សេចក្តីព្យាយាម​​ រឺ​​សំណាង​ដែល​នាំ​មក​នូវ​ជោគជ័យ​ ?   Leave a comment


https://note4today.files.wordpress.com/2010/10/sabay2.jpg
មានការលើកឡើងថា​នៅ​ពេល​ដែល​យើងទទួល​ជោគជ័យ​ គឺ​​ការ​ខិតខំ​ប្រឹងប្រែងមានចំណែកដ៏សម្បើម​ ឯសំណាង​មិន​បាន​រួម​ចំណែក អ្វីធំដុំនោះ​ទេ។​ តើ​អ្នក​យល់​ស្រប​រឺ​មិន​យល់​ស្រប​ជាមួយ​នឹង​គំនិត​ខាង​លើ។

បច្ចុប្បន្ន​នេះ​សង្គម​កំពុង​តែ​អភិវឌ្ឍ​ឡើង​​​ បុគ្គលណាក៏​ចង់​ទទួល​បាន​ភាព​ជោគជ័យ​និងសម្លឹងរកឱកាសនេះដើម្បីជីវិតដែរ​។ ពួក​គេ​ត្រូវ​តែ​សិក្សា​នឹង​ស្វែង​រក​ចំនេះ​ដឹង​ព្រម​ទាំង​បទពិសោធន៍​អោយ​ បាន​ច្រើន​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​។ ដួចនេះ​​ ការ​ខំប្រឹង​គឺ​ជា​គន្លឹះ​ដ៍​សំខាន់​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យរបស់​ មនុស្ស​ភាគ​ច្រើន​បំផុត​។

ជា​ឧទាហរណ៍​ក្រុមហ៊ុន​ជា​ច្រើន​តម្រូវ​ឲ្យ​បុគ្គល​មាន​ចំណេះ​ដឹង​និង​​ បទពិសោធន៍​​​ច្រើន​ក្នុង​ការងារ​ បែប​នេះ​ហើយ​ទើប​មនុស្ស​ត្រូវ​តែ​ខិតខំ​ធ្វើ​ការ​ហើយ​ទទួល​នូវ​ចំនេះដឹង​ បទពិសោធន៍​ពី​មហាវិទ្យាល័យ​ អ៊ីនធឺណិត​ ទូរទស្សន៍​ និង​សាលា​។

ចំណែក​ឯ​សំណាង​វិញ​គឺ​គ្រាន់​តែ​នាំ​មក​នូវ​ភាព​ជោគជ័យ​ជា​បណ្តោះអាសន្ន​ ប៉ុណ្ណោះ​ចំពោះ​អ្នក​ដែលមិន​ខិតខំ​។​ ជា​ឧទាហរណ៍​បុគ្គល​ដែល​ទទួល​បាន​ការងារ​ធ្វើ​ដោយ​សារតែ​​សំណាង​ ពួក​គេ​នឹង​បាត់បង់​​ការងារ​នោះ​វិញ​ជា​មិន​ខាន​ដោយ​សារ​តែ​ពួក​គេ​ពុំ​ ធ្លាប់​​មាន​ចំណេះ​ដឹង​និង​​បទពិសោធន៍​​ពី​មុន​មក​។ ហើយ​បុគ្គល​ខ្លះ​​ទៀត​មាន​សំណាង​បាន​ឈ្នះ​ឆ្នោត​ទទួល​បាន​លុយ​យ៉ាង​ច្រើន​ ហើយ​ពួក​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​ផ្ទះ​ថ្មី​ ឡាន​ថ្មី​ ថែម​ទាំង​ធ្វើ​ការ​វិនិយោគ​ផង​ដែរ​​ ប៉ុន្តែ​ការ​រកស៊ី​នេះ​មិន​បាន​ធ្វើ​អោយ​ពួក​គេ​ជោគជ័យ​នោះ​ទេ គឺ​ដោយ​សារ​តែ​ពួក​គេ​ខ្វះ​នូវ​ការ​ខិត​ខំ​ ខ្វះ​នូវ​ចំណេះដឹង​និង​បទពិសោធន៍​។

សរុប​សេចក្តី​មក​ នៅ​ពេល​ដែល​មនុស្ស​ព្យាយាម​ស្វែង​រក​នូវ​ចំនេះដឹង​និង​បទពិសោធន៍​នៅ​ក្នុង​​ ​ជីវិតអាច​ធ្វើ​អោយ​ពួក​គេ​មាន​ទំនុក​ចិត្ត​និង​ឈ្លាស​វៃ​ក្នុង​ការ​ ដោះស្រាយ​បញ្ហា​ដ៍​ពិបាក​ផ្សេង​ៗ​ដែល​មាននៅ​ក្នុង​ការងារ​និង​ជីវិត​រស់​នៅ​ ៕

(By: sabay news online)

Advertisements

បានចុះផ្សាយ 20 ខែតុលា 2010 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង ពីនេះពីនោះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: