ព្រៃក្នុងមនុស្ស   Leave a comment


ព្រៃក្នុងមនុស្ស “បទកាកគតិ”

– សត្វរស់ពឹងព្រៃ ​ មនុស្សពឹងសំដី ដោះស្រាយបញ្ហា
ពាក្យពេចន៍ទន់ភ្លន់ ពិរោះពិសារ ឆ្គាំឆ្គងម្ដេចម្ដា
លើការអប់រំ ។

– សីលធម៍រស់នៅ ជួយកែតម្រូវ លើកស្ទួយសង្គម
តែមានអ្នកខ្លះ បែរជានិយម ទុកខ្លួនជាធំ តាមមហិឆ្ឆិតា។

– ធ្វើខុសទំនង សំដីជួរជង មានតែហឹង្សា
ស្មានថាខ្លួនឯង រែងខ្ពស់អស្ចារ្យ ដំកើងអាត្មា ថាមានតែអញ ។

– ខ្លះអាងអំណាច ឬកពារកោងកាច មិនដែលព្រមចាញ់
ដល់គេរិះគន់ កើតចិត្ដខឹងខ្នាញ់ ចង់បោះចង់បាញ់ ឱ្យគេវិនាស ។

– ជនបាតសង្គម គ្មានគេនិយម គេស្អប់គេជៀស
តែមនុស្សបែបនេះ មានច្រើនតែពាស យកដោតជន្លាស ក៏មិនអស់ផង ។

– ចិត្ដដូចសំដី ទ្រើសពាលអប្រិ៍យ នាំក្ដីមួរហ្មង
សម្ដីអ្នកលេង គ្រោតគ្រាតកន្លង ហារស្ដីម្ដងៗ គេទាស់ហរទ័យ។

– ចាស់ៗហៅថា “ជាពាក្យបាតផ្សារ ជាភាសាព្រៃ”
រស់ក្នុងសង្គម មិនដូចគេអី បែកឆ្វេងទីទៃ សំដីសាមាន្យ ។

– មនុស្សជាប់ក្នុងព្រៃ គេអាចលកលៃ ជួយរំដោះបាន
តែព្រៃក្នុងមនុស្ស ជាគ្រោះរំខាន តោងទាមជាប់ប្រាណ ជួយមិនបានទេ។

ដោយ ព្រុំ គឹម ជឿន prumkimchoeun@gmail.com

Advertisements

បានចុះផ្សាយ 25 ខែតុលា 2010 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណាព្យ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: