ល្ខោនយីកេចាក់ឫសរឹងមាំនៅខេត្តតាកែវ   Leave a comment


ល្ខោនយីកេ គឺជាល្ខោនខ្មែរដែលមានវ័យចំណាស់និងមានដើមកំណើតក្នុងទឹក
ដីខេត្តតាកែវ តាំងពីសម័យនគរភ្នំមកម្ល៉េះ គឺចន្លោះសតវត្សរ៍ទី១ និង ទី៦ មុនគ្រិស្តសករាជ។ ទម្រង់ល្ខោននេះអាចរស់រានមានជីវិតគង់វង្សរហូតមកទល់សព្វថ្ងៃគឺ អាស្រ័យលើការអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយក្រុមសិល្បករ សិល្បការិនីក្នុងខេត្តតាកែវ។
លោក ប្រាក់ ប៊ន មន្ត្រីមន្ទីរវប្បធម៌ និង វិចិត្រសិល្ប:ខេត្តតាកែវ មានប្រសាសន៍ថា៖ «យោងតាមការស្រាវជ្រាវរបស់ខ្ញុំ ល្ខោនយីកេ គឺជាប្រភេទល្ខោនតង្វាយ។ យើងថែមទាំងមានបទចម្រៀងយីកេខ្លះនិយាយច្រើនអំពីតង្វាយនេះ»។
លោក ឲ្យដឹងបន្តថា នាពេលនោះ ប្រជាជនកម្ពុជាជឿលើព្រហ្មញ្ញសាសនា។ រីឯប្រជាជនធម្មតាជឿលើព្រលឹងថ្នាក់ទាប ដូចជាអារក្សអ្នកតា វិញ្ញាណសាច់ញាតិនៅថែរក្សាគេហដ្ឋាន ព្រៃភ្នំ វាលស្រែ ទន្លេបឹងបួ។ ប៉ុន្តែសម្រាប់មន្រ្តីរាជការ ឬព្រះរាជាវិញ គោរពព្រលឹងថ្នាក់ខ្ពស់ដូចជា ព្រះព្រហ្ម ព្រះសិវ: និង ព្រះវិស្ណុ។
ល្ខោន យីកេជាប្រភេទល្ខោនតង្វាយ ប៉ុន្តែហាក់ដូចជាឧទ្ទិសទៅដល់ស្រ្តីច្រើនជាងបុរស ពីព្រោះនាសម័យកាលនោះ ប្រទេសកម្ពុជាយកមេជាធំ។ ក្នុងប្រវត្តិសាស្រ្តក៏បានបញ្ជាក់ដែរថា ប្រទេសកម្ពុជាដំបូងឡើយគឺត្រូវបានដឹកនាំដោយមនុស្សស្រី គឺព្រះនាងសោម៉ា ឬ ឯកសាររបស់ចិនហៅថា ព្រះនាងលីវ យី។
លោកបាន ថ្លែង៖ «អ្វីដែលសម្អាងថា ល្ខោនយីកេមានកំណើតតាំងពីពេលនោះមក គឺយើងពិនិត្យលើបទភ្លេងយីកេ គឺជើងកាព្យ គឺប្រើប្រាស់ពាក្យខ្លះ គឺជាកំណាព្យមុនសម័យអង្គរ»។
ឥឡូវនេះ លោកប្រាក់ ប៊ន ក៏កំពុងតែបើកទ្វារចំហសម្រាប់យុវជន ដែលខ្វះលទ្ធភាពទទួលបានការអប់រំសិល្ប:ល្ខោនយីកេ ដោយឥតគិតថ្លៃ ដើម្បីឲ្យពួកគេអាចទទួលបានការងារមួយនាពេលខាងមុខ និងថែមទាំងអាចថែរក្សាវប្បធម៌របស់ពួកគេបានថែមទៀតផង។
ទម្រង់ នៃការសម្តែងយីកេនេះ គឺច្រៀង និង រាំជាមួយបទភ្លេងរបស់វា។ ស្គរគឺជាឧបករណ៍ដ៏ចម្បងក្នុងចំណោមឧបករណ៍ភ្លេងដទៃទៀត។
ល្ខោនដែលមានបទភ្លេងជិតមួយរយបទនោះ ត្រូវបានលោកកត់សម្គាល់ថា៖ «វាអាចលេងជាមួយនឹងរឿងបុរាណក៏បាន សម័យក៏បាន»។
ប៉ុន្តែ ការសម្តែងល្ខោនយីកេជាមួយនឹងសាច់រឿងណាមួយ មិនមែនជាការងាយស្រួលទេ ពីព្រោះពួកគេត្រូវនិពន្ធបទចម្រៀងឲ្យស៊ីនឹងសាច់រឿងផង។
លោក មានប្រសាសន៍ថា៖ «អ្នកនិទានត្រូវតែពូកែខាងកំណាព្យ ហើយគាត់នឹងទទួលខុសត្រូវលើរយពេលនៃការសម្តែង។ ប្រសិនជាគាត់ចង់ឲ្យសាច់រឿងវែងបន្តិច គាត់គ្រាន់តែនិទានរឿងឲ្យយូរបន្តិចទៅ»។
អ្នកសម្តែងដែលពី ដើមមានសុទ្ធតែស្ត្រីនោះ គ្រាន់តែសម្តែងតាមការនិទានរបស់អ្នកពោល ប៉ុន្តែ ឥឡូវនេះ បុរសក៏អាចសម្តែងយីកេដែលជាល្ខោនមួយក្នុងចំណោមល្ខោន ចំនួន២១ទម្រង់ទៀតរបស់កម្ពុជាផងដែរ៕

Advertisements

បានចុះផ្សាយ 13 ខែតុលា 2010 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង សិល្បះកំសាន្ត-តន្រ្តី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: