តើ​ជើង​ខ្លាំង​ទាំងអស់ ឈរ​នៅ​ខេត្ត​ណា​ខ្លះ​?   Leave a comment


ភ្នំពេញ: ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នា​ពេល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ តើ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្សនយោបាយទាំង៨ ដែល​បាន​ចុះ​ឈ្មោះ​​ចូល​រួម​ការបោះឆ្នោត ជាពិសេស​ឥស្សរជន​អ្នកនយោបាយ​ល្បីៗ និងប្រធានបក្ស បាន​ឈរ​ឈ្មោះ​នៅ​មណ្ឌល​ខេត្ត​ណាខ្លះ​?
១.​គណបក្ស​សញ្ជាតិ​កម្ពុជា​៖

​លោក សេង សុ​ខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​ឈរឈ្មោះ នៅ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​កំពង់ចាម​។​

២.​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៖


​ នៅ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ ដែលមាន ៦ អាសនៈ គឺ​លោក ញឹក ប៊ុនឆៃ ឈរ​នៅ​លេខ​រៀង​ទី​១​។ មណ្ឌល​ខេត្ត​កំពង់ចាម មាន ១៨ អាសនៈ គឺ​សម្តេច​ព្រះ​រាជបុត្រី នរោត្តម អា​រុណ​រស្មី ឈរ​នៅ​លេខ​រៀង​ទី​១ ហើយ​លោក យូ ហុកគ្រី នៅ​លេខ​រៀង​ទី​២​។ នៅឯ​ខេត្ត​ព្រៃវែង ដែលមាន ១១ អាសនៈ គឺ​លោក សៅ រ៉ានី បាន​ឈរឈ្មោះ ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​១​។ នៅ​មណ្ឌល​ខេត្តតាកែវ ដែលមាន ៨ អាសនៈ គឺ​លោក កែវ ពុទ្ធ​រស្មី បាន​ឈរ​នៅ​លេខ​រៀង​ទី​១ ហើយ​លោក កុល ផេង ជា​បេក្ខជន​លំដាប់​លេខ​រៀង​ទី​២​។​

៣.​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​៖
​ លោកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា ជា​ប្រធាន​គណបក្ស បាន​ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​កំពង់ធំ ដែលមាន ៦ អាសនៈ​។​
៤.​គណបក្ស​ប្រជាជន​កម្ពុជា​៖


​បញ្ជី​ផ្លូវការ របស់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញថា សម្តេច ជា ស៊ីម ឈរ​ឈ្មោះ​លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ភ្នំពេញ ដែលមាន ១២ អាសនៈ​។ ចំណែក​សម្តេច ហេង សំរិន ឈរ​ឈ្មោះ​លំដាប់​លេខ​រៀង​ទី​១ នៅ​ខេត្ត​កំពង់ចាម ដែលមាន ១៨ អាសនៈ​។ រី​ឯ​សម្តេច ហ៊ុន សែន ដែល​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី ឈរ​ឈ្មោះ​ទី​១ នៅ​ខេត្ត​កណ្តាល ដែលមាន ១១ អាសនៈ​។ ក្រៅពីនោះ បេក្ខជន​ពេញសិទ្ធិ របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើន​រូប​ផ្សេងទៀត ជា​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អតីត​ចៅហ្វាយខេត្ត និង​ក្រុម​យុវជន ដែល​ជា​កូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​រូប​ ផ្សេងទៀត​។​

៥.​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​៖
​ចំណែក​លោក ហួត រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច មិន​បាន​ឈរឈ្មោះ បោះឆ្នោត​ឡើយ​។​
៦.​គណបក្ស ខ្មែរ​ឈប់​ក្រ​៖

​លោក ក្រវ៉ា​ញ ដា​រ៉​ន ប្រធាន​គណបក្ស ខ្មែរ​ឈប់​ក្រ បាន​ឈរឈ្មោះ​នៅ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​។​
៧.​គណបក្ស​សង្គ្រោះ​ជាតិ​៖

​ លោក កឹម សុខា ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​កំពង់ចាម ដែលមាន ១៨ អាសនៈ​។ នៅ​បាត់ដំបង ដែលមាន ៨ អាសនៈ គឺ​លោកស្រី មូរ សុខ​ហួរ ឈរ​នៅ​លេខ​រៀង​ទី​១​។ នៅ​ខេត្ត​កំពង់ស្ពឺ ដែលមាន ៦ អាសនៈ គឺ​លោក ប៉ែន សុវណ្ណ ជា​បេក្ខជន​ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​១​។ នៅ​មណ្ឌល​ខេត្ត​កណ្តាល ដែលមាន ១១ អាសនៈ គឺ​លោក អេង ឆៃអ៊ាង ឈរ​នៅ​លេខ​រៀង​ទី​១​។ នៅ​ភ្នំពេញ ដែលមាន ១២ អាសនៈ គឺ​លោកស្រី ជូ​ឡុង សូ​មូរ៉ា ភរិយា​លោក​សម​រង្ស៊ី ឈរ​នៅ​លេខ​រៀង​ទី​១ លោក យឹម សុវណ្ណ នៅ​លេខ​២ និង​លោក សុន ឆ័យ ឈរ​ឈ្មោះ​នៅ​លេខ​៣ តាម​លំដាប់លំដោយ​។ ដោយឡែក​នៅ​ខេត្ត​ព្រៃវែង ដែលមាន ១១ អាសនៈ គឺ​លោក យ៉ែម បុញ្ញ​ឫទ្ធិ ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១​។ ចំណែក​លោក​ស្រី កែ សុវណ្ណ​រតន៍ ឈរ​ឈ្មោះ​នៅ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្តសៀមរាប ដែលមាន ៦ អាសនៈ​។ នៅឯ​មណ្ឌល​ខេត្ត​ព្រះសីហនុ ដែល​មាន​តែ ១​អាសនៈ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ឈរ​ឈ្មោះ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅឯ​មណ្ឌល​ខេត្ត​ប៉ៃលិន ដែល​មាន​តែ ១ អាសនៈ គឺ​លោក សួង សុភ័ណ អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សម​រង្ស៊ី ជា​បេក្ខជន​ពេញសិទ្ធិ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​ ចំណែកលោក សមរង្ស៊ី មិនបានឈរឈ្មោះទេ ព្រោះលោក ត្រូវ​បាន​តុលាការ​​ផ្តន្ទាទោស​កំបាំង​មុខ​​ដាក់​ពន្ធនាគារ​ជាង ១០ ឆ្នាំ។

៨.​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​៖
​ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ឈរឈ្មោះ​ជា​បេក្ខជន​លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្តសៀមរាប ដែលមាន ៦ អាសនៈ​៕​ – See more at: http://www.cen.com.kh

បានផ្សាយ 30 ខែមិថុនា 2013 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

ប្រឹង​ជេរប្រទេច​​បងប្រុស​បាន​ពាក់​ផ្កាយ​២ចុះទំរាំដល់មេដំបូលមិនដឹងបានផ្កាយប៉ុន្មាន?   Leave a comment


ដោយ​ស្រើបស្រាល​នឹង​ផល​ប្រយោជន៍​បុណ្យស័ក្ដិ​ទ្រាំ​មិន​បាន​ ​អ្នកនយោបាយ​លោត​ផ្លោះ ​ច្រើន​គណបក្ស​(​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មក​គណបក្ស​សម​ រ​ង្ស៊ី​ រួច​មក​គណបក្ស​សិទ្ធិ​មនុស្ស​ និង​ពី​សិទ្ធិ​មនុស្ស​មក​ចុះចូល​គណបក្ស​ប្រជា​ជន​កម្ពុជា​)​ គឺ​លោក​ កឹ​ម​ សុ​ខុន​ បាន​សម្រេចចិត្ដ​ចាក​ចេញពី​គណ​បក្ស​សិទ្ធិ​មនុស្ស​ដែល​ធ្លាប់​បម្រើ​ការងារ​ ជាមួយ​បងប្រុស​បង្កើត​របស់​ខ្លួន​(​ឯកឧត្ដម​​ កឹ​ម​ សុខា​ ប្រ​ធាន​គណបក្ស​សិទ្ធិ​មនុស្ស​)​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់​កាប់​អំណាច​​ សម្បូណ៌​ដោយ​ទ្រព្យ​ធន​សម្រាប់​ចិញ្ចឹម​មនុស្ស​ ។​

​ការ​ចុះចូល​របស់​លោក​ កឹ​ម​ សុខុន​ ទៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ឥតប្រយោជន៍​ទេ​ គឺ​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា​ចក្រ​ កម្ពុជា​អាណត្ដិ​ទី​៤​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជ​ក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៨/១០៩៥​ ចុះ​ថ្ងៃ​ទី​០៨​ខែតុលា​ឆ្នាំ​២០០៨​ ដែល​មាន​ងារ​ជា​ឯកឧត្ដម​ ។​ តម​ក​ ឯកឧត្ដម​ កឹ​ម​ សុ​ខុន​ ដែល​មាន​ក្របខ័ណ្ឌ​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ អត្ដលេខ​១២៦៤៧​ផង​នោះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដំឡើង​ឋានន្ដរ​ស័ក្ដិ​ថ្នាក់​ឧត្ដមសេនីយ៍ត្រី​(​ ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/​ ០៨០៩/៨៧៥​ ចុះ​ថ្ងៃ​ទី​២៩​ខែសីហា​ឆ្នាំ​២០០៩​ ។​

​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ដែល​គណបក្ស​នយោបាយ​ប្រឆាំង​ធ្វើការ​រួបរួម​ កម្លាំង​គ្នា​រវាង​គណ​ បក្ស​សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ បង្កើត​ជា​គណបក្ស​ន​យោ​បាយ​ថ្មី​មួយ​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​គណបក្ស​ និង​ឯកឧត្ដម​ កឹ​ម​ សុខា​ ជា​អនុប្រធាន​គណបក្ស​(​បច្ចុប្បន្ន​ជា​ប្រធាន​ស្ដីទី​គណបក្ស​)​ ទទួល​បាន​នូវ​ប្រជាប្រិយភាព​ច្រើន​ពី​ប្រជារាស្ដ្រ​ និង​ក្នុង​ខណៈ​ដែល​គណបក្ស​នយោបាយ​នានា​ដែល​បាន​ចុះ​ឈ្មោះ​ត្រៀម​ចូលរួម​ការ​ បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នីតិកាល​ទី​៥​ខាង​មុខ​ផង​នោះ​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ កឹ​ម​ សុ​ខុន​ បាន​ចេញ​មុខ​ជេរប្រទេច​ប្រមាថ​ ហែកហួរ​ទៅ​លើ​ឯកឧត្ដម​​ កឹ​ម​ សុខា​ ត្រូវជា​បងប្រុស​បង្កើត​យ៉ាង​ចាស់ដៃ​ ដើម្បី​ផ្គាប់ចិត្ដ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិ​សេស​“​សម្ដេច​តេ​ជោ​សែន​”​ ។​

លទ្ធផល​នៃ​ការ​ប្រឹងប្រែង​ជេរ​ប្រទេច​ហែកហួរ​ទៅ​លើ​ឯកឧត្ដម​ កឹ​ម​ សុខា​ ជា​បងប្រុស​បង្កើត​នោះ​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ កឹ​ម​ សុ​ខុន​ ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដំឡើង​ឋានន្ដរស័ក្ដិ​ថ្នាក់​ឧត្ដមសេនីយ៍ទោ​ (​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៣/៥៣៣​ ចុះ​ថ្ងៃ​ទី​២៣​ខែឧសភា​ឆ្នាំ​២០១៣​ ។​

​មជ្ឈដ្ឋាន​អ្នក​ធ្លាប់​ស្គាល់​ឯកឧត្ដម​ កឹ​ម​ សុ​ខុន​ បាន​នាំ​គ្នា​លាន់​មាត់ថា​ កោត​ឯកឧត្ដម​ កឹ​ម​ សុ​ខុន​ ភ្លេច​គុណ​ដល់​គណបក្សប្រឆាំង​ដែល​បាន​ផ្ដល់​តម្លៃ​ឱ្យ​ខ្លួន​ឱ្យ​មានឱកាស​ បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​កើត​ដែរ​ ហើយ​ប្រឹង​ប្រែង​ហែកហួរ​ប្រមាថ​ទៅ​លើ​បង​ប្រុស​បង្កើត​ខ្លួនឯង​ថែម​ទៀត​ គឺ​ពិតជា​រមិលគុណ​មែន​ ។

ម្យ៉ាងទៀតផ្កាយនៅស្រុកខ្មែរសំរាប់បំពាក់ទៅលើបុគ្គលដែលពូកែជេរពូកែក្បត់ឧត្តមគតិខ្លួន មិនសំរាប់អស់លោកដែលខិតខំតស៊ូបំរើជាតិបំរើប្រជាជនដេកការពារទឹកដីតាមបន្ទាត់ព្រំដែនមិន

គិតភ្លៀងផ្គរក្តៅរងារនោះឡើយ ។នេះជាសារបញ្ជាក់ថាជាមធ្យាបាយល្អបើចង់បានផ្កាយពាក់ប្រញាប់ទៅចូលរួមជាមួយបក្សប្រឆាំង

បានមួយឆ្នាំរឺពីរបីឆ្នាំត្រឡប់មកវិញនឹងបានផ្កាយដូចសេចក្តីប្រាថ្នា៕

khmer-news-zjxxxzq-1371919642-X

___________________________
ប្រភពព័ត៌មានពី៖ ដើមត្នោត

បានផ្សាយ 25 ខែមិថុនា 2013 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

ជ្រុងម្ខាងនៃពិភពលោក កុលសម្ព័ន្ធអូម៉ូ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍   2 comments


ជាមួយនឹង​ភ្នែក​ធំៗ​ដែល​កំពុង​សំឡឹងមើល​ពីក្រោយ​មុខ​ដែលមាន​គូរ​ ក្រវេមក្រវាម​ដ៏​អស្ចារ្យ​របស់ខ្លួន ក្មេងប្រុស​វ័យក្មេង​ម្នាក់នេះ​គឺជា​សមាជិក​ដ៏​មាន​មោ​ទ​ភាព​មួយរូប​ ក្នុងចំណោម​បណ្តា​ក្រុម​កុលសម្ព័ន្ធ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នានា​របស់​អា​ ហ្វ្រិ​ច​ខាងកើត ។​

​ មុខ​របស់​ក្មេងប្រុស​នេះ​បាន​តុបតែង​លំអ​ជាមួយនឹង​ដីឥដ្ឋ​ពណ៌​ធម្មជាតិ និង ម្កុដ​ស្លឹកឈើ​បណ្តុប​ពីលើ​ក្បាល​ដ៏​តូច​របស់​វា ហើយ​ក្មេងប្រុស​តូច​នេះ​គឺជា​សមាជិកគ្រួសារ​មួយ​នៃ​កុលសម្ព័ន្ធ​អូ​ម៉ូ​ដែល​ រស់​នៅតាម​ជ្រលង​អូ​ម៉ូ ដែល​ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​បណ្តា​ទីប្រជុំជន និង ទីក្រុង​នៃ​ជីវិត​ដ៏​ទាន់សម័យ ។​

 

​ សំណុំ​រូបភាព​ដ៏​មិនគួរ​ឲ្យ​ជឿ​មួយ​នេះ អនុ​ញ្ញ​ឲ្យ​យើង​មើលឃើញ​នូវ​ពិភព​កុលសម្ព័ន្ធ​អូ​ម៉ូ​ដែល​បាន​បាត់បង់​ទៅ ដែល​រស់នៅ​ប្រកបដោយ​សន្តិភាព និង ស្ថិតនៅ​ជាប់​នឹង​ធម្មជាតិ ក្នុង​ផ្នែក​មួយ​ដ៏​ស្រស់ស្អាត​បំផុត​នៃ​ពិភពលោក ។​

​ បែបផែន​ជីវិត​របស់​មនុស្ស​នៃ​កុលសម្ព័ន្ធ​អូ​ម៉ូ​ភាគច្រើនបំផុត​ពុំ​ទទួលរង​ ឥទ្ធិពល​នៃ​ជីវិត​ទំនើប​ទាន់សម័យ​នោះទេ ទោះយ៉ាងណា ចំពោះ​កំរិត​នៃ​ឧបករណ៍​ទាន់សម័យ​មួយចំនួន​ដែល​កំពុង​ចូលទៅ​ដល់​ពិភព​ កុលសម្ព័ន្ធ​ខាងលើ​ទំនង​ដូចជា កាំភ្លើង​ឈើ​សម្រាប់​ក្មេង​លេង ដែល​ក្មេងប្រុស​ម្នាក់​មាន​តុបតែង​លើ​ខ្លួន និង មុខ​កំពុងកាន់​ក្នុង​ដៃ​ប្រកបដោយ​មោទនភាព​ក្នុង​រូបថត​មួយ​សន្លឹក​ផ្សេងទៀត ។​

​ រូបភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ថត​យក​នូវ​បែបផែន​ជីវិត​របស់​មនុ​ស្សកុល​សម្ព័ន្ធ​អូ​ម៉ូ ២០ ម៉ឺន​នាក់ ដែល​ហៅ​ជ្រលង​អូ​ម៉ូ​ថា​ជា​ផ្ទះ​របស់ខ្លួន​នោះ ត្រូវបាន​ថត​ដោយ​អ្នក​ថតរូប​ឈ្មោះ Hans Silvester និង ត្រូវបាន​ចេញផ្សាយ​ក្នុង​សៀវភៅ​ថ្មី​មួយ​ឈ្មោះថា “Natural Fashion: Tribal Decoration from Africa” ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ Thames និង Hudson ។​

​ សៀវភៅ​នេះ​បង្ហាញ​ចំណុច​សំខាន់ៗ​នៃ​របៀបរបប​របស់​កុលសម្ព័ន្ធ​អូ​ម៉ូ ដែល​រស់នៅ​ជាប់​នឹង​ធម្មជាតិ​ជាមួយនឹង​ផ្ទៃមុខ​ដែលមាន​គូរវាស​, ដងខ្លួន​ដ៏​គួរ​ឲ្យ​ខ្លាច​, និង មួក​ធ្វើ​ពី​រុក្ខជាតិ និង​រោមសត្វ​ដ៏​ហ៊ឺហា ។​

​ ដងខ្លួន​ដែលមាន​គូរ​ក្រវេមក្រវាម និង មួក​មើល​មិន​យល់​របស់​ពួកគេ ផ្គុំ​ចូលគ្នា​ទៅ​ដូចជា​អ្វីដែល​អ្នក​ថតរូប លោក Silvester ពណ៌នា​ថា​ជា “​ប្រភេទ​មួយ​នៃ ការអបអរសាទរ​, មោទនភាព​, ភាព​ទាក់ទាញ និង ការចូល​ចិត្ត​ឲ្យ​គេ​ស្រឡាញ់​” ។​

​ មនុស្ស​កុលសម្ព័ន្ធ​អូ​ម៉ូ​ជាច្រើន​ដែល​រស់នៅ​ជ្រលង​ខាងលើ តុបតែង​មុខ និង​ដងខ្លួន​របស់​ពួកគេ​ជាមួយនឹង​ដីឥដ្ឋ​ពណ៌​ធម្មជាតិ​យ៉ាងតិច​បី​ដង​ក្នុង​ មួយថ្ងៃ ។ ជ្រលង​អូ​ម៉ូ​ត្រូវគេ​ល្បី​ថា​ជាទី​កន្លែង​មួយ​ក្នុងចំណោម​ទីកន្លែង​ដ៏​ល្អ​ ឯក​បំផុត​នៅលើ​ផែនដី ដោយ​សារភាព​សម្បូរបែប​របស់​មនុស្ស និង​ធម្មជាតិ​ដែល​រស់នៅ​ទីនោះ ៕

ទិដ្ឋភាព​នៃ​របៀប​រស់​នៅ​របស់​មនុស្ស​ក្នុង​កុលសម្ព័ន្ធ​អូ​ម៉ូ​

សារ​ដ៏​គ្រោត​គ្រាតនៅក្នុងទីវត្តអារាម   Leave a comment


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា នៅ​វត្ត​នន្ទមុនី ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៣។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​នន្ទមុនី​ក្នុង​រាជធានី​ភ្នំពេញ​នៅ ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៣​ ។ ក្នុង​ពិធី​នោះ​គេ​រំពឹង​ថា សម្តេច​តេជោ នឹង​លើក​យក​សារ​ល្អៗ​ពាក់​ព័ន្ធ​នឹង​ពុទ្ធោ​វាទ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ មក​អប់រំ ណែ​នាំ​រំឭក​ដល់​ពុទ្ធសាស​និក​ជន ជា​ពិសេស​យុវជន​ខ្មែរ ដែល​កំពុង​ប្រព្រឹត្ត​ប្រាសចាក​អំពើ​ជា​កុសល លុះ​ក្នុង​អំពើ​អបាយ​មុខ កំពុង​មាន​សីលធម៌​ធ្លាក់​ចុះ​ធ្ងន់​ធ្ងរ ​គួរ​ឱ្យ​បារម្ភ​បំផុត​នោះ​មិន​ខាន។ តែ​មិន​ដូច​ការ រំពឹ​ង​​ទុក​ទេ​ សម្តេច​តេជោ បែរ​ជា​បំពង​សំឡេង​ផ្ញើ​សារ​នយោបាយ​ដ៏ក្តៅ​គគុក​ទៅ​ថ្វាយ​សម្តេច​ ក្រុមព្រះ និង​ជូន​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​យ៉ាង​ចាស់​ដៃ​ទៅ​វិញ។

ក្នុង​សម្លៀក​បំពាក់​បែប​ពិធី​សាសនា នៅ​មុខ​ឧបាសក​ឧបាសិកា និង​ពុទ្ធសាសនិក​ច្រើន​ កុះ​ករ នៅ​ពី​មុខ​ព្រះ​ភក្ត្រ​របស់​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ និង​សម្តេច​សង្ឃរាជ​គណៈ​មហា​និកាយ​ផង​ដែរ​នោះ សម្តេច​ បាន​បញ្ចោញ​នូវ ភាព​ក្រេវ​ក្រោធ​ចំពោះ​សម្តេច​ក្រុម​ព្រះ និង​លោក សម រង្ស៊ី រហូត​បែក​ញើស​ជោកអាវ។

វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ ដែល​សម្តេច​បញ្ចោញ​អារម្មណ៍​ពិត​បែប​ជីវិត​ឯក​ជន មក​បង្ហាញ​ជា​សាធារណៈ​នោះ ហើយ​មិន​មែន ទើប​តែ​លើក​នេះ​ទេ​ ដែល​សកម្មភាព​បែប​នេះ​កើត​ឡើង ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​គឺការ​ខឹង​ក្រោធ ច្រឡោត​តោត​តូង ​របស់​សម្តេច​ ពុំ​បាន​ជ្រើសរើស​ទីកន្លែង​ ឱ្យ​បាន​ត្រឹម​ត្រូវ​តែ​ប៉ុណ្ណោះ។

វត្ត​អារាម​ ជា​ទីឋាន​ដែល​ព្រះ​សង្ឃ​គង់​នៅ ជា​ទី​ដែល​ពុទ្ធសាសនិក​ ធ្វើ​បុណ្យ​ទាន​ធ្វើ​អំពើ​ល្អ​សន្សំ​កុសល​សម្រាប់​សេចក្តី​សុខ​នា​ជាតិ​ នេះ និង​ជាតិ​ខាង​មុខ ជា​ទី​ដែល​មនុស្ស​ត្រូវ​ការ​សេច​ក្តី​ស្ងប់​ក្នុងចិត្ត។ តើ​អារម្មណ៍​របស់​អ្នក​បួស​យ៉ាង​ណា នៅ​ពេល​អង្គុយ​ស្តាប់​វោហាសាស្ត្រ​បែប​ហិង្សា​របស់​សម្តេច មានពាក្យ អញ ជា​ដើម​យ៉ាង​ដូច្នេះ? តើ​ប្រទេស​យើង​អាច​នឹង​ជំរុញ​ពលរដ្ឋ​ឱ្យ​មាន​សីលធម៌​ល្អ​បាន​កម្រិត​ណា បើ​សូម្បី​តែ​មេ​ដឹក​នាំ​នគរ​គ្រប់​គ្រង​មនុស្ស​ដល់​ជាង​១៤​លាន​នាក់ សាប​ព្រោះ​តែ​អំពើ​បែប​ហិង្សា​ឥត​ឈប់​ឈរ​បែប​នេះ​នោះ​?

ជា​មេ​ដឹក​នាំ​ មិន​អាច​ដឹក​នាំ​ប្រទេស​តាម​អំពើ ឬ​តាម​អារម្មណ៍​របស់​ខ្លួន​ជា​ដាច់​ខាត។ ចំពោះ​ការ​ថ្លែងជា​សាធារណៈ​បែប​នេះ ហេតុ​អ្វី​មេ​ដឹក​នាំ​ប្រទេស​មិន​ជ្រើស​រើស​ពាក្យ​ពេចន៍​ឱ្យ​បាន​ត្រឹម​ ត្រូវ ពីរោះ​ពិសា​ថ្លៃថ្នូរ ដូច​មេ​ដឹក​នាំ​នានា​នៅ​លើ​ពិភព​លោក? ឬ​ក៏សម្រាប់​ប្រជាជន​ខ្មែរ ​ត្រូវ​តែ​ប្រើ​ពាក្យ​បែប​ហិង្សា​អ៊ីចឹង​ទើប​អាច​គ្រប់​គ្រង​បាន? ឬ​ក៏ទាល់​តែ​មេ​ដឹក​នាំ​បែប​ហ្នឹង ​ទើប​គេ​បោះ​ឆ្នោត​គាំទ្រ​? បើ​អ៊ីចឹង​អ្នក​ដែល​បោះ​ឆ្នោត​គាំទ្រ សម្តេច​ទាំង​អស់​ សុទ្ធ​តែ​ចូល​ចិត្ត​ហិង្សា​បែប​ហ្នឹង​ដែរ​ឬ? ជាលទ្ធផលសូម្បីមន្ត្រីថ្នាក់ខ្ពស់រហូតដល់អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ទៅហើយក៏ប្រែធាតុទៅជាចាស់ទំនើងខ្វះក្រមសីលធម័ច្រងេងច្រងាមវាយតប់អ្នកកាសែតហាក់

មើលឃើញសង្គមនេះគ្មានច្បាប់ទំលាប់អ្វីសោះទោះខ្លួនកាន់ការងារខាងក្រមច្បាប់ក៏ដោយចុះ។

លោកស៊ីណាពេលប្រទូស្តរ៉ាយជាមួយអ្នកកាសែត 

លោក​យាន ស៊ីណា ​ ​អនុរដ្ឋលេខាធិការក្រសួង​យុត្តិធម៌​​​

ពេលប្រទូស្តរ៉ាយជាមួយអ្នកកាសែត

 

នៅលើ​ពិភព​លោក​ គេ​កម្រ​ឃើញ​មេ​ដឹក​នាំ​ប្រទេសណា​ ប្រើ​ប្រាស់​វោ​ហា​សាស្ត្រ​ដែល​ខ្វះ​ការ​យល់​ដឹង​ណាស់ ព្រោះ​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​រយៈ​ពេល​យូរ​ ដល់​មនុស្ស នៅ​ក្រោម​បង្គាប់​របស់​ខ្លួន​មួយ​នគរ ដូច្នេះ​បើ​ចង់​កែ​សង្គម​ឱ្យ​បាន​ល្អ​ ត្រូវ​ផ្តើម​ចេញ​ពី​មេ​ដឹក​នាំ​ជា​មុន​ដែល​មាន​សុច្ឆន្ទៈ​ធ្វើ​ឱ្យ​ល្អ​ទាំង ​កាយ​ វា​ចា និង​ចិត្ត។

បញ្ហា​សិទ្ធិ​ធ្វើ​នយោ​បាយ​របស់​ទ្រង់​រណឫទ្ធិ មើល​ទៅ​ហាក់​ដូច​ជា​កាន់​តែ​ចង្អៀត​ទៅៗ ព្រោះ​ព្រះ​អង្គ ហាក់​ទទួល​រង​នូវ​សម្ពាធ​ជាប់​មិន​ដាច់។ ធម្មជាតិ​របស់​ព្រះ​អង្គ​គឺ​មាន​ឧប​និស្ស័យ​ធ្វើ​នយោ​បាយ ប៉ុន្តែ​មួយ​រយៈមក​នេះ ​ព្រះ​អង្គ​ហាក់​ដក​ព្រះ​កាយ​ឃ្លាត​ឆ្ងាយ​ពី​នយោ​បាយដោយ​សារ​ស្ថាន​ការណ៍​តម្រូវ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទៀត គណបក្ស​របស់​ព្រះ​អង្គ​ ក៏​កំពុង​ជាប់ផុង​យ៉ាង​ជ្រៅ​ងើប​មិន​រួច​ស្តារ​មិន​បាន ហើយ​មាន​អ្នក​ចាំ​ញុះញង់​រុញ​ច្រាន​ទម្លាក់​ចុះ​ថែម​ទៀត​។ បើ​ព្រះ​អង្គ ពឹង​ផ្អែក​ទៅ​លើ​ព្រះ​កាយ​តែ​អង្គ​ឯង គឺ​មិន​អាច​ទៅ​រួច​ទាល់​តែ​សោះព្រះ​អង្គ​អាច​ស្តារ​អំណាច​មក​វិញ​បន្តិច​ ម្តងៗ តាម​រយៈ​អ្នក​ដទៃ​ទើប​បាន។

ដូច្នេះ​សម្រាប់​ព្រះ​អង្គ​ ហាក់​គ្មាន​ជម្រើស​ផ្សេង ក្រៅ​ពីទៅ​ចូល​រួម​ជាមួយ​គណបក្ស​ជំទាស់​ដើម្បី​ព្រះ​អង្គ​អាច​ស្តារ និង​ទទួល​បាន​ប្រជាប្រិយភាព​ឡើង​វិញ​បាន។ ទោះ​តិច​ឬ​ច្រើន សម្តេច​តេជោ ពិត​ជា​ដាក់​គំនាប​លើ​សម្តេច​ក្រុម​ព្រះ ដោយ​ហេតុ​ថា បើ​ត្រឹម​តែ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា ព្រះ​អង្គ​បម្រុង​នឹង​យាង​ទៅ​ចូល​រួម​ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ហេតុ​អ្វី​ក៏ព្រះ​អង្គ​ចាំបាច់​ទៅ​រ៉ាយ​រាប់​ប្រាប់​លោក សយ សុភាព ដែល​ជា​អន្តរការី​ឱ្យ​ប្រាប់​សម្តេច តេ​ជោ​ថា ព្រះ​អង្គ​នឹង​មិន​យាង​ទៅ​ចូល​រួម​ជា​មួយ​គណបក្ស​ជំទាស់​ទេ ធ្វើ​អី​?តាម​ពិតវា​ជា​សិទ្ធិ​នយោបាយ​របស់​ព្រះ​អង្គពេញ​ទី រឿង​អី​ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​នេះ​អ្នក​នោះ?

ហេតុ​ផល​មួយ​ទៀត​គឺ លោក ញ៉ឹក ប៊ុន​ឆៃ មិន​ត្រូវ​ការ​ព្រះ​អង្គ​ចូល​រួម​ជា​មួយ​គណបក្ស​របស់​លោក​ទៀត​ទេ ព្រោះ​ថា ​គម្រោង​ចង​សម្ព័ន្ធ​ភាព​បាន​រលាយបាត់​រូប​រួច​ទៅ​ហើយ មាន​ន័យ​ថា ព្រះ​អង្គ​ចង់​ធ្វើ​អ្វី​ធ្វើ​ទៅ ចង់​យាង​ទៅ​ណា​ទៅ​ៗ ដូច្នេះ​ហេតុ​អ្វី​ក៏លោក ញ៉ឹក ប៊ុន​ឆៃ ជា​អ្នក​ចង់​ប្តឹង​ព្រះ​អង្គ​ទៅ​វិញ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ពិត​ជា​មាន​ជន​ទី៣​លាក់​មុខ ​លូក​ដៃ​ចូល​ក្នុង​រឿង​នេះ​មិន​ខាន។

ទន្ទឹម​នេះ ទោះ​បី​សម្តេច​តេជោ បាន​ប្រកាស​ជា​សាធារណៈ​ថា​ទំនាក់​ទំនង​រវាង​សម្តេច និង​សម្តេច​ក្រុម​ព្រះ​នៅ​តែ​ល្អ​ប្រសើរ​ក្តី​ ក៏គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ការ​ពិត​នៅ​ក្នុង ​ដួង​ចិត្ត​របស់​សម្តេ​ច​តេ​ជោ គ្មាន​សម្តេច​ក្រុម​ព្រះ​ទាល់​តែ​សោះ ព្រោះ​សម្តេច ​ថែម​ទាំង​ថ្លែង​ទៀត​ថា សម្តេច​ក្រុម​ព្រះ​ មិន​មែន​ជា​ដៃ​គូ​របស់​សម្តេច​ទេ ដូច្នេះ​រឿង​អី​សម្តេច​ក្រុម​ព្រះ​ ធ្វើ​ជា​នាយ​ក​រដ្ឋ​មន្ត្រី​ទី​ ១ ហើយ​សម្តេច តេ​ជោ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​២កាល​ពី​អាណត្តិ​ទី​១​ នៃ​រាជ​រដ្ឋាភិបាល បើ​មុន​នោះ​សម្តេច​ក្រុម​ព្រះ​មាន​ងារ​ត្រឹម​តែ ជា​លេ​ខា​កត់​ត្រា​ឋានៈ​ស្មើ​នឹង​ឯក​ឧត្តម​ចម ប្រសិទ្ធ​ នោះ? ដោយ​សារ​តែ​សម្តេច​តេជោ​ដក់​ជាប់​ក្នុង​អារម្មណ៍​បែប​នេះ ទើប​ជីវិត​នយោ​បាយ​របស់​សម្តេច​ក្រុម​ព្រះបន្ត​លិច​លង់​ដូច​គេ​រុញ​ទម្លាក់ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ រហូត​ដល់​ងើប​លែង​រួច​ ហើយ​ព្រះ​អង្គ​ក៏​ពុំ​មាន​គុណ​តម្លៃ​អ្វី​សម្រាប់​សម្តេច​តេជោ​ទៀត​ដែរ​។

ទោះ បី​យ៉ាង​ណា​ សម្រាប់​ការ​បោះ​ឆ្នោត​សកល​អាណតិ​ទី ៥​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ គណ​បក្ស កាន់​អំណាច​នៅ​តែ​បន្ត​ឈ្នះ​ដដែល គ្រាន់​តែ​មិន​មាន​គម្លាត​អ្នក​គាំទ្រ​ច្រើន​ពេក​ដូច​អាណត្តិ​មុន​ៗតែ​ ប៉ុណ្ណោះ។

សម្រាប់​ស្ថានភាព​ប្រទេស​មួយ​ដែល​នៅ​មាន​បញ្ហា​ប្រឈម​ផ្នែក ​សេដ្ឋ​កិច្ចមាន​វិបត្តិ​នយោបាយ​និង​មានវិបត្តិ​សីលធម៌​ធ្ងន់​ធ្ងរ​ដូច​ សព្វ​ថ្ងៃ​ទាមទារ​នូវ​មេដឹក​នាំ​ប្រកប​ដោយ​គុណ​ធម៌​ គឺ​ជា​រឿង​ចាំបាច់​មុន​អ្វីៗ​ទាំង​អស់។ មនុស្ស​លើ​​លោក​ ត្រូវ​ការ​មេ​ដឹក​នាំ​ដែល​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ល្អ ហើយ​អ្នក​ដឹក​នាំ​ល្អ​ត្រូវ​មាន​ជំនាញ​ល្អ​ និង​មាន​លក្ខណៈ​ល្អ​ពី​ធម្មជាតិ​។ តើនៅ​​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ប្រជារាស្ត្រ​ខ្មែរ​ ជ្រើសរើស​បាន​មេ​ដឹក​នាំ​ដែល​មាន​​លក្ខណ​សម្បត្តិ​ដូច​ខាង​លើ​ហើយ​ឬ​នៅ?

សុចរិត, អ៊ីមែលៈ sochritkounkhmer@yahoo.com

បានផ្សាយ 22 ខែ​មីនា 2013 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

រសជាតិស្តេចបង្គាថៃពោពេញដោយសោកនាដកម្ម   Leave a comment


ឧស្សាហកម្ម​បង្គា​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​របស​ថៃ​បាន​រង​ការរិះគន់​ ជាខ្លាំង​នៅ​អត្ថបទ​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​វេប​សាយព័ត៌មាន​​ពេញនិយម​បំផុត​ មួយ​ក្នុង​លោក​។​

​សរសេរ​ក្នុង​វេបសាយ​MailOnline​របស់​អង់គ្លេស ដែល​មាន​អ្នក​ចូល​មើល​១២៦.៧៥៣.៤៣១​នាក់​ក្នុង​មួយខែ អ្នកកាសែត​លោកជី​ម​​វិ​កខិនបាន​និយាយថា​លោក​”​នឹង​មិន​ស៊ី​ប​ង្គា​”​ទៀត​ទេ​ បន្ទាប់​ពី​បានឃើញ​ពាណិជ្ជកម្ម​បង្គា​របស់​ថៃ​។​

 

របាយការណ៍​កាលពី​ថ្ងៃ​សៅរិ៍​ទី​១៧​មិនា អះអាង​ថា​ឧស្សាហកម្ម​បង្គា​ថៃ​ប្រើ​កម្លាំង​ពលកម្ម​ទាសករ​និង​បំផ្លាញ​ជីវិត ​សមុទ្រ​និង​បរិ​ស្ថាន​។​

ថៃ​ផលិត​បង្គា​ប្រមាណ​៥៤០.០០០​តោន​នៅ​ឆ្នាំ​២០១២​និង​ជា​អ្នក​នាំ​ចេញ​ឈាន​ មុខ​គេ​លើ​លោក ជាមួយ​នឹង​ការលក់​ប្រចាំឆ្នាំ​មាន​​តម្លៃ​រវាង​៣​ទៅ​៤​ពាន់​លាន​ដុល្លារ​។​

​វិ​កខិន អះអាងថា​លោក​បាន​ឃើញ​ដោយផ្ទាល់​នូវ​កំហុស​នៃ​ឧស្សាហកម្ម​បង្គា​ថៃ ដោយ​លោក​បាន​ចូល​ទៅ​ដល់​ទូក​អូស​បង្គា​។​
​ លោក​បាន​និយាយថា​លោក​បាន​ឃើញ​ការបំផ្លាញ​ដ៏​ហិនហោច​ដែល​ពពួក​ទូក​នេសាទ​ សមុទ្រ​ទឹក​ជ្រៅ​បាន​បង្ក​ដល់​ជីវិត​សមុទ្រ​នៅ​​ពេល​ពួក​វា​ច្បាម​យក​អ្វីៗ​ ទាំងអស់​នៅតាម​ផ្លូវ​របស់​វា​នៅ​ក្នុង​ការ​ប្រមាញ់​យក​បង្គា​មានតម្លៃ​។​”​ សត្វ​សមុទ្រ​រួម​មាន​ខ្យង កូន​មឹក សេះ​​សមុទ្រ ត្រី​ក្រពត​និង​ក្តាម​ពណ៌​ក្រម​ហម​ស្អាតៗ​បាន​ប្រញាយ​គ្នា​ពេញ​ឃ្លុប​ទូក តែ​ត្រូវ​ជាន់​កំទេច​និង​ចូ​កគរ​មុន​ពេល​បោះ​ចូល​ក្នុង​ឃ្លាំង​”​។​

​ វិ​កខិនបាន​និយាយទៀតថា ការជួញដូរ​មនុស្ស​ក៏​ជា​បញ្ហា​មួយ​នៅក្នុង​ឧស្សាហកម្ម​នេសាទ​បង្គា​ថៃ ដោយ​ទូក​នេសាទ​ច្រើន​តែ​ប្រើ​”​កម្មករ​ដូច​ទាសករ​”​មកបី​បណ្តា​ប្រទេសជិតខាង ដែល​លួច​ចូល​មក​ថៃ​ដោយសារ​តែ​ព័ត៌មាន​មិន​ពិត​ស្តី​ពី​ការសន្យា​អោយ​ថ្លៃ​ ឈ្នួល​​ខ្ពស់​។​ធ្វើការ​លើ​ទូក​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ណាស់​”​។​

​ លោក​បាន​បន្តទៀតថា​”​នៅពេល​ស្ថិតនៅលើ​ទូក ខ្ញុំ​បាន​រកឃើញ​ពលករ​ដែល​ត្រូវបាន​គេ​ជួញដូរ​មកពី​មី​យ៉ាន់​ម៉ា​និង​ កម្ពុជា​។​ពួកគេ​​ត្រូវបាន​បង្ខំ​អោយ​ធ្វើការ​២០​ម៉ោង​ក្នុង​មួយថ្ងៃ ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ នៅ​លើ​ទូក ទី​ដែល​ពួកគេ​ត្រូវ​បានគរ​វាយដំ​ជារឿយៗ រំលោភ​​និង​ថែម​ទាំង​សម្លាប់ចោល​ពី​សំណាក់​ដង្ខៅ​ទូក​កំណាច​ខ្លះ​”​។​


” ​បុរស​ទាំង​នេះ​ទទួលរង​ការប្រព្រឹត្តិ​មកលើ​គួរអោយ​រន្ធត់ ដោយ​ខ្លះ​ស្លាប់​លើ​ទូក​និង​ត្រូវបាន​គេ​គ្រវាត់​សាកសព​ចូល​សមុទ្រ នេះ​ក៏​​ដោយសារ​តែ​យើង​ចង់​ភ្លក់​រសជាតិ​ស្តេច​បង្គា​ក្នុង​សាំង​វិច​ពេល​ អាហារ​ថ្ងៃត្រង់​ឬ​ពិធី​ពេល​រាត្រី​ថ្ងៃ​សុក្រ​។​កម្មករ​ម្នាក់​បាន​ប្រាប់​ ខ្ញុំ​ថា​​រូបគេ​ត្រូវ​បាន​គេ​បាញ់​៤​លើក​និង​បានឃើញ​មិត្ត​រួម​ទូក​យ៉ាងតិច ​ម្នាក់​ស្លាប់​។​បុរស​អភ័ព​ទាំងនេះ​ស្លាប់​ដោយ​គ្មាន​នរណា​ដឹង នៅឯ​​សមុទ្រ រាប់រយ​គីឡូម៉ែត្រ​ពី​ផ្ទះ​និង​គ្រួសារ​”​។​
http://www.unmultimedia.org/radio/english/wp-content/uploads/2011/05/thai-fishermen.jpg
​វិកខិ​នក៏បាន​សរសេរ​អំពី​ការបំផ្លាញ​ព្រៃកោងកាង​ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​បង្គា​ខ្នាត​ឧស្សាហកម្ម​ផងដែរ​៕

អ្នកប្រជាធិបតេយ្យ ម៉ម សូណង់ដូ ត្រូវបានដោះលែង   Leave a comment


នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មីនា​ ចៅ​ក្រម​សាលា​ឧទ្ធរណ៍ លោក ឃុន លាង​ម៉េង​  បាន​ប្រកាស​សាល​ដីកា​ជា​សាធារណៈ​ សម្រេច​បន្ថយ​ទោស​លោក​ ម៉ម សូណង់​ដូ​ ដោយ​ច្រាន​ចោល​ការ​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ ដែល​បាន​ផ្តន្ទា​ទោស​លោក​ដាក់​ពន្ធនា​គារ​ចំនួន​២០ឆ្នាំ​​ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ តាម​ការ​ស្នើ​សុំ​របស់​ព្រះរាជ​អាជ្ញា​លោក​ ហ៊ាន រិទ្ធ​ សុំ​ប្តូរ​បទ​ចោទ​ ហើយ​សម្រេច​មក​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ចំនួន​៥ឆ្នាំ​ តែ​អនុវត្ត​ទោស​៨ខែ​ក្នុង​ពន្ធ​នាគារ​ និង​សល់​ពីនេះព្យួរ​ ។ ចំណែក​ជន​ជាប់​ចោទ​ពីរ​នាក់​ ដែល​បាន​ចាប់​ឃុំ​ឃាំង​ជាមួយ​គ្នា​នេះ​ បាន​បន្ថយ​ដូច​គ្នា​ ពី​ទោស​ជាប់​ពន្ធ​នា​គារ​៥ឆ្នាំ​​ និង​៣ឆ្នាំ​ មក​ត្រឹម​១០ខែ​ អនុវត្ត​ទោស​ក្នុង​ពន្ធនា​គារ​វិញ​ ។

ទី​បំផុត​ ចៅ​ក្រម​សាលា​ឧទ្ធរណ៍ បាន​កាត់​តម្រឹម​ទោស​ជាប់​ពន្ធ​នា​គារ​របស់​លោក​ ម៉ម សូណង់​ដូ​​ រយៈ​ពេល​៨ខែ​ ហើយ​បើ​គិត​ទៅ​លោក​ ម៉ម សូណង់​ដូ​ នឹង​ត្រូវ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​៨ខែ​ ដល់​ថ្ងៃ​ទី១៥ មីនា​ ឆ្នាំ​២០១៣​ ។ ក្នុង​ការ​សម្រេច​នេះ​ លោក​ចៅ​ក្រម​ សម្រេច​ថា​ នឹង​ដោះ​លែង​លោក​ ម៉ម សូណង់​ដូ​ នៅ​ថ្ងៃ​ទី​១៦​មីនា​ ។

ការ​ប្រកាស​សាល​ដីកា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មីនា​ គឺ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​លោក​ ម៉ម សូ​ណង់​ដូ​ និង​ពល​រដ្ឋ​ជាប់​ចោទ​២នាក់​ទៀត​ មាន​ឈ្មោះ​ កាន់​​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៥៩ឆ្នាំ​ និង​ឈ្មោះ​ ទូច រៀម ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ។ លោក​ចៅ​ក្រម​ ឃុន លាង​ម៉េង​ បាន​សម្រេច​ផ្តន្ទា​ទោស​លោក​ ម៉ម សូណង់​ដូ​ ពី​ទោស​ជាប់​២០ឆ្នាំ​ កាល​ពី​នៅ​​សា​លា​ដំបូង​ មក​នៅ​ត្រឹម​ទោស​៥ឆ្នាំ​ និង​តម្រូវ​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធ​នា​គារ​តែ​៨ខែ​ប៉ុណ្ណោះ​ ។ ដូច្នេះ​ បើ​គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥​ កក្កដា​ ឆ្នាំ​២០១២​ គឺ​លោក​ ម៉ម សូណង់​ដូ​ នឹង​ត្រូវ​ជាប់​ពន្ធ​នា​គារ​គម្រប់​៨ខែ​​ត្រឹម​ថ្ងៃ​ទី​១៥​ មីនា​ ។

ដោយ​ឡែក​ ប្រជា​ពល​រដ្ឋ​ពីរ​នាក់​ទៀត​ ដែល​ត្រូវ​បាន​នាំ​មក​កាត់​ទោស​ជា​មួយ​លោក​ ម៉ម សូណង់​ដូ​ គឺ​ត្រូវ​ចៅ​ក្រម​សម្រេច​បន្ធូរ​បន្ថយ​ទោស​ពី​៥ឆ្នាំ​​ មក​នៅ​ត្រឹម​ជាប់​ពន្ធ​នា​គារ​១០ខែ​ ហើយ​បើ​គិត​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​ គឺ​អ្នក​ភូមិ​ប្រមា​ទាំង​ពីរ​នាក់​ នឹង​ត្រូវ​រួច​ខ្លួន​នៅ​ថ្ងៃ​ទី​១៦​ មីនា​ ។

គួរ​រំលឹក​ថា​​ លោក ម៉ម សូណង់​ដូ​ ត្រូវ​បាន​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ សម្រេច​ផ្តន្ទា​ទោស​ ដាក់​ពន្ធ​នា​គារ​២០ឆ្នាំ​​ ក្នុង​រឿង​បង្កើត​តំបន់​អបគមន៍​ ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ ។ លោក​ ម៉ម សូណង់​ដូ​​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ជា​មេ​គំនិត​ក្នុង​រឿង​បង្កើត​តំបន់​អបគមន៍​ បះ​បោរ​ បង្កើត​កម្លាំង​តស៊ូ​ប្រឆាំង​រដ្ឋា​ភិបាល​ ។ ប៉ុន្តែ​ ការ​ចោទ​ប្រកាន់​ទាំង​នេះ​ ត្រូវ​បាន​លោក​ ម៉ម​ សូណង់​ដូ​ និង​សង្គម​ស៊ីវិល​ច្រាន​ចោល​ ព្រោះ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​យក​មក​ធ្វើ​សំអាង​ប្រឆាំង​នឹង​ លោក​ ម៉ម សូណង់​ដូ​ ព្រម​ទាំង​អ្នក​ភូមិ​ផ្សេង​ទៀត​ឡើយ​ ។ ដោយ​សារ​តែ​ការ​ប្តឹង​ជំទាស់​ ទើប​នៅ​ថ្ងៃ​ទី​៥ មីនា​ សាលា​ឧទ្ធរណ៍​ក៏​បាន​បើក​សវនា​ការ​លើ​សំណុំ​រឿង​នេះ​ ។

ប្រតិបត្តិ​ការ​​បង្ក្រាបទី​តាំង​​តំបន់​​អប​គមន៍​នៅ​ចំណុច​​ភូមិ​​ប្រម៉ា ឃុំ​កំពង់​​ដំរី​ ស្រុក​ឆ្លូង

 

មាន​ការ​កត់​សម្គាល់​ថា​ នៅ​ខាង​ក្រៅ​របង​សា​លា​ឧទ្ធរណ៍​ ពេល​សវនា​ការ​កាល​ពី​ដើម​ខែ​នេះ​ ក្រុម​អ្នក​គាំ​ទ្រ​រាប់​រយ​នាក់​ ជា​សមា​ជិក​នៃ​សមា​គម​អ្នក​ប្រជា​ធិប​តេយ្យ​ ដោយ​​នាំ​គ្នា​កាន់​រូប​ថត​លោក​ ម៉ម សូណង់​ដូ​​ផង​នោះ​ បាន​នាំ​គ្នា​ស្រែក​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ ម៉ម សូ​ណង់​ដូ​ ពី​ពន្ធ​នា​គារ​ ។ ក្រុម​អ្នក​គាំ​ទ្រ​បាន​ស្រែក​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ ម៉ម សូណង់​ដូ​នោះ​ ដោយ​អះ​អាង​ថា​ លោក ម៉ម សូ​ណង់​ដូ​ ពុំ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​ដូច​ដែល​ចៅ​ក្រម​សាលា​ឧទ្ធរណ៍​ធ្វើ​ ការ​ចោទ​ប្រកាន់​នោះ​ឡើយ​ ។

ក្រុម​អ្នក​តវ៉ា​ បាន​ស្រែក​បន្ត​នៅ​ក្រៅ​របង​សាលា​ឧទ្ធរណ៍​ទៀត​ថា​ លោក​ ម៉ម​ សូណង់​ដូ​ ពុំ​មាន​កំហុស​ឡើយ​ ។ ក្នុង​សវនា​ការ​នោះ​ ចៅ​ក្រម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៅ​សាលា​ឧទ្ធរណ៍​គឺ​លោក​ចៅ​ក្រម​ ឃុន លាង​ម៉េង​ និង​តំណាង​មហា​អយ្យ​ការ​ លោក​ ហ៊ាន​ ឫទ្ធី​ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មីនា​ ដែល​ជា​ថ្ងៃ​ប្រកាស​សាល​ដីកា​ មាន​វត្ត​មាន​​ លោក ម៉ម សូ​ណង់​ដូ​ និង​ពល​រដ្ឋ​​ចំនួន​២នាក់​ទៀត​ រួម​ទាំង​មេ​ធា​វី​ការ​​ពារ​ក្តី​ឱ្យ​ក្រុម​ជន​ជាប់​ចោទ​ ។ ចំណែក​អ្នក​គាំ​ទ្រ​ក៏​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​ច្រើន​កុះ​ករ​ដែរ​ រួម​ទាំង​ក្រុម​អ្នក​សារព័ត៌​មាន​ ។ ការ​បន្ថយ​ទោស​នេះ​ ស្មើ​នឹង​ការ​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​ពី​ការ​ឃុំ​ឃាំង​ ព្រោះ​លោក​ ម៉ម សូណង់​ដូ​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជាង​៧ខែ​មក​ហើយ​ នេះ​បើ​តាម​លោក​អះ​អាង​ប្រាប់​ សាលា​ឧទ្ធរណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ ។ ចំណែក​ឯ​ជន​ជាប់​​ចោទ​ឈ្មោះ​ កាន់​ សុវណ្ណ​ អាយុ​៥៩​ឆ្នាំ​ ដែល​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​៥ឆ្នាំ​ និង​ឈ្មោះ​ ទូច​ រៀម​ អាយុ​៣២​ឆ្នាំ​​ ដែល​ត្រូវ​កាត់​ទោស​ជាប់​ពន្ធ​នា​គារ​៣​ឆ្នាំ​នោះ​ អ្នក​ទាំង​ពីរ​ ត្រូវ​បាន​បន្ថយ​ទោស​មក​ត្រឹម​១០​ខែ​ ក្នុង​ម្នាក់ៗ​វិញ​ដែរ​ ។

ក្នុង​សំណុំ​រឿង​ក្តី​នេះ​ មាន​ជន​ជាប់​ចោទ​រហូត​ដល់​១៤​នាក់​ ដែល​រាប់​ទាំង​លោក​ ម៉ម​ សូណង់​ដូ​ ផង​ ។ មក​ដល់​ពេល​នេះ​ មាន​ជន​ជាប់​ចោទ​៤នាក់​ កំពុង​ជាប់​ពន្ធ​នា​គារ​ រួម​ទាំង​លោក​ ម៉ម​ សូណង់​ដូ ។ រីឯ​សាក្សី​ មាន​ចំនួន​១៣​នាក់​ ។ លោក​ ម៉ម​ សូណង់​ដូ​​ និង​អ្នក​ភូមិ​ប្រមា​ពីរ​នាក់​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​គេ​នាំ​ខ្លួន​ មក​កាន់​អង្គ​សវនា​ការ​សាលា​ឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ មីនា​ បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ ។ រី​ឯ​អ្នក​ភូមិ​ពីរ​នាក់​នោះ​បាន​អះ​អាង​ថា​ មិន​បាន​ស្គាល់​លោក​ ម៉ម សូណង់​ដូ​ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ ជា​មេខ្លោង​បំផុស​ឱ្យ​ប្រជា​ពល​រដ្ឋ​ បង្កើត​តំបន់​អបគមន៍​ និង​កាន់​អាវុធ​ប្រឆាំង​អាជ្ញា​ធរ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​នោះ​ទេ​ ៕

 

បានផ្សាយ 15 ខែ​មីនា 2013 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

មេដឹកនាំខ្មែរក្រហមអៀង សារី ស្លាប់ហើយ សុំណុំរឿង០០២ក៏ចប់ដែរ   Leave a comment


ភ្នំពេញ៖ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តា បានថ្លែងអះអាងថា លោក អៀង សារី អតីតមេដឹក នាំជាន់ខ្ពស់ខ្មែរក្រហម បានស្លាប់បាត់បង់ជីវិត នៅ វេលាម៉ោង៨ និង៤៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីអាចស៊ូទ្រាំនិងជំងឺប្រចាំកាយនិងការចូលសម្រាកមន្ទីរពេទ្យខ្មែរ-រុស្ស៊ី ចាប់តាំងពីថ្ងៃទី៤ មីនាមកនោះ។
លោក នេត្រ ភក្រ្តា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា លោក អៀង សារី ពិតជាបានស្លាប់មែន។


«សហព្រះរាជអាជ្ញា ធ្វើការពិនិត្យសាកសពជាមុនសិន មុននឹងអនុញ្ញាតឱ្យក្រុមគ្រួសារ»។
ព្រមគ្នានេះ លោក ឌឹម សុវណ្ណារុំ មន្រ្តីកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) រឺហៅសាមញ្ញថា តុលាការខ្មែរក្រហម បានថ្លែងប្រាប់អ្នកកាសែតនៅមន្ទីរពេទ្យខ្មែរ-សូវៀតថា លោក អៀង សារី មានជំងឺសួតស្រូចស្រាវ និងជំងឺបេះដូង និងជំងឺផ្សេងៗជាច្រើនទៀត មុនពេលគាត់ត្រូវនៅក្រោម សមត្ថកិច្ចរបស់ អ.វ.ត.ក។ «ទោះបីជាយ៉ាងណាក៏ដោយ គាត់ស្លាប់ទៅហើយ ក្នុងអាយុ៨៨ ឆ្នាំ ។ បើតាមខ្ញុំដឹងគាត់មានជំងឺទាំង នេះ នៅទសវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះ បើតាមខ្ញុំចាំ»។
យ៉ាងណាក៏ដោយ លោក ឌឹម សុវណ្ណារុំ ឱ្យដឹងថា ជនជាប់អៀង សារី ដែលជាជនជាប់ចោទម្នាក់ក្នុងចំណោមជន ជាប់ចោទក្នុងសំណុំរឿង០០២ នៃសាលាក្តីខ្មែរក្រហម នឹងត្រូវដកចេញ ពីសំណុំរឿងនេះ ដោយបច្ចុប្បន្នចាប់ ពេលនេះ មានតែលោក នួន ជា និង លោកខៀវ សំផនតែប៉ុណ្ណោះ។
ប្រវត្តិសង្ខេបលោក អៀង សារី
លោក អៀង សារី គឺជាមេដឹកនាំខ្មែរក្រហម ដែលចេញមុខចេញមាត់ជាសាធារណៈច្រើនជាងគេ ព្រោះគាត់ គឺជា អ្នកទទួលបន្ទុកកិច្ចការបរទេស។ ចំណែកក្នុងបក្សវិញ លោក អៀង សារី ជាសមាជិកគណៈអចិន្រ្តៃយ៍ ដែលជា ស្ថាប័នមានអំណាចកំពូលក្នុងការសម្រេចកិច្ចការនានា ក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម អៀង សារី គឺជាមនុស្សស្និទ្ធនឹង ប៉ុល ពត ជាងគេ។ អៀង សារី និង ប៉ុល ពត បានស្គាល់គ្នា និងជាមិត្តភ័ក្តិយ៉ាងជិតស្និទ្ធនឹងគ្នា តាំងពីពេលរៀននៅភ្នំពេញ រហូតបានអាហាររូបករណ៍ ទៅរៀននៅប្រទេសបារាំងជាមួយគ្នា។ ប្រពន្ធរបស់ អៀង សារី និងប្រពន្ធរបស់ ប៉ុល ពត គឺជាបងប្អូនបង្កើតនឹង។ ក្រោយពេលវិលត្រឡប់ពីប្រទេសបារាំង ប្តី-ប្រពន្ធ អៀង សារី និង ប៉ុល ពត រស់នៅក្នុងផ្ទះជាមួយគ្នា នៅក្រុង ភ្នំពេញ។ ជាទូទៅ អៀង សារី ត្រូវបានគេស្គាល់ថា ជាមេដឹកនាំលំដាប់ទីបី នៃរបបខ្មែរក្រហម បន្ទាប់ពី នួន ជា ដែលជាអនុលេខាបក្ស។
តើ អៀង សារី ជានរណា?
អៀង សារី មានឈ្មោះកំណើតថា គីម ត្រាង កើតនៅឆ្នាំ១៩២៥ នៅខេត្តត្រាវិញ កម្ពុជាក្រោម។ គីម ត្រាង ត្រូវ បានឪពុកម្តាយ ប្តូរឈ្មោះមកជា អៀង សារី នៅពេលមករៀននៅកម្ពុជា ដើម្បីឲ្យមានសូរសៀងជាឈ្មោះខ្មែរ។ អៀង សារី បានបន្ថយអាយុបួនឆ្នាំ ដោយប្តូរឆ្នាំកំណើតពី១៩២៥ មក ១៩២៩វិញ ដើម្បីបានចូលរៀននៅសាលា បឋមសិក្សា។
នៅឆ្នាំ១៩៤៥ អៀង សារី បានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ។ អៀង សារី បានប្រឡូកចូល ក្នុងនយោបាយ នៅឆ្នាំ១៩៤៦ ដោយបានដឹកនាំក្រុមនិស្សិតប្រឆាំងនឹងអាណានិគមបារាំង។ មួយឆ្នាំក្រោយមក អៀង សារី បានជួបជាមួយ សាឡុត ស ពេលដែល សាឡុត ស បានវិលត្រឡប់ពីអនុវិទ្យាល័យព្រះសីហនុ ខេត្ត កំពង់ចាម មករៀននៅសាលាបច្ចេកទេស ហៅ «សាលាដែក» ក្នុងខ័ណ្ឌឫស្សីកែវ។ អៀង សារី និង សាឡុត ស ក៏បានរាប់អានគ្នាជាមិត្តភ័ក្តិយ៉ាងជិតស្និទ្ធ។ យោងតាម លោកកេង វ៉ាន់សាក់ សាឡុត ស និង អៀង សារី បាន ចូលរួមយ៉ាងសកម្មជួយគណបក្សប្រជាធិបតេយ្យ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅឆ្នាំ១៩៤៧។
នៅឆ្នាំ១៩៥០ អៀង សារី ទទួលបានអាហារូបករណ៍ទៅរៀននៅប៉ារីស ប្រទេសបារាំង ពោលគឺមួយឆ្នាំក្រោយ សាឡុត ស។ អៀង សារី ក៏មិនខុសពី សាឡុត ស ប៉ុន្មានដែរ បានទទួលអាហារូបករណ៍ចេញទៅរៀននៅ ប្រទេសបារាំង ដោយសារពួកគេគឺជាសកម្មជនគណបក្សប្រជាធិបតេយ្យ ដែលពេលនោះ កាន់កាប់ក្រសួងអប់រំ ជាតិ។
ក៏ប៉ុន្តែផ្ទុយពី សាឡុត ស ដែលទទួលបានអាហារូបករណ៍ទៅរៀនផ្នែកបច្ចេកទេសអេឡិចត្រូនិច អៀង សារី បាន ទៅបន្តការសិក្សាថ្នាក់វិទ្យាល័យ ដើម្បីប្រឡងយកសញ្ញាប័ត្របាក់ឌុប។ ឯកសារជាច្រើនបានសរសេរថា ក្រោយពី ប្រឡងបាក់ឌុបជាប់ហើយ អៀង សារី បានទៅរៀននៅវិទ្យាស្ថានសិក្សានយោបាយក្រុងប៉ារីស (Institut d’Etud es Politiques de Paris)។ ក៏ប៉ុន្តែនៅក្នុងបញ្ជីឈ្មោះអតីតនិស្សិត ដែលបញ្ចប់ការសិក្សាទទួលបានសញ្ញាប័ត្រ ពីវិទ្យាស្ថាននេះ គេមិនឃើញមានឈ្មោះ អៀង សារី នោះទេ។ នេះមានន័យថា អៀង សារី រៀនមិនបានចប់ ទទួលសញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តនយោបាយ ពីវិទ្យាស្ថាននេះទេ។
មិនយូរប៉ុន្មាន ក្រោយពីបានមកដល់ក្រុងប៉ារីស អៀង សារី និងមិត្តភ័ក្តិម្នាក់ទៀត គឺ រ័ត្ន សាមឿន ក៏បានផ្តួចផ្តើម គំនិតបង្កើតក្រុមនិស្សិតកុម្មុយនិស្តមួយក្រុម ដែលមានឈ្មោះថា «ក្រុមម៉ាក់ស៊ីស»។ ក្រុមនេះតែងតែជួបប្រជុំគ្នានៅក្នុងផ្ទះរបស់ លោកកេង វ៉ាន់សាក់។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោកកេង វ៉ាន់សាក់ ដែលធ្លាប់ស្គាល់ អៀង សារី យ៉ាងច្បាស់តាំងពីកាលនៅភ្នំពេញ បានអះអាងថា អៀង សារី គឺជាមនុស្សមានចរិតកោងកាច និងផ្តាច់ការ។
អៀង សារី បានរៀបការជាមួយ ខៀវ ធីរិទ្ធិ នៅឆ្នាំ១៩៥១ នៅពេលកំពុងរៀននៅប៉ារីស។

មានកូនប្រុសម្នាក់ ឈ្មោះ អៀង វុធ។
នៅឆ្នាំ១៩៥២ ក្រោយពីរដ្ឋាភិបាលសង្គមរាស្រ្តនិយម បានកាត់ផ្តាច់អាហារូបករណ៍ អៀង សារី រួមជាមួយមិត្តភ័ក្តិ មួយចំនួនទៀត ដូចជា ហ៊ូ យន់ និង សុន សេន ជាដើម បានសម្រេចចិត្តបន្តស្នាក់នៅប្រទេសបារាំងតទៅទៀត។ ចំណែកឯ សាឡុត ស និង រ័ត្ន សាមឿន ដែលជាដៃគូរបស់ អៀង សារី បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ មុន។
នៅឆ្នាំ១៩៥៧ ទើបអៀង សារី និង អៀង ធីរិទ្ធិ វិលត្រឡប់ពីប្រទេសបារាំងវិញ ហើយបានទៅរស់នៅក្នុងផ្ទះជា មួយគ្នានឹង សាឡុត ស និងខៀវ ប៉ុណ្ណារី ដែលត្រូវជាបងស្រីបង្កើតរបស់ អៀង ធីរិទ្ធិ។
អៀង សារី បានចូលធ្វើជាគ្រូបង្រៀននៅវិទ្យាល័យឯកជនមួយឈ្មោះ “វិទ្យាល័យកម្ពុជបុត្រ”។ ក្នុងពេលជាមួយគ្នា អៀង សារី បានលបលួចធ្វើការដោយសម្ងាត់ឲ្យពួកកុម្មុយនិស្ត ដែលពេលនោះបានបង្កើតបក្សមួយដាក់ឈ្មោះថា “ប្រជាជន” ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ។
នៅខែកញ្ញា ឆ្នាំ១៩៦០ អៀង សារី បានក្លាយជាសមាជិកគណៈអចិន្ត្រៃយ៍បក្សពលករកម្ពុជា អតីតបក្សប្រជាជន បដិវត្តន៍ខ្មែរ។ នៅពេលនោះ ក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍ អៀង សារី គឺជាមនុស្សតែម្នាក់គត់ ដែលមិន មែនជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន។ ការណ៍ដែល អៀង សារី បានចូលក្នុងស្ថាប័នកំពូល នៃបក្សកុម្មុយ និស្តនៅពេលនោះ ប្រហែលដោយសារតែ អៀង សារី គឺជាមិត្តភ័ក្តិរបស់ សាឡុត ស ដែលនៅពេលនោះ គឺជាមេ ដឹកនាំលំដាប់ទីបី ក្នុងបក្ស និងជាជំនួយការផ្ទាល់របស់ ទូ សាមុត ដែលជាលេខាបក្ស។
នៅក្រោយពេលដែល ទូ សាមុត បាត់ខ្លួន ហើយ សាឡុត ស បានក្លាយជាលេខាបក្ស នៅខែកុម្ភៈ ឆ្នាំ១៩៦៣ អៀង សារី ក៏បានឡើងជាមេដឹកនាំលំដាប់ទីបី បន្ទាប់ពី នួន ជា ដែលជាអនុលេខាបក្ស។ នៅឆ្នាំដដែលនោះ អៀង សារី បានរត់ចេញពីភ្នំពេញ ទៅលាក់ខ្លួនក្នុងព្រៃជាមួយ សាឡុត ស។ គេសង្កេតឃើញថា ជាទូទៅ អៀង សារី តែងតែនៅជាប់ជាមួយនឹង សាឡុត ស។ នៅពេលដែល សាឡុត ស ទៅលាក់ខ្លួនក្នុង មន្ទីរ១០០ ក្នុងស្រុក ក្រូចឆ្មារ អៀង សារី ក៏នៅទីនោះដែរ។ អៀង សារី បានប្រើឈ្មោះបដិវត្តន៍ថា «មិត្តវ៉ាន់»។


ឈ្មោះ ក្រៅ វ៉ាន់
ថ្ងៃខែឆ្នាំកំណើត October 24, 1925
ទីកន្លែងកំណើត ភូមិលឿងវ៉ា ខេត្តត្រាវីញ (វៀតណាមខាងត្បូង)
ថ្ងៃចាប់ខ្លួន November 12 2007
មេធាវីការពារក្តី លោកក អាង ឧត្តម (មេធាវីជាតិ) និងលោក ម៉ៃឃើល ខាណាវ៉ាស (Micheal G. Karnavas) (មេធាវីអន្តរជាតិ ជនជាតិអាមេរិក)
មុខតំណែងក្នុងសម័យកម្ពុជាប្រជាធិប្ប តេយ្យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងការបរទេស នៃរបបកម្ពុជា ប្រជាធិបតេយ្យ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈកម្មាធិការមជ្ឈិមនៃបក្ស កុម្មុយនីស្ត កម្ពុជា ស្ថាន ភាពករណី ត្រូវចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទា រុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែក សាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែង និងផ្តន្ទាទោស តាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការ បង្កើតអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។ សវនាការសាធារណៈនៅចំពោះមុខអង្គជំនុំ ជម្រះសាលាដំបូងនឹង ចាប់ផ្តើមនៅ ឆ្នាំ២០១១។ ចំណុចចោទប្រកាន់ អៀង សារី ត្រូវបានចោទប្រកាន់ថា មាន ការទទួលខុសត្រូវតាមរយៈការធ្វើ សកម្មភាព ឬ បរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈ ឧស្សាហកម្មឧក្រិដ្ឋកម្ម រួម) បញ្ជាញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិត ដោយការជួយឬជំរុញ ឬបង្ក លក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួល ខុសត្រូវក្នុងនាមជាអ្នកដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាង ក្រោម ដែលត្រូវបានប្រព្រឹត្ត នៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖
• ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុង មន្ទីរឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។
• ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ៖ ការសម្លាប់ក្រុមជនជាតិវៀតណាម និង ចាម។
• ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ៖ មនុស្សឃាតដោយចេតនា ការធ្វើ ទារុណកម្មឬការប្រព្រឹត្តអមនុស្សធម៌ ការបង្ក ដោយចេតនាឲ្យមានរបួសធ្ងន់ធ្ងរ ឬឲ្យមានការឈឺចាប់ដល់រូបរាង កាយឬសុខភាព ការដកហូតដោយចេតនាពីឈ្លើយសឹកឬជនស៊ីវិលនូវសិទ្ធិទទួលបានការ កាត់ក្តី ដោយយុត្តិធម៌ ការបង្ខាំងនិងការនិរទេសជនស៊ីវិលដោយខុសច្បាប់។
• អំពើមនុស្សឃាត ៖ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដូចមាន ចែងក្នុងក្រមព្រហ្ម ទណ្ឌកម្ពុជា ឆ្នាំ១៩៥៦។
អៀង សារី បានបដិសេធរាល់បទចោទប្រកាន់ទាំងអស់មកលើគាត់។

បានផ្សាយ 14 ខែ​មីនា 2013 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ

តាមដាន

Get every new post delivered to your Inbox.