អត្ថប្រយោជន៍កាហ្វេនិងតែជាមួយជំងឺដុះសាច់នៅក្នុងខួរក្បាល   Leave a comment


ថ្ងៃ ច័ន្ទ ទី ៤ ខែ តុលា ឆ្នាំ ២០១០

យោងតាម​ការ​សិក្សា​ថ្មីមួយ​បាន​បង្ហាញ​ថា ​អ្នក​ចូល​ចិត្ត​ផឹក​កាហ្វេ​និង​តែ​អាច​ជួយ​កាត់​បន្ថយ​​ឱកាស​នៃ​ការ​ កើតជំងឺ​ដុះសាច់​នៅ​​ក្នុង​ខួរក្បាល​​​បាន​ ជាពិសេស​ចំពោះ​មនុស្ស​ពេញវ័យ​​​ ។ ការរក​ឃើញ​​ដែល​បាន​មកពី​ការ​សិក្សា​លើ​មនុស្ស​​ពេញ​វ័យ​នៅទ្វីបអឺរ៉ុប​ជាង​ ៥០០.០០០នាក់ ​បាន​បន្ថែម​​ទំងន់​​ជា​ភស្តុតាង​ទៅ​លើ​លទ្ធផល​​នៃការ​សិក្សា​របស់​រដ្ឋ​ អាមេរិក​ ក្នុងពេល​ថ្មីៗ​មួយ​ដែល​បាន​​រក​ឃើញ​ថា​ ការ​ផឹក​កាហ្វេ​និង​តែ​ក្នុង​កំរិត​​ខ្ពស់​ ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើតជំងឺ Gliomas។ Gliomas គឺជាក្រុម​នៃ​ប្រភេទ​ជំងឺ​ដុះ​សាច់​នៅ​ក្នុង​ខួរ​ក្បាល​ដែល​បាន​ធ្វើ​ ឱ្យមនុស្ស​ពេញ​វ័យ​ប្រហែល​ជា​៨០%​កើត​មហារីក​ខួរ​ក្បាល​។

ទោះបីជាយ៉ាងនេះក៏ដោយ វាមិន​មែន​បង្ហាញ​​ថា​ភេសជ្ជៈ​​ទាំង​ពីរ​នេះ​ពិតជា​អាច​ការពារ​មិនឱ្យ​កើត​ ជំងឺ​ខាង​លើបាន​ឡើយ ។ លោក​ស្រី​ដូមីនិច មីសូត ប្រធាន​ដឹកនាំ​ការ​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ Brown University នៅរដ្ឋ​រ៉ូដអាយឡិន និង​សាកល​វិទ្យា​ល័យ Imperial College London បាន​និយាយថា អ្វីៗទាំងអស់​​​​នេះគឺ​ជា​លទ្ធ​ផល​ដំបូង​។​លទ្ធផល​នៃ​ការ​សិក្សា​នេះ​​ការ​ សិក្សា​នេះ​មិន​គួរ​ជា​មូល​ហេតុ​ដែល​តម្រូវ​ឱ្យ​អ្នក​ណា​ម្នាក់​ផ្លាស់​​ ប្តូរ​បរិមាណ​នៃ​ការ​ប្រើ​ប្រាស់​តែនិង​កាហ្វេ​របស់​ពួក​គេ​នោះ​ទេ ។ បើទោះ​បីជា​​​កាហ្វេ​​និង​តែ​មាន​ឥទ្ធិពល​​​លើ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរ​ ក្បាល​យ៉ាងណា​ក៏​ដោយ តែ​កម្លាំង​ប្រឆាំង​របស់​វាតិច​តួច​ខ្លាំង​ណាស់​ ។ ជំងឺ​ដុះសាច់​ក្នុង​ខួរ​ក្បាល​​ជាទូទៅ​មិនមែន​ធម្ម​តា​នោះ​ទេ ជាឧទាហរណ៍​​នៅទ្វីបអឺរ៉ុប​អត្រា​នៃ​ការ​កើត​ជំងឺ​នេះ​ក្នុង​ចំណោម​ស្ត្រី​ ១០០.០០០​នាក់​ មាន​​អត្រា​កើត​រវាង​៤ទៅ៦​ករណី​ ខណៈ​ដែល​បុរស​មាន​៦​ទៅ​៨​ករណី ។ ជាទូទៅ​ ​ក្នុង​មនុស្ស​ម្នាក់​មាន​ការ​ប្រឈម​នឹង​ការ​កើតជំងឺ​នេះ​តិច​ជាង​១% ។ លោក​ស្រីដូមីនិចមីសូត​​ បាន​និយាយ​ថា ប្រសិន​​បើ​ការ​ប្រើ​ប្រាស់​​តែនិង​កាហ្វេ​ច្រើន​ពិតជា​អាច​ការ​ពារ​មនុស្ស​ ម្នាក់​ឱ្យ​គេ​ច​ផុត​ពីជំងឺ Gliomas នោះ វា​នឹង​ផ្តល់​ឱ្យ​​បណ្តា​​អ្នក​​ស្រាវ​ជ្រាវ​​យល់​កាន់​តែ​ច្បាស់​ចំពោះ​មូល ​ហេតុ​​​នៃ​ការ​កើត​ជំងឺ​ដុះ​សាច់​។ លោក​ស្រី​បាន​កត់​សំគាល់​​ថា ក្នុងពេលឥឡូវ​នេះ យើង​ដឹង​មិន​ច្រើន​ថា អ្វីដែល​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​ខួរ​ក្បាល​នោះ ។

ការរក​ឃើញ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​ American Journal of Clinical Nutritionបាន​កើត​ចេញពីការ​សិក្សា​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ចំនួន​១០ ​ដោយ​ស្រាវជ្រាវ​លើ​ផ្នែក​ដែល​​ងាយ​នឹង​កើត​ជំងឺ​មហារីក​បំផុត ។ ដើម​ដំបូង​ បុរស​និង​ស្ត្រី​ចំនួន​៥២១.៤៨៨​នាក់​ អាយុ​ចន្លោះ​ពី​២៥​ឆ្នាំ​ទៅ​៧០​ឆ្នាំ បាន​ឆ្លើយ​សំណួរ​ពីរបប​អាហារ​ ការហូប​ចុក​ប្រចាំ​ថ្ងៃ ​ការ​ហាត់​ប្រាណ​ ការ​ជក់​បារី​ និង​ផ្នែក​ពាក់ព័ន្ធ​ក្នុង​ការ​រស់​នៅ​ដទៃ​ទៀត​របស់​ពួក​គេ ។ បន្ទាប់​មក គេ​បាន​ធ្វើ​ការ​វិភាគ​ដោយ​ផ្តោត​លើ​អ្នក​ចូលរួម​ជាង​៤១ម៉ឺន​នាក់​​​។​ សូម​បញ្ជាក់​ថា ការ​សិក្សា​នេះ​បាន​ចំណាយ​ពេល​​អស់​ជាង​៨ឆ្នាំ​ តែទោះជាយ៉ាងណា បណ្តា​អ្នក​ស្រាវជ្រាវ​ពុំ​បាន​បញ្ជាក់​ឱ្យ​ដឹងថា តើ​ហេតុ​អ្វី​បាន​ជា​តែនិង​កាហ្វេ​អាច​ទប់​ស្កាត់​ជំងឺ​ខាង​លើ​បាន​នោះទេ ។​ ប៉ុន្តែ​ការ​សិក្សា​តាម​រយៈ​​មន្ទីរ​ពិសោធន៍​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​ រកឃើញ​ថា សារធាតុ​កាហ្វេ​អ៊ីន​ដែល​​មាន​ក្នុង​កាហ្វេ​អាច​ជួយ​ពន្លឿន​ការ​លូត​​លាស់​ នៃប្រភេទ​ជំងឺ Gliomas ដែល​គេហៅថា Glioblastoma។ បន្ថែម​ពីលើ​នេះ​ទៀត​ ទាំង​នៅ​ក្នុង​តែនិង​កាហ្វេ​ គឺ​មាន​ផ្ទុក​សារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ីដកម្ម (antioxidants)​ដែល​អាច​​ជួយ​ការពារ​កោសិកា​រាង​កាយពី​ការ​បំផ្លាញ ។​
លោក ​ស្រី​ដូមីនិច​មីសូត​ បាន​និយាយ​ថា ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ចាំបាច់​ត្រូវ​មាន​លើ​ភេសជ្ជៈទាំង​ពីរ​ដើម្បី​ បញ្ជាក់​ថា ​មាន​ការ​ជាប់​ពាក់ព័ន្ធ​​គ្នា​​​​​រវាង​ការ​ប្រើប្រាស់​កាហ្វេ​និង​តែព្រម​ ទាំង​ជំងឺ Gliomas៕

Advertisements

បានចុះផ្សាយ 6 ខែតុលា 2010 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

បានដាក់ប្លាក ជាមួយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: