០០​នាក់ ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​នៅ​គុក​ទួលស្លែង នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៩។

សាលាក្ដី​ខ្មែរ​ក្រហម​ដដែល​មាន​ផែនការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ ក្រហម​ជាន់​ខ្ពស់​ចំនួន ៤​នាក់​ទៀត នៃ​សំណុំ​រឿង​០០២ នៅ​ក្នុង​នោះ​មាន​លោក អៀង សារី លោក ខៀវ សំផន លោក នួន ជា និង​លោកស្រី អៀង ធីរិទ្ធ នៅ​ដើម​ឆ្នាំ​២០១១ ខាង​មុខ ក្រោម​បទ​ចោទ​អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ដោយសារ​តែ​បាន​រំលោភ​បំពាន​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ និង​បទ​រំលោភ​បំពាន​លើ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ ស្ដី​ពី​ការ​ធ្វើ​ទារុណកម្ម​សម្លាប់​រង្គាល និង​ការ​លុប​បំបាត់​សាសនា៕
(by: RFA)

Advertisements

បានចុះផ្សាយ 28 ខែតុលា 2010 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: